ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ថោង ខុន និងលោកលោកឧកញ៉ា សុខ ហុង បន្តតំណែង ក្នុងសហព័ន្ធកាយសម្ព័ន្ធ

91

ភ្នំពេញ៖លោកថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជាប់ឆ្នោតជាប្រធានសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា និងលោកឧកញ៉ា សុខ ហុង ជាអនុប្រធានសហព័ន្ធសម្រាប់ អាណត្តិទី៦ឆ្នាំ២០១៩-២០២៣។
សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៥ នាល្ងាចថ្ងៃទី៥វិច្ឆិកា។ សម្រាប់អាណត្តិថ្មី សមាជិកប្រតិបត្តិមានចំនួន៩រូប រួមមានលោកថោង ខុន ទទួលបានការគាំទ្រ ជាប្រធានលោកឧកញ៉ាសុខ ហុង ជាអនុប្រធាន លោកណយ ផាណា ជាអគ្គលេខាធិការ លោក មាស សារ៉េត អគ្គលេខាធិការរង លោក ខៀវ ចិន្តា អគ្គហិរញឹក អ្នកស្រី ដួង សាម៉ៃ អ្នកស្រី ពេជ្រយូលោកជុំ រ៉ាទី និងលោកអៀម វ៉ាងឌុល ជាសមាជិកប្រតិបត្តិថ្មី សម្រាប់អាណត្តិថ្មី ។
លោកណយ ផាណា ដែលជាអគ្គលេខាធិការ បានឲ្យដឹងថា នាពេលបច្ចុប្បន្នសហព័ន្ធ មានក្លិបជាសមាជិកចំនួន៩ គឺក្លិប៧មករាសែនជ័យ (ភ្នំពេញ) ក្លិបខេមឃីតឃុំខ្វាវ (តាកែវ) ក្លិបខេមឃីតត្រពាំងឃ្លោក (តាកែវ) ក្លិបហ្សាក់កឹះម៉ាញ (ក្រចេះ) ក្លិបកំពង់ក្តារ (កំពង់ឆ្នាំង) ក្លិបកំពង់ត្រឡាចលើ (កំពង់ឆ្នាំង) ក្លិបកៀនរការ (កំពង់ឆ្នាំង) ក្លិបបឋមសិក្សាសាលាលេខ៥ (កំពង់ឆ្នាំង) និងក្លិបសាលបាក់ទូក (ភ្នំពេញ)។
លោកបន្ដថា ក្នុងអាណត្តិទី៥នេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ទទួលបានលទ្ធផលជោគជ័យល្អ ប្រសើរទាំងកិច្ចសហការថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសសហព័ន្ធ ទទួលបានការបណ្តុះបណ្តាល គ្រូថ្នាក់ជាតិ អន្តរជាតិ ចៅក្រមជាតិ និងចៅក្រមអន្តរជាតិ សមិទ្ធផលទាំងនេះ
បានកើតឡើង ដោយសារមានការដឹកនាំចង្អុលបង្ហាញ ពីថ្នាក់ដឹកនាំអំពីចក្ខុវិស័យ នៃការអភិវឌ្ឍន៍កីឡាជំនាញ។
សកម្មភាពទាំងនេះ ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិរៀបចំ កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (CAMSOC) ជាមួយ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និង កីឡានិងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ទាំងក្នុងប្រទេស និងក្រៅប្រទេសបានល្អ ទើបសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ទទួលបានលទ្ធផលប្រសើរបែបនេះ។
សហព័ន្ធក៏នៅខ្វះខាតនូវសម្ភារៈ ធនធានមន្ត្រីបច្ចេទេស គ្របង្វិក ចៅក្រម ជាពិសេស ថវិកា សម្រាប់បញ្ជូនមន្ត្រីបច្ចេទេស ចូលរួមវគ្គអន្តរជាតិនានា និងបញ្ជូនគ្រូបង្វឹកកីឡាករ កីឡាការិនី ទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិទាំងក្នុង និងក្រៅតំបន់៕

 

  

អត្ថបទដែលជាប់ទាក់ទង