៩ខែដើមឆ្នាំ២០១៩បង្រ្កាបគ្រឿងញៀន២៣, ៤៦៣ករណីឃាត់ខ្លួន៤៩,៤៩៤នាក់រឹបអូសគ្រឿងញៀន១,១២១គ.ក្រ
ភ្នំពេញ៖មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថាលទ្ធផលអនុវត្តច្បាប់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១,ទី២,ទី៣និងទី៤(៩ខែដើមឆ្នាំ២០១៩) បង្រ្កាប២៣, ៤៦៣ករណីឃាត់ខ្លួន៤៩,៤៩៤នាក់ស្រី៣,៩៦៧នាក់រឹបអូសគ្រឿងញៀន១,១២១គ.ក្រ៤៨៩ក្រាម បទល្មើសជួញដូរ–រក្សាទុក–ដឹកជញ្ជូនបង្រ្កាប14,656 ករណី ឃាត់26,915 នាក់ស្រី2,717 នាក់។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាល ក្រសួងមហាផ្ទៃសូមជម្រាបជូនដល់សារធារណៈជនមេត្តាជ្រាប៖
១• កន្លងមកនេះយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមហាជនប្រជាពលរដ្ឋមន្ត្រីរាជការសិស្សនិសិ្សតក៍ដូចជាសារពត៌មានបណ្តាញសង្គមផ្សេងៗដែលបានចូលរួមយ៉ាងសកម្មក្នុចងការបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀននិងបានអប់រំណែនាំកូនចៅសាច់ញាតិអោយចៀសឆ្ងាយពីគ្រឿងញៀននិងបោះបង់ចោលគ្រឿងញៀនហើយស្ម័គ្រចិត្តចូលទៅព្យាបាលបន្សាបគ្រឿងញៀនស្ដារនីតិសម្បទាឡើងវិញ។
២• អនុវត្តន៍តាម ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងមានសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានយុទ្ធនាការនិងឯកឧត្តម នាយឧត្តមសេនីយ៍កែគឹមយ៉ានឧបនាយករដ្ឋមន្ត្រីជាអនុប្រធានយុទ្ធនាការ
ក្នុងឆន្ទៈ” រូមគិតរួមធ្វើរួមទទួលខុសត្រូវ“
មហាជនគ្រប់ជាន់ថ្នាក់រួមនិងមន្ត្រីអនុវត្តន៍ច្បាប់បានខិតខំធ្វើសកម្មភាពទទួលបានលទ្ធផលជាទីពេញចិត្ត។
សរុបលទ្ធផលអនុវត្តច្បាប់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១,ទី២,ទី៣និងទី៤(៩ខែដើមឆ្នាំ២០១៩) ៖
បង្រ្កាប២៣, ៤៦៣ករណីឃាត់ខ្លួន៤៩,៤៩៤នាក់ស្រី៣,៩៦៧នាក់
រឹបអូសគ្រឿងញៀន១,១២១គ.ក្រ៤៨៩ក្រាម បទល្មើសជួញដូរ–រក្សាទុក–ដឹកជញ្ជូនបង្រ្កាប14,656 ករណី ឃាត់26,915 នាក់ស្រី2,717 នាក់
ជោគជ័យដ៍ធំធេងនេះធ្វើអោយសន្តិសុខសុវត្ថិភាព សង្គមល្អប្រសើរកាត់បន្ថយបានរាល់បទល្មើស។
៣•ក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងមកនេះយើងខ្ញុំមានការសោកស្ដាយដោយឃើញថាមានអ្នកបសារព័ត៌មានមួយចំនួនមានការភ័ន្តច្រឡំហើយបានចុះផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក(Facebook) និងតាមប្រម៉ាញ់ថតរូបអំពីសកម្មភាពពេលសមត្ថកិច្ចកំពុងបង្រ្កាបគ្រឿងញៀននិងបានប្រើពាក្យមិនសមរម្យឈ្លេចសួរដែលប៉ះពាល់ដល់ការងារស្រាវជ្រាវដោយសម្ងាត់ដើម្បីបន្តស្រាវជ្រាវបង្ក្រាបមេក្លោងថែមទៀត។
ក្នុងករណីមានចម្ងល់ឬចង់ដឹងព័ត៌មានផ្សេងៗសូមសហការទាក់ទងមកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
៤• យើងខ្ញុំសំណូមពរ: សូមសារធារណៈជនជាតិអន្តរជាតិអ្នកសារព័ត៌មានបណ្តាញសង្គមមេត្តាបន្តចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំមាន សុវត្តិភាពនិងផែនការយុទ្ធនាការបង្រ្កាបគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល។សូមបន្តសហការផ្ដល់ព័ត៌មានរាល់សកម្មភាពបទល្មើសគ្រឿងញៀនឬភាពអសកម្មរបស់មន្ត្រីអនុវត្តន៍ច្បាប់៕