សប្តាហ៍នេះអគ្គរាជទូតកម្ពុជាប្រចាំនៅ ប្រទេសកូរ៉េខាងត្បូងបានទទួលទានអំបុកសន្ដិភាពនិងបន្ដបើកវេទិការសាធារណៈដើម្បីប្រមូលរាល់កង្វល់សំណូមពរនិងតម្រូវការប្រជាពលរដ្ឋខ្មែរ
ប្រទេសកូរ៉េ៖អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូងលោកឡុងឌីម៉ង់និងសហគមន៍ខ្មែរនៅប្រទេសកូរ៉េកាលពីថ្ងៃសៅរ៍សប្តាហ៍នេះបានចាប់ផ្ដើមទទួលទានអំបុកសន្ដិភាពនិងបានបន្ដទៅបើកវេទិការសាធារណៈដើម្បីប្រមូលរាល់កង្វល់សំណូមពរនិងតម្រូវការប្រជាពលរដ្ឋខ្មែរនៅសហគមន៍ក្នុងតំបន់សងណាំប្រទេសកូរ៉េ។
មន្ត្រីបំរើការងារនៅក្នុងស្ថានអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានអោយដឹងថាកាលពីថ្ងៃសៅរ៍ដើមខែវិច្ឆិកាឆ្នាំ២០១៩នេះអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូងលោក
ឡុងឌីម៉ង់បានដឹកនាំមន្ត្រីស្ថានទូតចុះសាកសួរសុខទុក្ខនិងទទួលទាននំបញ្ចុកនិងអំបុកសាមគ្គីជាមួយអនិកជនខ្មែរមានគ្រួសារកូរ៉េប្រមាណ៥០គ្រួសារនិងជាមួយនឹងពលករខ្មែរនៅមជ្ឈមណ្ឌលគាំពារពលករបទេសនៅតំបន់សងណាំខេត្តខ្យងគី។កម្មវិធីនេះបានរៀបចំឡើងដោយមជ្ឈមណ្ឌលនិងសហគមន៍ខ្មែរនៃតំបន់សងណាំនឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលនិងអាជ្ញាធរ។
មន្ត្រីដដែលបានបញ្ជាក់ថាបន្ថែមពីកម្មវិធីជួបជុំទទួលទានអំបុកក្រុមការងារស្ថានទូតដឹកនាំដោយលោកឡុងឌីម៉ង់បានបន្ដបើកវេទិការសាធារណៈដើម្បីប្រមូលរាល់កង្វល់សំណូមពរនិងតម្រូវការក៏ដូចជាសុខទុក្ខរបស់សហគមន៍ក្នុងតំបន់សងណាំដើម្បីដោះស្រាយនិងស្វែងរកដំណោះស្រាយដែលក្រុមការងារបាននឹងបន្ដរៀបចំជាប្រចាំ៕