ឃាត់ខ្លួនមនុស្ស១០នាក់ជាអ្នកប្រចាំការយាមនៅអតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី ៥ វិច្ឆិកា ២០១៩ វេលាម៉ោង ៣:០០ នាទី ដល់ម៉ោង៦:០០ នាទី គណៈបញ្ជាការឯកភាពខណ្ឌមានជ័យបានចុះធ្វេីរដ្ធបាលនៅអតីតស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងសង្កាត់ចាក់អង្រែលេីជាលទ្ធផលឃាត់ខ្លួនសន្តិសុខយាមនៅក្នុងស្នាក់ការបានចំនួន ១០ នាក់ ដកហូតសម្ភារទូរស័ព្ទ18គ្រឿងវិទ្យុទាក់ទង3គ្រឿងនិងកុំព្យូទ័រ 10គ្រឿងហើ៦សម្ភារទាំងអស់និងមនុស្សយកទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដេីម្បីសាកសួរ ។
ទីតាំងអតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិស្ថិតនៅចំណុចផ្ទះលេខ៥៧៦ផ្លូវជាតិលេខ២ក្រុមទី១៣ភូមិព្រែកតាគង់២សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ។
ការចុះធ្វើរដ្ឋបាលនិងឃាត់ខ្លួនមនុស្សចំនួន១០នាក់នេះដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះដោយលោកពេជ្រកែវមុន្នីជាអភិបាលខណ្ឌមានជ័យនិងមានការសម្របសម្រួលដោយលោកសុកកែវបណ្ឌិតជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ជនទាំង១០នាក់ដែលបានឃាត់ខ្លួនមានឈ្មោះដូចខាងក្រោម៖១–លោកទឹមសៀវរស់នៅភូមិកោះធំឃុំកោះធំស្រុកកោះធំខេត្តកណ្តាល២–លោកទឹមសុម៉េត៣– លោកថនប៊ុនធឿនរស់នៅត្រពាំងថ្លឹងសង្កាត់ចោមចៅពោធិសែនជ័យ៤– លោកអ៊ុកចន្តាប្រចាំការនៅផ្ទះសមរង្ស៉ី៥– លោកស្រង់ឡាយរស់នៅអូបែកក្អមសង្កាត់អូបែកក្អមខណ្ឌសែនសុខ។៦– លោកជួនសុផលរស់នៅផ្ទះលេខ៤អាផ្លូវលេខ៣៦៦ភូមិ៤សង្កាត់ទួលស្វាយព្រៃ១ខណ្ឌចំការមន។៧– លោកហុកសំអាងរស់នៅភូមិបោះពួយឃុំឬស្សីស្រុកលិចកំពុងត្រាចខេត្តកំពត។៨– លោកណុកអូនរស់នៅផ្ទះលេខ១ភូមិ២៣សង្កាត់បឹងកក់១ខណ្ឌទួលគោក។៩– លោកស៉ីតារារស់នៅភូមិទំនប់ស្រុកបាទីខេត្តតាកែវនិង១០– លោកសូតារាមានលំនៅដ្ឋានជាអ្នកយាមផ្ទះសមរង្ស៉ី។
ក្រោយឃាត់ខ្លួនអ្នកទាំងនោះត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីសាកសួរ៕