ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ស្ពឺ៖ ស្ថានភាពទឹកនៅកំពង់ស្ពឺធម្មតា គ្រាន់តែទឹកបានហូរកាត់២ឃុំ ហើយស្ពានសំរោងទឹកស្រកអស់ហើយ

101

ខេត្តកំពង់ស្ពឺ: គិតមកមក​ដល់ម៉ោង​ជិត ៦ព្រឹក​ថ្ងៃ​ទី​ ១៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨នេះ ​ ​ស្ថានភាពទឹកនៅស្ពានស្ទឹងសំរោង លើដងផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ កម្ពស់​ទឹក​លើស្ពានស្ទឹងសំរោង​ ស្រកយឺតៗបន្តិចម្តងៗ​ ក្នុងនោះ​ទឹក បាន​ស្រកអស់ពីលើស្ពានទាំងពីរ​​ហើយ។

មន្ត្រីជំនាញនិងអាជ្ញាធរឱ្យដឹងថា៖ចំណែកទឹក នៅលើផ្លូវជាតិក្បែរស្ពាននៅមានកំពស់​ ប្រមាណ៥០សង់ទីម៉ែត្រ​ ហូរ​កាត់​តាម​បណ្ដោយ​ផ្លូវ​ជាតិ​ប្រវែង​ ប្រមាណ១៥០ម៉ែត្រ។ការ​សន្និដ្ឋានរបស់សមត្ថកិច្ចគឺ​ ស្ថានភាព​ទឹក​នៅបន្តស្រកយឺតៗបន្ថែមទៀត​ រីឯអាកាសធាតុ​នៅមានភ្លៀងធ្លាក់បន្តបន្ទាប់។ មន្ត្រីបន្តថា៖ចំពោះការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេលេខ​ ៤​ ក្នុង​ភូមិ​សាស្ត្រស្រុកកំពង់សីលា​ ខេត្ត​ព្រះសីហនុ​ នៅ​ផ្អាក​ជាបណ្តោះអាសន្ន​ ដ៍ដែល ដោយរង់ចាំពិនិត្យស្ថានភាពផ្លូវសិនអាចផុងឬបែកដែរឬទេហើយធ្វើចរាចរបានឬអត់។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ស្ថានភាពទឹកនៅកំពង់ស្ពឺធម្មតាទេ គ្រាន់តែទឹកបានហូរកាត់២ឃុំក្នុងស្រុកសំរោង តែពេលនេះគឺធម្មតាទេ អាចគ្រប់គ្រងបាន។ “វាមិនអីទេ គ្រាន់តែមានបញ្ហាតិចតួច គឺថាវាគ្រាន់តែឡើងបន្តិច ដូចថាវាឡើង វាហូរចំអីចឹង គ្រាន់តែប៉ុណ្ណឹងទេ តែថាឲ្យវាលិចលង់មិនអាចសង្រ្គោះបាន ហើយនឹងបានបង្កឲ្យប៉ះពាល់ចំនួនតែ២ឃុំទេ គឺនៅឃុំមួយក្នុងស្រុកសំរោងទង និងឃុំមួយទៀតនៅស្រុកភ្នំស្រួច ប៉ុន្តែនៅព្រឹកនេះស្ថានភាពបានល្អឡើងវិញហើយ”។ លោកអភិបាលបញ្ជាក់បន្ថែម។

ជំនន់នៅខេត្តកំពង់ស្ពឺ

គិតដល់ម៉ោងនេះកម្រិតកម្ពស់ទឹកនៅស្ថានីយ៍ពាមឃ្លៃឡើងដល់ ៨,២០ ម៉ែត្រ ហើយ ( លើសកម្រិតប្រកាសអាសន្នហើយ ) និងនៅទំនប់រលាំងជ្រៃទឹកឡើងដល់ ៧,១៤ ម៉ែត្រ ហើយ ( កម្រិតទឹកជំនន់នៅរលាំងជ្រៃគឺ កម្រិតទឹកចាប់ពី ៧,៥០ ម៉ែត្រ ) មានន័យថាបើកម្រិតទឹកនៅរលាំងជ្រៃឡើងចាប់ពី ៧,៥០ ម៉ែត្រ ដល់ ៧,៨០ ម៉ែត្រ គឺលិចផ្សារកំពង់ស្ពឺហើយ។

គួរបញ្ជាក់ដែរថា៖ ៣ថ្ងៃកន្លងមកផ្លូវជាតិលេខ៤ ត្រង់ស្ទឹងសំរោង ត្រូវបានជំនន់ទឹកភ្លៀងជន់លិច ហើយកំណាត់ផ្លូវជាតិលេខ៤ត្រូវបានផ្អាកចរាចរបណ្ដោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង