ឃាត់ខ្លួន ជនសង្ស័យ៤នាក់ ករណី ចោរកម្ម និងទទួលផល
កណ្តាល៖ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានរាយការណ៍ពីកិច្ចប្រតិបត្តិការបង្រ្កាប ករណី ចោរកម្ម និងទទួលផល និងឆែកឆេរផ្ទះជនសង្ស័យ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៥ កម្លាំង អធិការដ្ឋានស្រុកអង្គស្នួល បានសហកាជាមួយកម្លាំងអធិការដ្ឋានស្រុកឩដង្គ ខេត្តកំពង់ស្ពឺបានចុះបង្រ្កាប ឃាត់ខ្លួន ជនសង្សយ័បានចំនួន៤នាក់ នៅចំណុចផ្ទះជនសង្ស័យឈ្មោះកង ទី ភេទប្រុសនៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល។
ជនសង្ស័យទាំង៤នាក់មានឈ្មោះ ១/.ឈ្មោះ កង ទី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រើង ឃុំម្កាក់ ស្រុកអង្គស្នួល ២/.ឈ្មោះ អាត លាភ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៣/.ឈ្មោះវុទ្ធី ដាវីត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ៤/.ឈ្មោះចាន់ សុខលី ហៅជ័យ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ដោយមានបទបទបញ្ជាពីលោកស្នងការនគរបាលខេត្តកណ្តាល និងលោកស្នងការរងទទួលជំនាញ ដោយមានការសម្របសម្រួល ឯកភាពពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួម ពីសមត្ថកិច្ចនគរបាលខេត្ត នៃស្នងការដ្ឋានខេត្ត កំពង់ស្ពឺ សមាជិកក្រុមប្រឹក្សាឃុំម្កាក់ លោកនាយប៉ុស្តិ៍ម្កាក់លោកមេភូមិរំដេញ និងនៅចំពោះមុខជនសង្ស័យប្រពន្ធជនសង្ស័យ សមត្ថកិច្ចយើងបានឆែកឆេរផ្ទះជនសង្ស័យ រកឃើញមានវត្ថុតាងដកហូតដូចខាងក្រោម :
– ម៉ូតូ ៧គ្រឿង សង់៣គ្រឿង កុប១គ្រឿង និច១គ្រឿង សង់កូរ៉េ១គ្រឿង យ៉ាវម៉ាហា១គ្រឿង តួម៉ូតូចំនួន៦គ្រឿង ផ្លាកលេខម៉ូតូចំនួន៥គ្រឿង គ្រឿងស្ពាន់១ឡាំង ទូរស័ព្ទ៧គ្រឿង ។ -ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ ថ្នាំញៀនចំនួន៥កញ្ចប់មធ្យម និងសម្ភារៈសម្រាប់ជក់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបានប្រគល់ជូន អធិការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕