ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិ​ការ​ស៊ើប​អង្កេតរុ​ស្ស៊ី និយាយថា មនុស្ស ២ នាក់បានស្លាប់ និ​ងបា​ត់ខ្លួនម្នា​ក់ ក្នុងហេតុការណ៍ផ្ទុះនាវាដឹកប្រេង នៅឆកសមុទ្រ Nakhodka

140

សាខាក្នុងតំបន់នៃគណៈកម្មាធិការស៊ើបអង្កេត បាននិយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ កាលពីថ្ងៃសៅរ៍ថា មនុស្សពីរ​នាក់ ត្រូវបានសម្លាប់ និងមនុស្សម្នាក់ទៀត កំពុងបាត់ខ្លួន នៅពេលដែលល្បាយឧស្ម័​ន និងខ្យល់បានផ្ទុះ នៅលើនាវាដឹកប្រេងមួយ នៅឯឆ្នេរភាគ​​ខាងកើត Nakhodka នៃប្រទេសរុស្ស៊ី។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន sputniknews.com នៅថ្ងៃទី២ខែវិច្ឆិកានេះ ។

សេចក្តីថ្លែងការណ៍បាននិយាយ​ថា​ “នៅពេលព្រឹកនៅឈូងសមុទ្រ​ ​Nakhodka ក្បែរ Mys Astafyeva ល្បាយឧស្ម័ននិងខ្យល់បា​នឆា​បឆេះ។ គេមិនសង្កេតឃើញមានការឆាបឆេះឡើយ។ យោងតាមទិន្នន័យបឋម មនុស្សពីរនាក់ត្រូវបានសម្លាប់ ខណៈទីតាំងរបស់មនុស្សម្នា​ក់ទៀត មិនទាន់ត្រូវបានគេដឹ​ង​នៅឡើ​យទេ​” ។
ក្រុមអ្នកស៊ើ​បអង្កេត បានបើកការចោទប្រ​កាន់​​រឿ​ងព្រហ្មទណ្ឌជុំវិញឧប្បត្តិហេតុ​នេះ​។

អ្នកនាំពាក្យអាជ្ញាធរកំពង់ផែ​ Nakhodka បាននិយាយនៅព្រឹកថ្ងៃសៅរ៍នេះ​ថា ការផ្ទុះបានកើត​ឡើង​នៅលើនាវា​ដឹក​ប្រេង Zaliv Amerika ។

នៅឆ្នាំ ២០១៦ គ្រោះថ្នាក់មួយទៀ​ត បាន​កើតឡើង នៅក្នុងកំព​ង់ផែរុ​ស្ស៊ី នៅពេលការកំព​ប់ប្រេ​ង បានកើត​ឡើងនៅលើ​ផ្ទៃ​ដី ១៥០០ ម៉ែត្រក្រឡា៕

អត្ថបទដែលជាប់ទាក់ទង