ទាហានឆ័ត្រយោង៩១១ម្នាក់ ត្រូវបុសម្នាក់ហៅផឹកស្រាថ្នាំមិនផឹក ដាល់១ដៃផ្ទប់ជញ្ជាំងរួចទាញចានគោមគប់បែកក្បាលដេរ២០ថ្នេរ
កណ្តាល ៖ ទាហានឆ័ត្រយោង៩១១ម្នាក់ ត្រូវបុសម្នាក់ហៅផឹកស្រាថ្នាំមិនផឹក ធ្វើឲ្យបុរសនោះខឹងក៏ដាល់១ដៃផ្ទប់ជញ្ជាំងរួចទាញចានគោមគប់បែកក្បាលដេរ២០ថ្នេរ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២០និង៤០នាទីនៅ ចំណុចបន្ទប់ជួល ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ប្រាជ្ញ បូរា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា៩១១ ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ជនរងគ្រោះដេរថ្ងាស់២០ថ្នេរ)។
ជនសង្ស័យឈ្មោះសរ សីហា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខលក់ដូរនៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
វត្ថុតាងចាប់យក ៖ ទូរស័ព្ទOPPO.A5S ចំនួន១គ្រឿង, អំបែងចាន០១ចំនួន។
តាមដំណើររឿង ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាថ្នាំនៅក្នុងបន្ទប់ជួលជាមួយប្រពន្ធខ្លួន និងឈ្មោះ ចក់ ឆៃយ៉ា ភេទ ស្រី ជាប្រពន្ធរបស់ជនសង្ស័យ ពេលនោះជនសង្ស័យបានដើរទៅហៅប្រពន្ធខ្លួនឲ្យមកបន្ទប់ ជនរងគ្រោះបានហៅខ្លួនឲ្យផឹកស្រាថ្នាំទើបខ្លួនឆ្លើយថា មិនចេះផឹកស្រាទេ ចេះតែផឹកស្រាបៀរ ទើបជនរងគ្រោះសម្លុតថា អញទាហានឆ័ត្រយោង៩១១ ឯងកុំខ្លាំងទាក់ពាក្យសម្តីគ្មាទៅវិញទៅមក ជនសង្ស័យដាល់១ដៃចំមុខផ្ទប់នឹងជញ្ជាំងទើបទាញចានគោម មកគុបថែម១ចានទៀត បណ្តាលឲ្យបែកថ្ងាស់ដេរ២០ថ្នេរ។
ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕