ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យានយន្តធំៗធ្វើអាជីវកម្មគ្រប់ប្រភេទនឹង មិនអនុញ្ញាតឱ្យចរាចរចូលក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

96

ភ្នំពេញ៖ ដើម្បីបញ្ជៀសអោយបាននូវការកកស្ទះចរាចរណ៍ជារៀងរាល់ឆ្នាំ រដ្ឋបាលរាជធានីភ្នំពេញ តែងជំរាបជូនបងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ប្រភេទជុំវិញនៃការមិនអនុញ្ញាតឱ្យចរាចរចូលក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ។តែអាចធ្វើចរាចរបានចាប់ពីម៉ោង២២និង០០នាទី រហូតដល់ម៉ោង១០និង០០នាទីព្រឹក ។
ជាក់ស្តែងសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹង
ស្តីពីការបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីនេះផងដែរ ដែលក្នុងសេចក្តីជូនដំណឹងនោះមានន័យដើម
ទាំងស្រុងថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានាម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ប្រភេទឱ្យបានជ្រាបថា ៖ ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរនៅរាជធានីភ្នំពេញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១- រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉ក មិនអនុញ្ញាតឱ្យចរាចរចូលក្នុងរាជធានីភ្នំពេញ
ចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង១០:០០នាទី រហូតដល់ម៉ោង ២២:០០នាទី
ប៉ុន្តែអាចចរាចរបានចាប់ពីម៉ោង២២:០០នាទី រហូតដល់ម៉ោង១០:០០នាទី។
២- ហាមមិនឱ្យរថយន្តធុនធំ រថយន្តក្រឡុកស៊ីម៉ង់ត៍ រថយន្តដឹកទំនិញ ចរាចរចូលក្នុងរាជធានីភ្នំពេញ
និងផ្អាកការដ្ឋានសំណង់ទាំងអស់ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
៣- គ្រប់យានយន្តធ្វើដំណើរមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ
ព្រះខែ អកអំបុក មិនអនុញ្ញាតឱ្យចរាចរលើផ្លូវច្រាំងទន្លេសាប ផ្លូវលេខ១៣០ ផ្លូវលេខ៥ ផ្លូវលេខ១៥៤ មហាវិថីព្រះនរោត្តម ផ្លូវលេខ២១៤ ផ្លូវលេខ៥១ ផ្លូវលេខ២៩៤ កំណាត់មហាវិថីសម្តេចសុធារសដល់កែងផ្លូវស្ថានទូតរុស្ស៊ី វិថីរដ្ឋសភា ផ្លូវលេខ៧៨ ផ្លូវសបឺត មហាវិថីព្រះសុរាម្រិត កំណាត់តីរវិថីព្រះស៊ីសុវត្ថិដល់កែងផ្លូវលេខ១៣០។
៤- នៅផ្លូវជាតិលេខ១៖ រថយន្តធុនធំ និងរថយន្តដឹកទំនិញដែល ឆ្លងកាត់រាជធានីភ្នំពេញ ត្រូវចូល
ចតនៅក្នុងបរិវេណវត្តនិរោធរង្សី ចំណតរថយន្តច្បារអំពៅ (ចំណតបេនរថយន្ត ស៊ុយ សុផាន) និងត្រូវបញ្ចៀសរថយន្តធុនធំចំណុចផ្លូវជាតិលេខ១ កែងផ្លូវរោងចក្រថៃហ្គ័រ។ ចំពោះរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទនិងម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវចូលចតក្នុងបរិវេណវត្តនិរោធរង្សី និងតាមបណ្តោយផ្លូវលេខ៣៦៩ (ខាងត្បូងវត្តព្រែកប្រា)។
៥- នៅផ្លូវជាតិលេខ២៖ រថយន្តធុនធំ និងរថយន្តដឹកទំនិញ ត្រូវចូលចតនៅចំណតរថយន្តចាក់អង្រែ
ក្រោម និងក្នុងបរិវេណអនុវិទ្យាល័យចាក់អង្រែ។ ចំពោះរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទ និងម៉ូតូសណ្តោងរ៉ឺមកត្រូវចូលចតចំណតចាក់អង្រែក្រោម និងក្នុងបរិវេណអនុវិទ្យាល័យបាក់អង្រៃ ទីធ្លាវត្តចាក់អង្រែលើ។ចំពោះរថយន្តធុនធំដែលចរាចរលើផ្លូវលេខ២១៧ ត្រូវឈប់ចតនៅខាងជើងរង្វង់មូលដីក្រហម។
៦- នៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤៖ រថយន្តដឹកជញ្ជូនគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់
រាជធានីភ្នំពេញទៅតាមបណ្តាខេត្តប៉ែកពាយ័ព្យ និងឦសានត្រូវធ្វើចរាចរតាមមហាវិថីឈ្នះឈ្នះ ទៅតាមផ្លូវជាតិលេខ៥ ឬឆ្លងកាត់ស្ពានព្រែកព្នៅ។
សម្រាប់រថយន្តធុនធំ និងរថយន្តដឹកទំនិញ ត្រូវចូលចតនៅចំណតរថយន្តចោមចៅ ស្តុបមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងស្តុប២០០៤។
ចំពោះរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉កដឹកអ្នកដំណើរមកទស្សនាព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកត្រូវឈប់ចតមិនឱ្យហួសស្តុបណតប្រីតឡើយ។
៧- នៅផ្លូវជាតិលេខ៥ ៖ រថយន្តធុនធំត្រូវបង្វែរទិសធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ឬចូលចតនៅ
ចំណតគីឡូម៉ែត្រលេខ៩។ ចំពោះរថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កត្រូវចូលចតនៅសាលាដែក ដោយមិនឱ្យចូលហួសផ្លូវលេខ៦៨ឡើយ។
៨- នៅផ្លូវជាតិលេខ៦៖ រថយន្តធុនធំត្រូវបង្វែរទិសធ្វើដំណើរឆ្លងកាត់ស្ពានលីយ៉ុងផាត់តាមមហាវិថី
ឈ្នះឈ្នះ។ ចំពោះរថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវចូលចតនៅទីតាំងដីតំបន់អភិវឌ្ឍន៍ OcIC។
៩- នៅផ្លូវលេខ២៧១ និងផ្លូវលេខ៣៧១៖ រថយន្តធុនធំ និងរថយន្តដឹកទំនិញត្រូវចូលចតនៅខាងត្បូងស្ពានម័ល។ ចំពោះរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉កដឹកអ្នកដំណើរមកចូលរួមទស្សនាព្រះរាជពិធី
បុណ្យអំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកត្រូវឈប់នៅចំណុចច្រមុះជ្រូកក្បាលថ្នល់។
១០ -នៅផ្លូវចោមចៅ (ផ្លូវវេងស្រេង) ៖ រថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កដែលចូលតាម
មហាវិថីសម្តេចព្រះមុនីរ៉េត ត្រូវចូលចតនៅសាលាបឋមសិក្សាស្ទឹងមានជ័យ។ រថយន្តធុនធំ ត្រូវបញ្ចាំ
ចរាចរនៅត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ។
១១- ចំពោះរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉កដឹកអ្នកដំណើរមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក
បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តាមផ្លូវលេខ៥៩៨ និងមហាវិថីឧកញ៉ាម៉ុងឬទ្ធី ត្រូវបង្វែរចូលតាមផ្លូវតូចៗមិនឱ្យចូលហួសមហាវិថី គីម អ៊ីលស៊ុង និងចតនៅបរិវេណតំបន់អភិវឌ្ឍន៍បឹងកក់។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធ
ហត្ថរាជធានីភ្នំពេញ សាលាខណ្ឌទាំង១៤ មន្ទីរជុំវិញសាលារាជធានីភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

 

អត្ថបទដែលជាប់ទាក់ទង