ចាប់ខ្លួនបុរសម្នាក់ តាំងខ្លួនជាឯកឧត្តម ហើយដើរឆបោកពលរដ្ឋ ក្នុងរឿងទិញដីធ្លី នៅខេត្តសៀមរាប
ខេត្តសៀមរាប ៖ កម្លាំងព្រហ្មទណ្ឌអាវុធហត្ថខេត្តសៀមរាប បានចាប់ខ្លួនបុរសម្នាក់ដែលតាំងខ្លួនជាឯកឧត្តម ហើយដើរឆបោកពលរដ្ឋក្នុងរឿងទិញដីធ្លីនៅក្នុងខេត្តសៀមរាប ។ ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី៤ វិច្ឆិកា ស្ថិតនៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង- ខេត្តសៀមរាប។
ជនសង្ស័យឈ្មោះ ទួន វុទ្ធី ហៅក្រៅ ទួន ហែម ភេទប្រុស អាយុ ៦០ ឆ្នាំ មុខរបរ មន្រ្តីចូលនិវត្តន៍ មានទីលំនៅ បច្ចុប្បន្ន ភូមិ៥ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយពីការសាកសួឈ្មោះ ទួន វុទ្ធីហៅទួន ហែម បានឆ្លើយសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តតាមការចោទប្រកាន់ របស់ជនរងគ្រោះ ពិតប្រាកដមែន។ ដែលជាប់ជាក់ពាក់ព័ន្ធករណី ឆបោក នៅចំណុច ទីរួមខេត្តសៀមរាប កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។
សមត្ថកិច្ចបានដកហូតវត្ថុតាង៖ ទូរស័ព្ទម៉ាក HUAWEI ពណ៌ខ្មៅ ចំនួន ០១ គ្រឿង ទូរស័ព្ទម៉ាក HUAWEI ពណ៌ទឹកប្រាក់ ចំនួន ០១ គ្រឿង ទូរស័ព្ទម៉ាក NOKIA ចុចពិល ពណ៌ក្រហម និងពណ៌ខៀវ ចំនួន ២ គ្រឿង ស៊ីមកាត ចំនួន ៤ កាបូបលុយពណ៌ខ្មៅ ចំនួន ១
ប្រាក់ដុល្លារ ចំនួន ៣៨ $ ប្រាក់រៀល ១០,០០០៛។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យ ជំនាញ កំពុងកសាង សំណុំរឿង បញ្ជូននិងវត្ថុតាង ទៅកាន់អយ្យការអមសាលា ដំបូងខេត្តសៀមរាប។ សូមបញ្ជាក់ថា ការចាប់ខ្លួននេះ យោងតាមពាក្យបណ្ដឹងជនរងគ្រោះ លើករណី ឆបោក។
ដោយយោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ណក់ ពិសិដ្ឋដាវី ភេទស្រី អាយុ ៥១ ឆ្នាំ មុខរបរ នៅផ្ទះ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ដោយយោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ លឿម សុភណ្ឌ ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន អចលនទ្រព្យ ពត៌មានលក់ដី ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប៕ដោយ៖បញ្ញាស័ក្តិ ខេត្តសៀមរាប។ដោយយោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ យឹង ប៊ុនតារា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ អ្នករកស៊ី ទីលំនៅបច្ចុប្បន្ន ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ដោយយោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សុខ រ៉ាម៉ន ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិក លក់ដីឡូតី៍ ទីលំនៅ បច្ចុប្បន្ន ភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕