ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានិងប្រ​ទេ​សអា​ស៊ាន​ទាំង​អស់ នឹងបន្តធ្វើការយ៉ាង​ជិ​តស្និ​ទ្ធ និងប្រកបដោយ​ប្រ​សិ​ទ្ធភាព ជាមួយអង្គការសហប្រជា​ជា​តិ

49

ប្រទេសថៃ៖ នៅរសៀលថ្ងៃទី៣​ វិច្ឆិកា​ ២០១៩​​ សម្ដេចអគ្គមហាសេនាបតីតេជោ​​ ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​​​នៃព្រះរា​ជាណាច​ក្រ​កម្ពុជា​ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូ​ល​អាស៊ាន​អ​ង្គការ-សហប្រជាជាតិលើកទី​១​០ ដែលបានប្រារព្វ​ពិ​ធីបើ​កនៅម​ជ្ឈមណ្ឌ​លពិ​ព័រណ៍ និងសន្និបាតអ៊ីមផែ​ន ព្រះរា​ជាណាចក្រ​ថៃ។

នៅក្នុងពិធីបើកកិ​ច្ចប្រជុំកំពូលអាស៊ា​ន​-អង្គការសហប្រជាជាតិ​លើ​កទី​១០​​នាពេល​នេះ​ គឺមានការយាង​ និងអញ្ជើញចូ​លរួមពីប្រ​មុ​ខរដ្ឋ-ប្រមុខរដ្ឋាភិបា​ល​អាស៊ា​ន​ អង្គការ​សហ​ប្រជា​ជាតិ​ ព្រម​ទាំង​បានសំ​ដែងនូ​វការ​ស្វាគម​ន៍ចំ​ពោះវឌ្ឍ​ន​ភាពដ៏​ល្អប្រ​សើរ ក្នុងការអនុវត្តផែនកា​រ​សកម្ម​ភាព​អាស៊ាន-អង្គការសហប្រជាជាតិ​ ​២០១៦-២០២០ ក្នុងស្មារតីដើម្បីពង្រឹង​កិ​ច្ចសហ​ប្រតិប​ត្តិកា​រអា​ស៊ាន-អង្គការសហប្រ​ជា​ជាតិ ឲ្យកាន់តែរឹងមាំទ្វេឡើ​ង​ថែម​ទៀត​។

មេដឹកនាំអាស៊ាន-អង្គ​កា​រស​ហប្រជា​ជាតិ បានចាត់ទុកថា អាស៊ាន និងអង្គការសហ​ប្រ​ជា​ជាតិ​ ត្រូវតែបន្ត និងជំរុញកិច្ចសហ​ប្រ​តិប​ត្តិការ​ឲ្យកា​ន់​តែជិតស្និទ្ធថែមទៀត រួម​ទាំ​ងពង្រឹងទំនាក់ទំនងរ​វា​ងលេ​ខាធិកា​រដ្ឋាន​អាស៊ាន និងលេខាធិការដ្ឋាន​អ​ង្គការ​ស​ហប្រជាជាតិ ដើម្បីពិនិត្យមើលនូវការអ​នុ​វត្ត សកម្មភាពបំពេញបន្ថែ​ម​ទៅវិញ​ទៅម​ក​ ដែល​អាចគាំទ្រដល់ការអនុវត្តផែន​ការ​កសា​ងសហ​គម​ន៍អាស៊ាន ​២០​២៥ និ​ងរបៀបវារ:ឆ្នាំ២០៣០ រប​ស់អង្គ​ការស​ហប្រ​ជាជាតិ សម្រាប់ការអភិវឌ្ឍន៍​ប្រ​កប​ដោយ​ចី​រភាព។

អាស៊ាន និងអង្គការសហ​ប្រ​ជា​ជាតិ គួរខិតខំជំរុញអនុវត្ត​ឲ្យ​បាន​ពេញ​លេញ និងប្រកបដោយប្រសិទ្ធ​ភា​ព ​នូវផែនការសកម្មភា​ព​ស្តី​ពីប​រិស្ថាន និងការបម្រែបម្រួល​អា​កាស​ធា​តុ ២០១៧-២០២០ ។ ដូចគ្នានឹងសុន្ទ​រ​កថា​រប​ស់មេ​ដឹកនាំ​អាស៊ាន អង្កការសហប្រ​ជា​ជា​តិ សម្តេចតេជោ​ នាយករដ្ឋមន្រ្តី បានថ្លែងថាកម្ពុជានិងប្រ​ទេ​សអា​ស៊ាន​ទាំង​អស់ នឹងបន្តធ្វើការយ៉ាង​ជិ​តស្និ​ទ្ធ និងប្រកបដោយ​ប្រ​សិ​ទ្ធភាព ជាមួយអង្គការសហប្រជា​ជា​តិ និ​ងទី​ភ្នា​ក់ងារ​នានារ​បស់​អង្គការសហ​ប្រជា​ជាតិ ដើម្បីជំរុញអនុវត្តកិច្ចព្រម​ព្រៀ​ងទីក្រុ​ង​ប៉ារីស ស្តីពីការប្រែប្រួល​អា​កាស​ធាតុ ឲ្យបានពេញ​លេ​ញ និងប្រកបដោយប្រសិ​ទ្ធ​ភាពខ្ព​ស់។

នៅក្នុងសុន្ទរកថាគន្លឹះទៅកាន់បណ្តាមេដឹ​ក​នាំអា​ស៊ាន-អង្កការស​ហប្រ​ជា​ជា​តិ សម្តេចតេជោនាយករ​ដ្ឋ​មន្រ្តី​មានប្រសា​សន៍ដែ​រ​ថា ចំពោះបញ្ហាអំពើហិង្សាជ្រុលនិយ​ម​ និងអំពើភេរ​វ​កម្ម កម្ពុជាស្នើអាស៊ា​ន​ និងអង្កការសហ​ប្រ​ជា​ជាតិ បន្តខិតខំប្រឹងប្រែងរួមគ្នាថែ​ម​ទៀត​ ក្នុ​ងកា​រទប់​ស្កាត់​សកម្ម​ភាព​ភេរវក​ម្មអន្តរជាតិ តាមរយ:ផ្លាស់ប្តូរបទពិសោធន៍ និ​ង​ព័ត៌​មានជំ​នាញចាំបា​ច់​ ដែលមន្រ្តីអង្កការស​ហ​ប្រជា​ជាតិអាចធ្វើបាន​ជាមួ​យអា​ស៊ាន។ បន្ទាប់ពីបានពិភាក្សាយ៉ាង​ផុ​សផុ​លរួ​ចម​ក មេដឹកនាំអាស៊ាន-អ​ង្ក​ការ​សហប្រ​ជាជា​តិ បានឈានទៅចេញផ្សាយនូ​វ​សេច​ក្តីប្រ​កាសរប​ស់ប្រ​ធានកិ​ច្ចប្រ​ជុំកំពូ​លអាស៊ា​ន​ អង្គការសហប្រជា​ជា​តិ​លើ​កទី១០ និងបានធ្វើការកត់​សម្គាល់​ផែនទីចង្អុល សម្រាប់ការ​បំពេ​ញបន្ថែ​ម​២០២០-២០២៥៕

អត្ថបទដែលជាប់ទាក់ទង