ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ ខេត្តព្រះវិហារ​ សូមអោយបងប្អូនប្រជាពលរដ្ឋយកយានយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក)​​ នៅ ​រៀងរាល់ថ្ងៃធ្វើការ​

200
ព្រះវិហារ៖ ដើម្បីជៀសវាងនូវការខាតបង់ពេលវេលា ប្រាក់កាសផ្សេងៗ ជាពិសេស​ ដើម្បីសុវត្ថិភាពអាយុជីវិតអ្នក​ និងក្រុមគ្រួសារដោយយថាហេតុ​ ឬដោយការធ្វេសប្រហែសប្រការណាមួយនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ​  បាន
សូមអោយបងប្អូនប្រជាពលរដ្ឋ យកយានយន្តរបស់ខ្លួន
មកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក)​​ នៅ ​រៀងរាល់ថ្ងៃធ្វើការ​ ចាប់ពីថ្ងៃចន្ទ-ថ្ងៃ​សុក្រ នៅ​មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ​ ដោយមានមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក)​ យានយន្ត ។
   គួររំលឹកផងដែរថា​ គ្រោះថ្នាក់ចរាចរណ៍កើតឡើងស្ទើររាល់ថ្ងៃ​ នៅលើដងផ្លូវ​ ហើយ​យានយន្តជាច្រើនក៏ត្រូវបានមន្ត្រីមានសមត្ថកិច្ចធ្វើការឃាត់​ ឬផាកពិន័យដោយសារផុតកំណត់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តផងដែរ។ ហេតុដូច្នេះហើយ​ ដើម្បីជៀសវាងនូវការខាតបង់ពេលវេលា ប្រាក់កាសផ្សេងៗ ជាពិសេស​ ដើម្បីសុវត្ថិភាពអាយុជីវិតអ្នក​ និងក្រុមគ្រួសារដោយយថាហេតុ​ ឬដោយការធ្វេសប្រហែសប្រការណាមួយនោះ សូមអញ្ជើញយក យានយន្តរបស់លោកអ្នកមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក)​​ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ​ រៀងរាល់ថ្ងៃធ្វើការ​ ចាប់ពីថ្ងៃចន្ទ-ថ្ងៃ​សុក្រ ព្រឹកម៉ោង  ៧:០០-១១:៣០​ នាទីនិងរសៀលម៉ោង  ២:០០-០៥:៣០ នាទី
(សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ)។
សូមបញ្ជាក់ថា៖ ក្រុមការងារឆៀក​ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ តែងតែប្តេជ្ញាចិត្តផ្ដល់នូវសេវាសាធាណ:ជូនប្រជាពលរដ្ឋ​ ឆាប់រហ័ស និងគិតតម្លៃតាមតារាងកំណត់ត្រឹមត្រូវ៕
អត្ថបទដែលជាប់ទាក់ទង