នគរបាលរាជធានីភ្នំពេញ ចំនួន ៣២នាក់ បានបញ្ជូនមកជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរក្នុងខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នគរបាលរាជធានីភ្នំពេញ ចំនួន ៣២នាក់បានបញ្ជូនមកជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរក្នុងខេត្តព្រះសីហនុ ក្នក្នុងកំឡុងពេលដែលខេត្តនេះ បាននឹងកំពុង
ជួសជុលស្ថាបនាផ្លូវ ចំនួន ៣៤ខ្សែ ននៅក្នុងខេត្ត។
លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានអញ្ជេីញជួបសំណេះសំណាល និងសួសុខទុក្ខកងកម្លាំងនគរបាលចរាចរណ៍ ដែលមកពីអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ៣២នាក់ ដែលមកជួយសម្រួលចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរក្នុងខេត្តព្រះសីហនុនេះ ដដោយក្នុងពិធីជួបសំណេះសំណាលនោះ លោក អភិបាលខេត្ត បានផ្ដល់ថវិការដល់កងកម្លាំង ៣២នាក់ ក្នុងម្នាក់ៗចំនួន ១.០០០.០០០៛ ( មួយលានរៀល ) និងកម្លាំងចរាចរណ៍ខេត្តព្រះសីហនុ ចំនួន ៦៨នាក់ ក្នុងម្នាក់ៗចំនួន ៥.០០០០៛ ( ប្រាំមុឺនរៀល )ផងដែរ ៕