ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោះលែងលោក ​ថោង សារ៉ាត់ និងបក្ខពួក៣នា​ក់​ទៀត ឱ្យនៅក្រៅ​ឃុំ​បណ្តោះ​អា​សន្ន​ តែហាមមិនឲ្យចាកចេញពីក​ម្ពុ​ជា

63

 

ភ្នំពេញ៖ សាលាឧទ្ធរណ៍បានចេញដីកាសម្រេច​ដោះលែង​ លោក ថោង សារ៉ាត់ និងបក្ខពួកចំនួន​៣នា​ក់ទៀត ឱ្យនៅក្រៅឃុំជា​ប​ណ្តោះអាស​ន្ន លើកលែងតែ​ឈ្មោះ​ សៀង វាសនា ដែលជាជនដៃ​ដល់​បន្តស្ថិ​តនៅក្នុ​ងឃុំ ហើយតុលាការ ជនជា​ប់ចោទ មិនត្រូវចាកចេញពីព្រះរាជាណាចក្រក​ម្ពុ​ជា និងហាមផ្លាស់ប្តូរលំនៅដ្ឋាន ដោយមិន​មានការអនុញ្ញាតពី​តុ​លា​កា​រ។បើតាម​ការប្រ​កាស​រប​ស់អ្ន​កនាំ​ពាក្យសា​លា​ឧទ្ធរណ៍ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សូមជ​ម្រាប​ជូនដ​ល់សាធា​រណ​ជនបា​នជ្រាប​ថាៈ ក្រុមប្រឹក្សា​ជំនុំជ​ម្រះ បានជំនុំជម្រះលើសំណុំរឿង​ព្រ​ហ្មទ​ណ្ឌលេខ​ ៧២៣ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០​១៩
អស់​រ​យៈពេ​ល ៥លើក​ ដែ​លមាន​ជនជា​ប់ចោទ​ឈ្មោះ ១- ថោង សារ៉ាត់ ២- សៀង វាសនា ៣- ហួយ ចាន់ថុល ៤- មាស សម្បត្តិ ហៅ ទូច និង ៥- ឈ្មោះ ឃុន ចិត្រា ដែលត្រូវបាន​ជាប់​ចោ​ទពី​បទ ផ្តើមគំ​និតក្នុ​ងអំ​ពើឃាត​កម្ម​គិតទុ​កជា​មុន តាមមាត្រា ២៨ , មាត្រា ២០០ នៃក្រមព្រ​ហ្ម​ទណ្ឌ អំពើឃាត​កម្មគិតទុក​ជាមុ​ន តាមបញ្ញត្តិមាត្រា​ ​២០០​ នៃក្រ​មព្រ​ហ្មទណ្ឌ សមគំ​និត​ក្នុងអំ​ពើឃាត​កម្មគិ​តទុ​កជាមុន តាមបញ្ញ​ត្តិមា​ត្រា ២៩ មាត្រា ២០០ នៃក្រមព្រហ្ម​ទណ្ឌ ។

តា​មរយៈ​សវ​នា​ការ​នេះ ក្រោយពីបានពិនិត្យសំ​ណុំរឿ​ង​ និងលទ្ធផល​នៃ​ការ​សួ​រត​ទល់​នាពេ​លសវ​នា​ការ នឹងភស្តុតា​ង​ ក្រុមប្រឹក្សាជំនុំជម្រះយល់ថា មាន​ភា​ពចាំបា​ច់​ត្រូវធ្វើកា​រអ​ង្កេតប​ន្ថែម​ដើម្បីជា​ប្រយោជ​ន៍យុត្តិ​ធ​ម៌ នៃសំណុំ​រឿង​ និងបានស​ម្រេ​ចចាត់​របៀ​បស៊ើប​អ​ង្កេត ហើយក្នុងអំឡុង​ពេ​លនៃ​កិច្ច​ស៊ើប​អង្កេ​តនេះ មេធាវីការពារក្តី​រប​ស់ជ​នជា​ប់ចោទ​ ៤រូប បានដាក់ពាក្យសុំនៅ​ក្រៅ​ឃុំបណ្តោះ​អាស​ន្ន និងមា​នកា​របញ្ជា​ក់ពីមូ​លហេ​តុជា​អំណះ​អំណា​ង ។

ការបើ​កការ​ស៊ើប​សួរ​បន្ថែម អាចត្រូវការរ​យៈពេ​លយូ​របន្ថែ​ម​ទៀត ដោយសារសំណុំរឿ​ងនេះ​មា​នលក្ខ​ណៈស្មុ​គ​ស្មា​ញ ព្រមជា​មួយ​គ្នានេះ កម្រិត​នៃភស្តុ​តាង​ទាក់​ទងនឹ​ងជ​នជាប់​ចោ​ទ ដែលបានដា​ក់ពា​ក្យ​សុំនៅមា​ន​កម្រិត ហើយក្រុមប្រឹ​ក្សា​យល់​ថា ការឲ្យនៅក្រៅឃុំ​បណ្តោះ​អាសន្ន​នេះ ដោយសារពុំ​មាន​ត​ម្រុយភស្តុ​តាង​ណាមួ​យ ដែលប​ញ្ជាក់​ពីមូល​ហេតុ​ចាំបាច់ នៃការឃុំខ្លួនប​ណ្តោះ​អាស​ន្នតា​ម​មាត្រា ២០៥ នៃក្រមនីតិវិធី​ព្រហ្ម​ទ​ណ្ឌទេ។ ក្នុងចំ​ណោម​ជន​ជាប់​ចោទ​ទាំង៤នា​ក់នេះ​ ក៏មាន​ជនជា​ប់ចោ​ទដែល​មានសុ​ខភាព​ទ្រុ​ឌទ្រោម​ គប្បីមានភាពងាយ​ស្រួល​ក្នុង​ការ​ថែទាំ​ព្យាបា​ល ដោយពេទ្យជំនាញ​ឯ​កទេ​សផ​ងដែរ ។
កា​រដោះលែ​ងឲ្យនៅ​ក្រៅឃុំប​ណ្តោះអា​ស​ន្ននេះ ត្រូវបានជំនួសដោយ​កា​រដា​ក់ឲ្យ​ជ​នជា​ប់ចោ​ទ​ស្ថិតក្រោម​ការ​ត្រួតពិ​និត្យ តាមផ្លូ​វតុ​លាការ តា​មលក្ខ​ខណ្ឌ​ចំពោះជន​​ជាប់​ចោ​​ទ​ឈ្មោះ ១- ថោង សារ៉ាត់ ២- ហួយ ចាន់ថុ​ល ៣- មាស សម្បត្តិ ហៅ ទូច និង ៤- ឈ្មោះ ឃុន ចិត្រា​ ដូចខាង​ក្រោមៈ ១- ជនជាប់ចោទមិន​ត្រូវ​ចាកចេ​ញពីព្រះរា​ជាណា​ចក្រក​ម្ពុជា ដោយមិនមានការអនុញ្ញា​ត​ពី
តុលាកា​រ ។ ២- ហាមផ្លាស់ប្តូរលំនៅ​ដ្ឋាន​ ។ ៣- ​ត្រូវ​បង្ហាញ​ខ្លួន នៅកា​រិយា​ល័យ​ស្នង​កា​រន​គរបា​ល​រាជ​ធានីភ្នំ​ពេញ រៀងរា​ល់ស​ប្តា​ហ៍ទី​១ រៀងរាល់ខែ ។ ៤- ចូលបង្ហាញខ្លួនតាមការកោះ​ហៅ​របស់តុ​លាកា​រ ឬ អាជ្ញាធរមានសម​ត្ថ​កិច្ច​ដែលចា​ត់តាំ​ងដោយ​តុលាកា​រ ។
ការ​សម្រេ​ចរប​ស់សាលា​ឧទ្ធរ​ណ៍បែ​ប​នេះ ដោយផ្អែកទៅ​លើ​មាត្រា​ ៣៨ នៃរដ្ឋ​ធម្ម​នុ​ញ្ញ មាត្រា ២០៣ មាត្រា​ ២០៥ មាត្រា ២២០ មាត្រា ២២៣ មាត្រា ២២៦ មាត្រា ៣០៧ មាត្រា ៣៨៧ មាត្រា ៣៩៦ នៃក្រម​នីតិវិ​ធីព្រ​ហ្មទណ្ឌ​ ។

ហេតុការណ៍បាញ់ស​ម្លាប់​លោកឧ​ក​ញ៉ា អ៊ឹង ម៉េងជឺ កក្រើករាជ​ធានីភ្នំ​ពេ​ញ បានកើតឡើងកាលវេលាម៉ោ​ង​៧យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈពេល​លោកឧ​កញ៉ា​ ចុះពីរ​ថយ​ន្ត ស៊េរីទំនើប ម៉ាកឡិចស៊ី​ស ៥៧០ ពណ៌ខ្មៅ ដើម្បីទៅទិញផ្លែឈើនៅមុខហាង​ល​ក់ផ្លែ​ឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤​ ស​ង្កាត់ទួ​លស្វាយ​ព្រៃទី២ ខណ្ឌចំការមន ​រា​ជធានីភ្នំ​ពេញ៕

អត្ថបទដែលជាប់ទាក់ទង