ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកព្រឹត្តិការណ៍ ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤ នៅសន្និសីទចតុមុខ

52

 

ភ្នំពែញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនា យករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធ បើកព្រឹត្តិការណ៍ ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤ នៅសាលសន្និសីទចតុមុខ នារសៀលថ្ងៃច័ន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រ សាសន៍ថា៖ ប្រទេសកម្ពុជា និងចិនបានប្រឹងប្រែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នាឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យវប្បធម៌ សិល្បៈ និងខ្សែភាពយន្តរវាងប្រទេសទាំងពីរ។ តាមរយៈព្រឹត្តិការណ៍ ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម នេះ យើងអាចមើលឃើញថា វិទ្យុមិត្តភាពកម្ពុជាចិន មិនត្រឹមតែ បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាព ផ្សព្វផ្សាយព័ត៌មាន និងផ្លាស់ប្តូរវប្បធម៌រវាងប្រទេ សនិងប្រជាជនទាំងពីរនោះទេ ថែមទាំងបានដើរតួនាទីជាស្ពានចម្លងក្នុងការលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរវប្បធម៌ និងព័ត៌មានរវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបានចូលរួមក្នុងការពង្រឹងចំណងមិត្តភាពជាប្រពៃណី រវាងកម្ពុជា និងចិន ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរជារៀងរហូត។

លោកជំទាវក៏បានជូនពរឲ្យ ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤ ទទួលបានជោគជ័យក្នុងការចាក់ផ្សាយ និងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងអ្នកទស្សនាគ្រប់ជាតិសាសន៍។ ក្នុងឱកាសនោះលោកជំទាវ
ក៏បានទស្សនាខ្សែភាពយន្តចិន ប្រែសម្រួលជាខេមរភាសា រឿងមួយគីឡូម៉ែត្រចុងក្រោយ ក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយជាទីបំផុត ៕

អត្ថបទដែលជាប់ទាក់ទង