ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារីជនជាតិអង់គ្លេស ដែលបា​ត់ខ្លួន​នៅក្រុ​ង​កោះរ៉ុង ត្រូវបានរកឃើញសាកសពនៅលើផ្ទៃសមុទ្រក្បែរកោះឆ្លាម ជិតព្រំដែនខ្មែរ-ថៃ

109

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសថា យោងតាមអាជ្ញាធរខេត្តព្រះសីហនុបានបញ្ជាក់ថា នារីដែលបាត់ខ្លួនមាន ឈ្មោះ BAMBRIDGE AMELIA LUISE កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅ ត្រូវបានប្រទះឃើញសាកសព ​អ​ណ្ដែតនៅ​លើផ្ទៃស​មុទ្រនៅ​ចំ​ណុច ( ខន ដរ ) ក្បែរព្រំដែនសមុទ្រក​ម្ពុជា ថៃ ត្រង់ចំណុចនិយា​មការ (N10°47.691, E102°26.645)។ សាកសពកំពុងត្រូវបានដឹកម​កដី​គោក​ខេត្តព្រះ​សី​ហនុ ដើម្បីឲ្យអ្នក​ជំនាញ​ធ្វើកោ​សល្យវិ​ច័យ រកមូលហេតុពិតនៃមរណភាពរ​​ប​ស់នាង។

គួររំលឹកថានៅក្នុងប្រតិបត្តិការតាមស្វែងរកនារីជនជាតិអង់គ្លេសដែលបាត់ខ្លួនស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ត្រូវបានធ្វេីឡេីងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ដោយអជ្ញាធរក្រុងកោះរ៉ុងក្រោមបទបញ្ជារបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត។ រហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម នី ផល្លី អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងមន្ត្រីថ្នាក់ដឹកនំាតាមមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងកោះរ៉ុង សង្កាត់ទាំងពីរ ជាមួយក្រុមជនបរទេស ម្ចាស់ទូកដឹកភ្ញៀវទេសចរ និងប្រជាជនក្នុងតំបន់ក៏បានចូលរួមសហការស្វែងរកផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់អោយកំលាំងគ្រប់ផ្នែកតាមរកនៅតាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ឆ្នេរថ្ម នៅតាមកន្លែងស្នាក់នៅនានា នៅលើកោះរ៉ុង និងកន្លែងដែលនារីនោះបានទៅលេងរួមទាំងក្រុមមុជទឹក(diving)ផង ធ្វើយ៉ាងណារកអោយអស់លទ្ធភាព។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ប៉ុស្តិ៍ន​គរ​បាលកំ​ពង់ផែ​អន្តរជាតិខេត្តព្រះសីហនុ ​នាវេលា​ម៉ោង ១៨និង២០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩​ មានអូ​ប័រ​ដឹកសា​កសព​ស្រ្តី ជនជាតិ អង់គ្លេស Amelia Bambridge ឆ្លងកាត់កំពង់ផែអន្ត​រជា​តិខេ​ត្តព្រះ​សីហនុ។
នគរបាលអន្តោប្រវេសន្តបានឲ្យដឹងថា​ សាកសពស្រ្តី ជនជាតិ អង់គ្លេស មានឈ្មោះ Amelia Bambridge អាយុ ២១ឆ្នាំ ត្រូវបានទទួលយក​ដោ​យ លោកឧត្តមសេនីយ៍ត្រី ​ណុ​ប បញ្ញា ស្នងការរងនគរបា​ល​ខេត្តព្រះ​សី​ហនុ, លោកឧ​ត្តម​នាវីទោ ហែម សុខខេង និងគ្រួសារសព ដើម្បីយកសាកសពទៅត​ម្ក​ល់ទុក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហ​នុ​ រង់​ចាំធ្វើ​កោស​ល្យវិច័យបន្ត។

សូមបញ្ជាក់ថា នារីដែលបាត់ខ្លួនមានឈ្មោះ B​AMBRIDGE AMELIA LUISE ភេទស្រី កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេ​ស កាន់លិ​ខិត​ឆ្លង​ដែនលេខ ៥៣១៨៩០៨៣៣ បានចេញពីក្រុងព្រះសីហនុ​ ឆ្ពោះ​ទៅគោ​លដៅ​ក្រុង​កោះរ៉ុង នៅម៉ោង ៥និង០០ល្ងាច ថ្ងៃទី១៩​ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង​៦និង០០ល្ងាច។ នាងបានចូលស្នាក់នៅផ្ទះ​សំ​ណាក់​ Ness Beach នៅម៉ោង៨និង១៥នាទីយប់ថ្ងៃ​ខែឆ្នាំដដែលក្នុងគោលបំណងទេស​ច​រណ៍។ មុនបាត់ខ្លួនគេបានប្រទះឃើញនារីនោះលើ​ក​ចុងក្រោ​យនៅ​ម៉ោង៣:៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួ​យនៅ​ឆ្នេរ​កោះរ៉ុង (Police Beach) ក្រោយមកក៏បាត់ដំណឹង​តែ​ម្តង។ ក្នុងសមត្ថកិច្ចមូលដ្ឋានបានរ​ក​ឃើញកា​បូប​ និងសម្ភារៈមួយចំនួ​ន​របស់​នាងនៅលើ​ផ្ទាំង​ថ្មជាប់​ឆ្នេរ​ក្បែរក​ន្លែងធ្វើ​ពិធីជ​ប់លៀង​នោះផងដែ​រ៕

អត្ថបទដែលជាប់ទាក់ទង