ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្រ្តីថៃប្រកាសមិនអនុញ្ញាតឱ្យសមរង្ស៉ីជាន់ទឹកដីថៃ

64

ថៃ៖នាយករដ្ឋមន្ដ្រីរបស់ប្រទេសថៃលោកឧត្តមសេនីយ៍ប្រាយុទ្ធច័ន្ទអូឆានៅថ្ងៃនេះបានចេញមកបញ្ជាក់ពីជំហររដ្ឋាភិបាលរបស់ខ្លួនតបនឹងរាជរដ្ឋាភិបាលកម្ពុជាដោយលោកអះអាងថាសមរង្ស៉ីនឹងមិនត្រូវអនុញ្ញាតឲ្យជាន់ទឹកដីថៃព្រមទាំងធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានោះឡើយក្នុងនាមជាសមាជិកអាស៊ានដូចគ្នា។នេះបើយោងតាមសារព័ត៌មានReuters ចេញផ្សាយនៅថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៩នេះ។

នាយករដ្ឋមន្ដ្រីលោកប្រាយុទ្ធក្នុងនាមជាប្រធានផ្លាស់វេននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥បានបង្ហាញពីទំនាក់ទំនងយ៉ាងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាសមាជិកអាស៊ានដូចគ្នាដោយលោកសង្កត់ធ្ងន់មិនលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជានោះឡើយ។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងបាងកកនាថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៩នេះឧត្តមសេនីយ៍ប្រាយុទ្ធច័ន្ទអូឆាត្រូវបានសារព័ត៌មានរបស់អាមេរិកReuters ដកស្រង់សំដីថា«យោងតាមកាតព្វកិច្ចរបស់យើងចំពោះអាស៊ានយើងនឹងមិនអនុញ្ញាតឱ្យមានការលូកដៃចូលកិច្ចការផ្ទៃក្នុងនៃប្រទេសជាសមាជិកនោះទេហើយក៏នឹងមិនអនុញ្ញាតឱ្យក្រុមមនុស្សប្រឆាំងរដ្ឋាភិបាលប្រើប្រាស់ទឹកដីថៃក្នុងចេតនានយោបាយនោះដែរ។ខ្ញុំបានចេញបញ្ជាពាក់ព័ន្ធនឹងបញ្ហានេះដូចច្នេះគាត់ប្រហែលជាមិនអាចចូលបានឡើយ»

កាលពីថ្ងៃទី៥ខែវិច្ឆិកាមេទ័ពកំពូលរបស់ប្រទេសថៃដែលឈរជើងនិងគ្រប់គ្រងកម្លាំងទាំងអស់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃក៏បានបញ្ជាក់យ៉ាងច្បាស់ថាកងកម្លាំងរបស់ថៃក្រោមការបញ្ជារបស់រាជរដ្ឋាភិបាលនឹងធ្វើការទប់ស្កាត់រាល់ដំណើររបស់ទណ្ឌិតសមរង្ស៉ីព្រមទាំងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិនិងបក្ខពួកហើយជាពិសេសនោះកងកម្លាំងរបស់ថៃបានចេញបទបញ្ជារួចហើយមិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំខុសច្បាប់ណាមួយទាក់ទិនទៅនឹងបញ្ហានេះនៅក្នុងប្រទេសឬនៅតាមតំបន់ព្រំដែននោះទេ។

មេយោធាថៃបានធ្វើឡើងនៅរសៀលថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០១៩នេះក្នុងជំនួបពិភាក្សាជាមួយមេទ័ពកំពូលរបស់កម្ពុជាដែលគ្រប់គ្រងកម្លាំងនៅតាមព្រំដែន។

ភាគីទាំងពីរដែលកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ផ្កាយ៣ឯកសំអូនមេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី៥អមដោយឧត្តមសេនីយ៍ផ្កាយ២សេងធារិនមេបញ្ជាការរងភូមិភាគទី៥ទទួលសេនាធិការព្រមទាំងថ្នាក់ដឹកនាំមួយចំនួន។រីឯភាគីថៃដឹកនាំដោយមេបញ្ជាការភូមិភាគ១លោកឧត្តមសេនីយ៍ទោថាំម៉ាក់នូនវិធី(LtGen.Thammanoon) ព្រមទាំងថ្នាក់ដឹកនាំមួយចំនួន។

មន្ដ្រីយោធាជាន់ខ្ពស់កម្ពុជាដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះបានថ្លែងប្រាប់ឲ្យដឹងថា«ជាការឆ្លើយតបមេបញ្ជាការភូមិភាគទី១របស់ថៃដែលជាភូមិភាគដ៏សំខាន់ខ្លាំងជាងគេនិងអំណាចជាងគេក្នុងចំណោមប៉ុន្មានភូមិភាគរបស់ថៃផ្សេងទៀតនោះបានបញ្ជាក់ជំហររបស់ខ្លួនមកយើងថាគ្មានការអនុញ្ញាតឲ្យកម្មករឬពលករខ្មែរធ្វើការប្រមូលផ្ដុំចាំទទួលសមរង្ស៉ីនោះឡើយហើយបើមានត្រូវតែចាត់វិធានការតាមច្បាប់ភ្លាមៗតែម្ដង។មន្ដ្រីយោធាជាន់ខ្ពស់កម្ពុជាក៏បានបញ្ជាក់ពីការប្រកាសរបស់មេភូមិភាគទី១ថៃថារដ្ឋាភិបាលរបស់ខ្លួនក៏បានជូនដំណឹងទៅកាន់ស្ថានទូតបារាំងប្រចាំក្រុងបាងកកពាក់ព័ន្ធទៅនឹងបញ្ហារបស់សមរង្ស៉ីនេះផងដែរដែលមានសញ្ជាតិបារាំងដើម្បីចូលរួមសហការឲ្យមានប្រសិទ្ធភាព»

អត្ថបទដែលជាប់ទាក់ទង