នគរបាលបានចាប់ក្មេងម្នាក់ ករណី ឆក់ ទូរស័ព្ទ តែប្រធានគណបក្សមួយ និយាយថា មិនគាំទ្រឲ្យដាក់ច្រវាក់ជើងក្មេងនោះទេ
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលបានចាប់ខ្លួនក្មេងម្នាក់ ក្នុងករណី លួចមានស្ថានទម្ងន់ទោស (ឆក់ ទូរស័ព្ទដៃ) នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង១៦និង០០នាទី។
ជាមួយនឹងករណីខាងលើនេះ ប្រធានគណបក្សខ្មែរក្រោក បានថ្លែងថា លោកគាំទ្រការអនុវត្តន៍ច្បាប់ តែមិនគាំទ្រឲ្យដាក់
ច្រវ៉ាក់បែបនេះឡេីយ នេះជាកំហុសមួយយ៉ាងធំ ដែលកម្ពុជាជាប្រទេសគោរពសិទ្ធមនុស្ស ប៉ុន្តែ ឧកញ៉ា គិត ធាង និង ឧកញ៉ាជំនួញព្រៃឈើដ៏សម្បើម គង់ ក្រឹង ដូចគ្មាននរណាដាក់ច្រវ៉ាក់។
ជនរងគ្រោះឈ្មោះ ភិនសោភា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះ ផន ណេត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ហេតុការណ៍នឹះ មុនពេលកើតហេតុ ជនរងគ្រោះទុកទូរស័ព្ទដៃម៉ាក Oppo-S១១ Pro ពណ៌ខៀវ សុីមលេខ០៩២ ៤២២៥៧៣ សៀតក្នុងកាបូបពណ៌ខ្មៅស្ពាយចំហៀងរួចជិះម៉ូតូទៅលក់ខោអាវនៅផ្សាររាត្រី ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ ដើរមកជិតជនរងគ្រោះ ឆក់យកទូរស័ព្ទដៃម៉ាកខាងលើ រួចរត់គេចខ្លួន ពេលនោះជនរងគ្រោះ ក៏មកដាក់ពាក្យបណ្តឹងនៅទីស្នាក់ប៉ុស្តិ៍ច្បារអំពៅ២។ លុះដល់ម៉ោង២០និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យ រួមនិងវត្ថុតាងទូរស័ព្ទដៃម៉ាកខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
ជនសង្ស័យប្រើប្រាស់គ្រឿងញៀន។
ពាក់ព័ន្ធករណីនេះលោកវីល្លាម សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មកពីគណបក្សខ្មែរក្រោក បានសរសេរសារ នៅលើផេកហ្វេសប៊ុកផ្លូវការថា ”
រឿងក្មេងនេះ មានកំហុសអ្វីទុកឲ្យច្បាប់
ចាត់ការចុះ តែចង់ដឹងថាប៉ុស្តិ៍នគរបាលច្បារអំពៅ២
យកច្បាប់អ្វីមកអនុវត្តន៍ ទេីបដល់ថ្នាក់ដាក់ច្រវ៉ាក់បែបនេះ ?
យោងតាមព័ត៌មានក្រៅផ្លូវការក្មេងនេះ ឈ្មោះ ផន ណេត អាយុ១៥ ឆ្នាំ បានប្រព្រឹត្តបទល្មេីសឆក់ ទៅលេីជនរងគ្រោះឈ្មោះ
ភិន សោភា កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។
លោកបន្តថា “ខ្ញុំគាំទ្រការអនុវត្តន៍ច្បាប់ តែមិនគាំទ្រឲ្យដាក់
ច្រវ៉ាក់បែបនេះឡេីយ នេះជាកំហុសមួយយ៉ាងធំ ដែលកម្ពុជាជាប្រទេសគោរពសិទ្ធមនុស្ស” ។
លោកវីល្លាម បានបញ្ជាក់ថា “គិត ធាង . គង់ ក្រឹង ដូចគ្មាននរណាដាក់ច្រវ៉ាក់អញ្ចឹងផង “៕