កាដូក្ដៅហុយៗ របស់ប្រធានសហព័ន្ធកីឡា កាយសម្ព័ន្ធ
ភ្នំពេញ៖ចំជាក្ដៅហុយៗមែនគ្រាន់តែបញ្ចប់ មហាសន្និបាត សម្រាប់អាណត្តិថ្មីនោះ លោកថោង
ខុន ប្រធានសហព័ន្ធកាយសម្ព័ន្ធកម្ពុជា បានផ្ដល់វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកគ្រូបង្វឹក កម្រិត១ដល់មន្ត្រី
របស់ខ្លួននៅខេត្តកំពង់ឆ្នាំង ។
លោកណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រាប់ឲ្យដឹងថា នេះជា
ការអនុវត្តន៍នូវផែនការប្រចាំឆ្នាំ របស់សហព័ន្ធ ដើម្បីអភិវឌ្ឍន៍និងបណ្តុះបណ្តាលធនធានមនុស្សរបស់ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងទទួលបាននូវយុទ្ធសាស្ត្រ ការចង្អុលបង្ហាញពីលោក ថោង ខុន ដែលជាប្រធានសហព័ន្ធ ដើម្បីបង្កើនចំណេះជំនាញពិត ជូនដល់មន្រ្តីបច្ចេកទេសគ្រូបង្វឹកថ្នាក់មូលដ្ឋាន ថ្នាក់ជាតិនិងអន្តរជាតិចៅក្រមជាតិ និងអន្តរជាតិ សហពព័ន្ធនឹងរៀបចំបើកវគ្គបច្ចេកទេស គ្រូជំនាញកីឡាកាយសម្ព័ន្ធកម្រិត១នេះឡើង។
វគ្គនេះនឹងចាប់ផ្ដើមពីថ្ងៃទី១០ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង។ វគ្គនេះបើកឡើងដោយប្រើប្រាស់កញ្ចប់ថវិកា ផ្នែកបណ្តុះបណ្តាលធនធានមនុស្ស ដែលក្រសួងអប់រំ យុវជន និងកីឡា ទម្លាក់ជូនសហព័ន្ធសម្រាប់ឆ្នាំ២០១៩ ដើម្បីពន្លឿនការអភិវឌ្ឍធនធានកីឡា ជំនាញតាមប្រភេទកីឡានីមួយៗឆ្ពោះទៅ ឆ្នាំ២០២៣ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។
សូមបញ្ជាក់ថា វគ្គនេះឩទ្ទេសនាមដោយលោកណយ ផាណា ដែលជាប្រធានវគ្គ និងជាគ្រូឧទ្ទេសនិងលោកសោ សុផេង គ្រូឧទ្ទេស។ សូមបញ្ជាក់ថា លោកសោសុ ផេង ជាគ្រូនិងចៅក្រមអន្តរជាតិ ។
វគ្គនេះនឹងមានសិក្ខាកាមចូលរួមចំនួន២១នាក់ ដែលសិក្ខាកាមទាំង២១នាក់នេះ គឺជាគ្រូង្វឹក ដែលធ្លាប់ឆ្លងកាត់វគ្គថ្នាក់ មូលដ្ឋានកីឡាកាយសម្ព័ន្ធពិតប្រាកដ ទើបអាចចូលរួមវគ្គនេះបាន។ មានសិក្ខាកាមទាំង២១រូបនេះ មានមកពីរាជធានីភ្នំពេញ ខេត្តក្រចេះ និងកំពង់ឆ្នាំង៕