ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីមិនអនុញ្ញាតឱ្យមាន ការលក់ដូរនិងប្រើប្រាស់សំលៀកបំពាក់មានលក្ខណៈប្រហាក់ប្រហែលនឹងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធឡើយ

79

ភ្នំពេញ៖ដើម្បីរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយសង្គមឱ្យបានល្អប្រសើរនៅក្នុងអំឡុងពេលបុណ្យឯករាជ្យជាតិ៩វិច្ឆិកានិងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកឆ្នាំ២០១៩នេះរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យបងប្អូនធ្វើការលក់ដូរការទិញនិងប្រើប្រាស់នូវសំលៀកបំពាក់មានលក្ខណៈប្រហាក់ប្រហែលនឹងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដែលមានអក្សរPOLICE PM ARMY ជាដើមនិងវិទ្យុទាក់ទងឬឧបករណ៍ផ្សេងៗដោយគ្មានការអនុញ្ញាតធ្វើឱ្យមហាជនមានការភ័ន្តច្រឡំថាជាកម្លាំងសមត្ថកិច្ចហើយអាចបន្លំខ្លួនប្រព្រឹត្តបទល្មើសផ្សេងៗបង្កចលាចលក្នុងសង្គមឡើយហើយបើទង្វើនោះបង្កជាបទល្មើសជាក់ស្តែងនឹងត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

  នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យដើមទាំងស្រុងថារដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់សាធារណជននិងបងប្អូនអាជីវករទាំងអស់នៅក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថាដើម្បីរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់

សាធារណៈនិងរបៀបរៀបរយសង្គមឱ្យបានល្អប្រសើរនៅក្នុងអំឡុងពេលបុណ្យឯករាជ្យជាតិ៩វិច្ឆិកានិងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកឆ្នាំ២០១៩នេះរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យបងប្អូនធ្វើការលក់ដូរការទិញនិងប្រើប្រាស់នូវសំលៀកបំពាក់មានលក្ខណៈប្រហាក់ប្រហែលនឹងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដែលមានអក្សរPOLICE PM ARMY ជាដើមនិងវិទ្យុទាក់ទងឬឧបករណ៍ផ្សេងៗដោយគ្មានការអនុញ្ញាតធ្វើឱ្យមហាជនមានការភ័ន្តច្រឡំថាជាកម្លាំងសមត្ថកិច្ចហើយអាចបន្លំខ្លួនប្រព្រឹត្តបទល្មើសផ្សេងៗបង្កចលាចលក្នុងសង្គម។

  ទន្ទឹមនេះរដ្ឋបាលរាជធានីភ្នំពេញឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយពិនិត្យតាមដានការលក់ដូរការប្រើប្រាស់សំលៀកបំពាក់ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធនិងការប្រើប្រាស់វិទ្យុទាក់ទងដែលមិនប្រក្រតី។ប្រសិនបើពិនិត្យឃើញថា

មានសកម្មភាពនេះកើតឡើងត្រូវចាត់វិធានការអប់រំណែនាំឱ្យបញ្ឈប់ការលក់ដូរការទិញនិងការប្រើប្រាស់ជាបន្ទាន់។ក្នុងករណីទង្វើនេះបង្កជាបទល្មើសជាក់ស្តែងត្រូវឃាត់ខ្លួននិងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

រដ្ឋបាលរាជធានីភ្នំពេញមានក្តីសង្ឃឹមទុកជាមុនថាសាធារណជននិងបងប្អូនអាជីវករទាំងអស់ចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង