ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអិវឌ្ឍន៍ជនបទ បើកយុទ្ធនាការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកមុនពេលបុណ្យអុំទូក ជូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប

302

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងគម្រោងកែលម្អផ្លូវជនបទជំហ៑ានទី២ បើយុទ្ធនាការផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកមុនពេលបុណ្យអុំទូក ជូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ក្នុងគោលបំណងសំខាន់ ដើម្បីអប់រំ ផ្សព្វផ្សាយដាស់តឿន ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរប្រចាំថ្ងៃ ពិសេសអ្នកធ្វើដំណើរកម្សាន្តមកក្នុងពិធីបុណ្យអុំទូក ដែលជាពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាង ពេលធម្មតា ត្រូវឲ្យមានស្មារតីប្រុងប្រយ័ត្នបង្ការខ្លួនជាមុននៅពេលធ្វើដំណើរ ដើម្បីអាចបញ្ចៀសខ្លួនពីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ។

លោក គង់ សុវណ្ណ ទីប្រឹក្សាសុវត្ថិភាពចរាចរណ៍នៃគម្រោងកែលម្អផ្លូវជនបទជំហានទី២ សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទបានឲ្យដឹង កាលពីថ្ងៃទី០២ វិច្ឆិកាឆឆ្នាំ២០១៩ថា ជារៀងរាល់ឆ្នាំ ក្នុងកំឡុងមុនព្រះរាជពិធីបុណ្យអំុទូក សំពះព្រះខែ និងអកអំបុក្ ក្រុមការងារផ្នែកសុវត្ថិភាពចរាចរណ៍ នៃគម្រោងកែលម្អផ្លូវជនបទជំហ៑ានទី២របស់
លោកនឹងបន្តធ្វើការចុះអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សនៅតាមសាលា មាតាបិតា អាណាព្យាបាល ក៏ដូចជាអាជ្ញាធរភូមិឃុំ និងស្រុកផងដែរ  អោយចេះពីច្បាប់ចរាចរណ៍ក្នុងការធ្វើដំណើរដោយសុវត្ថិភាពក្នុងខេត្តចំនួន១០ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ  តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ បាត់តំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ដែលមានផ្លូវចំនួន៧០ខ្សែ និងចម្ងាយផ្លូវសរុបជាង១២០០គីឡូម៉ែត្រ។ លោកបញ្ជាក់ថា គោលបំណងដ៏ធំមួយក្នុងចំណោមគោលបំណងច្រើនទៀតរបស់គម្រោងគឺកាត់បន្ថយអត្រាគ្រោះថ្នាក់ ការបាត់បង់ជីវិត និងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវរបស់គម្រោង។ លោកថាក្រៅពីការអប់រំផ្សព្វផ្សាយដល់អ្នកធ្វើដំណើរ ក៍នូវមានការបណ្ដុះបណ្ដាលពីសុវត្ថិភាពចរាចរណ៍ និងជំរុញការចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ផងដែរដល់សហគមន៍ គឺជាយុទ្ធសាស្រ្តស្នូលក្នុងការផ្ដួចផ្ដើមបង្កើតចីរភាពនៃវប្បធម៌បើកបរដោយសុវត្ថិភាព ដើម្បីគ្រប់គ្នាចៀសឆ្ងាយអំពីគ្រោះថ្នាក់ចរាចរណ៍បាន។ សកម្មភាពនៃយុទ្ធនាការនៅថ្ងៃទី១ វិច្ឆិកា ដោយចាប់ផ្ដើមពីការរៀបចំដង្ហែរតាមគោយន្ដ ឬយានយន្តកង់បី នៅតាមដងផ្លូវចំនូនបីខ្សែនៃគម្រោង។ ព្រមពេលដែលកំពុងបើកបរកាត់តាមទីប្រជុំជន សាលារៀន វត្តអារាម និង ភូមិរបស់ប្រជាពលរដ្ឋ ក្បួនដង្ហែរបានប្រើឧគ្ឃោសនស័ព្ទ បំពងសម្លេងច្បាស់ៗអំពីសារអប់រំនានាជាពិសេស ផ្តោតលើគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោយពេលទទួលទានគ្រឿងស្រវឹង ការធ្វើដំណើរតាមម៉ូតូដោយមិនពាក់មួកសុវត្ថិភាពជាដើម។ ក្រៅពីនោះ ក៏មានសារដាស់តឿនដល់ប្រជាពលរដ្ឋឲ្យគោរពតាមច្បាប់ចរាចរណ៍ឲ្យបានល្អដើម្បីចៀសវាងកុំឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង គ្រួសារ និងអ្នកដទៃដែលធ្វើដំណើរតាមដងផ្លូវ។

លោក ទីប្រឹក្សាសុវត្ថិភាពចរាចរណ៍ បញ្ជាក់ថា ក្នុងសកម្មភាពអប់រំ ផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍នេាះមានរៀបចំជាក្បួនដង្ហែរតាមរទេះ គោយន្ដ និងម៉ូតូកង់បី នៅលើដងផ្លូវជាច្រើនតាមបណ្តាស្រុកនានានៅក្នុងខេត្ត ។ ក្នុងយុទ្ថនាការនេាះដែរ ក្រុមអ្នកធ្វើយុទ្ធនាការបានចែកប័ណ្ណផ្នត់ និងបិទស្ទិគ័រចំណាំងផ្លាត ដែលមានសារសុវត្ថិភាពទាក់ទងនិងការប្រើប្រាស់ល្បឿន និង ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង លើយានយន្ដរបស់ប្រជាពលរដ្ឋដែលបានចូលរួមនិងឆ្លងកាត់កន្លែងផ្សព្វផ្សាយ។ក្រៅពីនេះយុទ្ធនាការក៏មានកម្មវិធីសួរសំណួរឲ្យអ្នកចូលរួមផ្ដល់ចម្លើយយករង្វាន់ ដែលមានមួកសុវត្ថិភាព និងសម្ភារៈលួងចិត្តមួយចំនួនទៀតដែលញ៉ាំងឲ្យអ្នកចូលរួមក្រៅពីទទួលបានអារម្មណ៍រីករាយ ក៏ទទួលបាននូវចំណេះដឹងទាក់ទងសុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវទៀតផង។ម្យ៉ាងទៀ តាមរយៈសកម្មភាពអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ ជូនដល់ប្រជាពលរដ្ឋតាមដងផ្លូវក្នុងខេត្តទាំង១០ខាងលើនេះ អាចរួមចំណែកកាត់បន្ថយចំនួនអ្នកស្លាប់នៅក្នុងប្រទេសកម្ពុជានៅមុនពេលនិងកំឡុងពេលបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ដែលនឹងខិតមកដល់នាពេលខាងមុខដ៏ខ្លីនេះ ដើម្បីរួមចំណែកសម្រេចឲ្យបាន ស្របតាមផែនការសកម្មភាពជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលរាជរដ្ឋាភិបាលបានកំនត់កាត់បន្ថយចំនួនអ្នកបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន៥០%នាឆ្នាំ២០២០ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង