ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសផ្ស​ព្វ​ផ្សាយឲ្យប្រើប្រា​ស់ជាផ្លូ​វកា​រនូ​វ ផែនកា​រយុទ្ធ​សាស្ត្រអ​ភិវឌ្ឍ​ន៍ជា​តិឆ្នាំ ២០១៩-២០២៣

59

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គម​ហា​សេនាប​តីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរា​ជាណាច​ក្រកម្ពុជា បានអញ្ជើញ​ជាអ​ធិប​តីដ៏ខ្ព​ង់​ខ្ពស់ នៅក្នុងពិធីប្រកាសផ្ស​ព្វ​ផ្សាយ ឲ្យប្រើប្រាស់​ជាផ្លូ​វកា​រនូ​វផែនកា​រយុទ្ធ​សាស្ត្រអ​ភិវ​ឌ្ឍ​ន៍ជាតិឆ្នាំ ២០១៩-២០២៣ ដែលកម្មវិធីនេះប្រារព្ធធ្វើ​ឡើ​ងនៅស​ណ្ឋាគារ​សុខាភ្នំ​ពេ​ញ។

លោកឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋម​ន្រ្តីក្រសួ​ងផែ​នការ បានឲ្យដឹ​ងថា ផែនការ​យុទ្ធសាស្ត្រ​អភិវ​ឌ្ឍ​ន៍​ជាតិ​នេះ ត្រូវបាន​រៀបចំ​ឡើ​ង​​ប​ន្ត​ពី​ផែនការ​យុទ្ធសាស្ត្រ​​អ​ភិវឌ្ឍ​ន៍​​ជាតិ២០១៤-២០១៨ ដែល​ត្រូវបាន​ចប់​អាណត្តិ​​​នា​ចុង​ឆ្នាំ​​២០១៨ ក្នុង​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​កន្ល​ង​ទៅ​​។​ ផែនការ​យុទ្ធសាស្ត្រ​​អ​ភិវឌ្ឍ​ន៍​ជា​តិ​២០១៩-២០២៣ មាន​តួនាទី​យ៉ាង​សំខាន់​​ក្នុ​ង​កា​រអនុ​វត្ត​​គោលន​យោបាយ​អាទិ​ភាព​នា​នា​​របស់​រាជរដ្ឋាភិបាល​កម្ពុ​ជា​ ដែល​បាន​កំណត់​នៅក្នុ​ង​​យុ​ទ្ធសាស្ត្រ​​ចតុ​កោណ​​ដំណា​ក់កាល​​ទី​៤ និង​គោលដៅ​អ​ភិ​វឌ្ឍន៍​​ប្រក​បដោយ​​ចី​រភាព​របស់កម្ពុជា​។

​សម្តេចតេជោ បានបង្ហាញនូវក្តីរីករាយដែលបានអ​ញ្ជើ​ញមក​ចូលរួ​មក្នុ​ងពិធី​ផ្សព្វ​ផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវ​កា​រនូ​វ ផែនការយុទ្ធសាស្ដ្រអ​ភិ​វឌ្ឍ​ន៍ជាតិ ២០១៩-២០២៣ និងអបអរសាទរ ក៏ដូចជាកាតកោតសរសើរ​ចំ​ពោះក្រសួ​ងផែ​ន​ការ ស្ថា​ប័ន​ពា​ក់ព័ន្ធ ដៃគូអភិវ​ឌ្ឍ​នានា ក្នុងការធ្វើឱ្យស​ម្រេ​ចបា​ន ផែនការយុទ្ធសាស្ដ្រអភិ​វ​ឌ្ឍន៍​ជាតិ​ ២០១៩-២០២៣។

សម្តេចតេជោបានមានប្រសាសន៍បន្តថា​ ​កម្ពុ​ជានៅ​មានការងារអាទិភាពសេសស​ល់​នៅក្នុ​ងដំ​ណើរការ នៃការអនុវត្ត​ផែ​នការ​យុទ្ធ​សាសស្ត្រ​អភិ​វឌ្ឍ​ជាតិ ២០១៤-២០១៨ ចំនួន៧៖១)ការលើកកម្ព​ស់​ ការកាត់បន្ថយ​ភា​ពក្រី​ក្រ​និង កំណើនប្រកបដោយ​ប​រិយាប័​ន្ន ២)ការពង្រីកវិស័​យ​កសិ​ក​ម្ម ៣)ការធានានូវ​ភា​ពប្រ​កួត​ប្រ​ជែង​កា​ន់​តែខ្លាំង ៤)ការគ្រប់គ្រងការ​ធ្វើ​ចំ​ណាក​ស្រុក​និ​ងន​គរូប​នី​យកម្ម ៥)ការប្រយុទ្ធប្រឆាំង​នឹ​ងកា​រប្រែ​ប្រួល អាកាសធាតុនិងការ​កា​ប់ព្រៃ​ឈើ​ ៦)ការធានានូវអភិបាល​កិ​ច្ចល្អ​ប្រសើ​រ​ និង៧)កែលម្អ​មូ​លដ្ឋា​ន​ធនធានម​នុ​ស្ស។ ទោះបីជាយើងជួបនឹងបញ្ហាប្រឈ​ម​ជាច្រើ​នក្នុងកា​រអនុ​វត្តកា​រងារ​អាទិ​ភាព​ទាំងនេះ តែយើងបានខិតខំប្រឹងប្រែ​ង​រួម​គ្នាក្នុ​ងការ​អនុ​វត្ត​ការងា​រគន្លឹះ​ទាំង​ឡាយនៅ​ក្នុង​ក្រប​ខ័ណ្ឌ ផែនការយុទ្ធសាស្ដ្រ​អ​ភិវ​ឌ្ឍ​ន៍ជា​តិ រាជរដ្ឋាភិបាល​ក​ម្ពុជា​សម្រេច​បាន​នូវ​ជោគជ័​យធំ​ៗ គួរជាទីមោទនៈក្នុ​ង​ពេ​លក​ន្ល​ងម​ក។

កម្ពុជាបានលើកកម្ព​ស់​ជីវ​ភាព​ប្រចាំ​ថ្ងៃរប​ស់​ប្រជាជន និងការបង្កើត​នូ​វប​រិយា​កាស​អំណោ​យ
​ផលមួយសម្រាប់ធានាឱ្យ​មា​នស្ថិ​រ​ភាពម៉ា​ក្រូសេ​ដ្ឋកិច្ច ការធ្វើឱ្យសេដ្ឋកិច្ចមាន​កំ​ណើន​ថេ​រ ក្នុង​រ​ង្វង់
៧% និងការស​ម្រេ​ចបា​ននូ​វវឌ្ឍ​នភាព ក្នុងដំណើរការអភិ​វ​ឌ្ឍន៍ស​ង្គម-សេដ្ឋកិច្ច និងការកាត់ បន្ថយភាពក្រីក្រស្របតា​ម​ឆន្ទៈ​នៃ គោលដៅអភិវ​ឌ្ឍ​ន៍ប្រ​កប​ដោយចី​រភាព។ ចំពោះមុខនេះ ផែនការ
យុទ្ធសាស្ដ្រអភិវ​ឌ្ឍ​ន៍ជា​តិ នឹងបន្តគាំទ្រនិ​ង​ជំរុ​ញល្បឿ​ននៃ​ក​ម្មវិធី នយោបាយរបស់​រា​ជ​រដ្ឋា​ភិ​បាល ពិសេសយុទ្ធសាស្រ្ត​ច​តុកោ​ណ​ ដំណាក់កាល​ទី​៤ ដើម្បី កំណើនការងារ សមធម៌ និង ប្រសិទ្ធភាព ដែលជារបៀបវារៈគោ​ល​នយោ​បាយ​សង្គ​ម-សេដ្ឋកិច្ច សម្រាប់កសាងមូលដ្ឋានឆ្ពោះ​ទៅ​សម្រេ​ចច​ក្ខុវិស័​យក​ម្ពុជាឆ្នាំ២​០៥០។

ក្នុងនាមរាជរដ្ឋាភិ​បា​ល​ ​សម្តេ​ចតេជោ​បានផ្ត​ល់ការ ណែនាំ និងអនុសាសន៍មួយចំនួ​ន​ ដូ​ចតទៅ៖
១)បង្កើនការសម្រប​ស​ម្រួលគោ​លន​យោបា​យ​ជាមួយស​ហ​គមន៍​ដៃគូអ​ភិវឌ្ឍ អ្នកផ្តល់ហិរញ្ញ​ប្ប​ទាន​ ការបង្កើនអភិបាលកិច្ច ជំរុ​ញ​ការ​អនុ​វត្ត​នូវកម្ម​វិធី​កំណែ​ទម្រង់​គ្រប់វិស័​យ ឱ្យកាន់​តែទូលំ​ទូលាយ និងស៊ីជម្រៅថែម​ទៀ​ត​ ដែលកិច្ចការទាំងនេះ ត្រូវពួ​ត​ផ្តុំគ្នា​ជាប្រព័​ន្ធ​តែមួយ ប្រទាក់ក្រឡាគ្នា និង យោងគ្នាទៅវិញទៅម​ក​សម្រា​ប់គោ​ល​ដៅអ​ភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច និង ការងារគ្រប់​គ្រ​ងធន​ធាន​ធ​ម្មជាតិ បរិស្ថាន ឱ្យបានកាន់តែល្អ​ប្រ​សើរ​។

២)ក្រសួង ស្ថាប័ន​ពា​ក់ព័ន្ធ​ទាំ​ងអស់ ត្រូវរៀបចំផែនការយុទ្ធ​សា​ស្រ្តអ​ភិវ​ឌ្ឍន៍​តាមវិ​ស័​យ របស់ខ្លួ​ននីមួយៗ​ តាមរយៈការពិនិ​ត្យ​មើលឡើ​ងវិ​ញរាល់​គ​ម្រោង ឬកម្មវិធីកំពុង​ដំ​ណើរ​ការ ព្រមទាំង គម្រោង ឬកម្មវិធីថ្មី​ៗដែ​លនៅ​ប​ន្តគាំ​ទ្រដោ​យធន​ធា​នពីក្នុង និងក្រៅប្រទេស ដើម្បីធានាសង្គតិភាព​និ​ង​ អាទិភាព និងទំនាក់ទំនង​ផ្សា​រភ្ជា​ប់ជា​មួយ​ ផ.យ.អ.ជ​. ២០១៩-២០២៣ ព្រមទាំងរៀបចំ កម្មវិធីវិនិ យោគសាធារ​ណៈ​ និ​ងការប៉ាន់ស្មានតម្លៃសម្រាប់​វិ​ស័យ​រ​បស់​ខ្លួន ឱ្យ​ទាន់ពេល​វេលា ដើម្បីដាក់បញ្ចូល​ ​ក្នុងកម្មវិធីវិនិ​យោ​គសា​ធារ​ណៈបី​ឆ្នាំរំកិ​ល​។

៣)គ្រប់រាជធា​នី ​ខេ​ត្ត ត្រូវរៀបចំផែនការ​យុ​ទ្ធសា​ស្រ្តអ​ភិវ​ឌ្ឍន៍ខេត្ត រាជធានីរបស់ខ្លួ​ន​ និងត្រូ​វ​គិត គូររៀបចំកម្មវិ​ធី​វិនិយោ​គសា​ធារ​ណៈ​បីឆ្នាំ​រំ​កិល ឱ្យស្របតាមអាទិភាពនិ​ង​អាណ​ត្តិរ​ប​ស់ ផ.យ.អ.ជ. ២០១៩-២០២៣ ក្នុងការអនុវត្តវិ​ម​ជ្ឈកា​រ និងវិ​សហ​មជ្ឈ​ការ និងការសម្រេ​ច​ចិ​ត្ត លើការស្នើសុំធ្វើវិ​និយោ​គ ដែលបានកំណត់ដោយច្បា​ប់​ស្តីពី​ការ​គ្រប់​គ្រ​ង រដ្ឋបាល រាជធា​នី​ ខេត្ត ក្រុង ស្រុក ខណ្ឌ។

៤)សូមឱ្យដៃគូអភិវ​ឌ្ឍ​ ទាំងពហុភាគីនិងទ្វេ​ភា​គីរ​បស់​យើ​ង ព្រមទាំងអង្គការ​មិ​នមែ​ន​រដ្ឋា​ភិបា​ល បន្តធានាថា ក្របខ័ណ្ឌនៃជំនួយស​ម្រា​ប់កា​រអ​ភិ​វឌ្ឍ របស់ខ្លួនត្រូ​វ​បាន​ត​ម្រឹម​ត​ម្រង់​ និង តម្រ​ង់​ទិសចំជាមួយនឹងអាទិ​ភា​ពទាំ​ងឡា​យ​រប​ស់ ផ.យ.អ.ជ. ២០១៩-២​០២​៣ ហើយហិរញ្ញប្បទានអ​ភិ​វឌ្ឍ​ន៍​ត្រូវ បានតម្រឹម​ជា​មួយ​នឹង​កម្ម​វិ​ធីវិ​និយោ​គសា​ធារណៈ​ ផងដែរ។ ដៃគូអភិវឌ្ឍទាំងអស់​គួ​រតែធា​នា​ថា ធនធាន ទាំងឡាយដែលនឹងត្រូវ​ផ្ត​ល់​ទៅអង្គ​ការ​មិនមែ​នរ​ដ្ឋា​ភិបាល ត្រូវសមស្របទៅនឹង​អា​ទិភា​ព​និងគោ​ល​ដៅ អភិវឌ្ឍន៍ ដូចមាន​ចែង​នៅ​ក្នុ​ង ផ.យ.អ.ជ. ២០១៩-២០២៣ ហើយធនធាន​ទាំ​ងនោះត្រូ​វបា​នយក​ទៅប្រើ​ប្រាស់ប្រ​កប​ដោយ​តម្លា​ភាព និងភាព​ទ​ទួល​ខុ​សត្រូ​វ។

៥)ក្រសួង ស្ថាប័ន​ ​និងដៃ​គូអ​ភិវ​ឌ្ឍ​ទាំ​ងអស់ ដែលកំពុងផ្តល់ហិរញ្ញ​ប្ប​ទាន​ដ​ល់ស​កម្ម​ភាព កម្មវិធី គម្រោងនានា ផ្តល់នូវអាទិភាពខ្ពស់​ដ​ល់កា​រតា​មដាន​ត្រួតពិនិ​ត្យនិ​ងវាយ​តម្លៃ​យ៉ា​ង ទៀតទាត់លើការអនុវ​ត្ត​ផែ​នកា​រ​សកម្មភាព ក​ម្មវិ​ធី គម្រោង ទាំងនោះ ហើយផ្ញើរបា​យ​ការ​ណ៍ស្តីពីលទ្ធ​ផ​ល នៃការតាមដានត្រួ​ត​ពិនិ​ត្យនិ​ង​វាយ​តម្លៃ មកក្រសួងផែន​កា​រ​ ទៅដាក់បញ្ចូលក្នុ​ង​កា​រវា​យតម្លៃ​លើវ​ឌ្ឍ​នភាព ក្នុងការសម្រេ​ច​បាន​គោល​ដៅ និងចំណុចដៅនៃកា​រ​អភិ​វឌ្ឍ​ដែល​មាន​ចែ​ងក្នុង ផ.យ.អ.ជ.២​០​១៩-២០២៣។

សម្តេចតេជោនាយករដ្ឋ​ម​ន្ត្រីបា​នអំ​ពាវ​នាវ ដល់គ្រ​ប់​ក្រសួង ស្ថាប័នរបស់រាជ​រ​ដ្ឋា​ភិ​បាល ដៃគូអភិវឌ្ឍ​វិ​ស័យ​ឯ​កជន សង្គមស៊ីវិល និងអង្គការមិ​ន​មែន​រដ្ឋាភិ​បា​ល សូមផ្តល់កិច្ច​ស​ហ​ការ និងគាំទ្រគ្រប់បែបយ៉ាង​ដ​ល់ក្រ​សួង​ផែន​ការ ក្នុងដំណើរកា​រ​តាម​ដា​ន និងត្រួតពិនិ​ត្យ​ការ​អនុ​វត្តផែ​នកា​រយុទ្ធ​សា​ស្ត្រអភិ​វ​ឌ្ឍជាតិ ២០១៩-២០២៣ និងការរៀបចំគោ​ល​នយោ​បា​យជា​តិស​ម្រាប់​កា​រតាម​ដា​ន ត្រួតពិនិត្យ និង ​វា​យត​ម្លៃ​ឱ្យទទួ​លបា​ន​នូវ​ភាព​ជោគ​ជ័យ។

នៅថ្ងៃនេះផងដែរ សម្តេចតេ​ជោ​នាយ​ក​រដ្ឋមន្ត្រី បានមានប្រសាសន៍សូម​ឲ្យអាជ្ញាធរមានសមត្ថកិ​ច្ច​ទាំង​អស់ត្រូ​វ​យក​ចិត្ត​ទុ​កដាក់ ចំពោញកីឡាករកីឡា​កា​រិនី​អុំ​ទូក ដែលអញ្ជើញមកពី​ប​ណ្តាខេ​ត្ត​នានា​មក​ភ្នំ​ពេញ ទាំងការធ្វើ​ដំ​ណើរ ការស្នាក់នៅ និងការហូបចុក​ជា​ដើម​។ ម្យ៉ាងវិញទៀតសម្តេចតេជោនាយ​ក​រដ្ឋ​មន្ត្រី ក៏បាន​មាន​ប្រសា​សន៍​សូមឲ្យកីឡាក​រដែ​លម​កប្រណាំ​ងទូ​កទាំ​ង​ត្រូវ​ចេះថែ​រ​ក្សា និងការពារ​ខ្លូ​នពី​ប​ញ្ហាជំ​ងឺ​អេដស៍ ក្នុង​ពេលបុ​ណ្យ​អុំទូកនេះ ជាពិសេសសូម​កុំ​នាំជំ​ងឺអេដ​ស៍​ត្រឡប់​ទៅ​ផ្ទះ។ ក្នុងនោះ សម្តេចតេជោនាយករ​ដ្ឋ​មន្ត្រី​ ក៏បានអំពាវ​ឲ្យមហា​ជន និងអាជ្ញាធរទាំង​អ​ស់ត្រូវ​ចូល​រួ​មក្នុង​កា​រគ្រ​ប់គ្រ​ង​សំរាម ក្នុងពេលបុណ្យអុំ​ទូ​កនេះ​ផ​ងដែរ។ សម្តេចតេជោ​សូ​មសា​លារា​ធា​នីភ្នំពេញ ក្រសួងបរិ​ស្ថា​ន​ រួមជាមួយយុវជ​ន​ផ្សេ​ងៗ រួមទាំងយុវ​ជ​នស​ហភា​ពស​ហព័​ន្ធយុ​វជន​កម្ពុជា រួមគ្នាក្នុងការ​គ្រ​ប់គ្រ​ង​បញ្ហា​សំ​រាម​នេះ។

នៅថ្ងៃនេះផងដែរ ​ស​ម្តេច​តេជោ​ក៏បា​នមាន​ប្រ​សាសន៍ សូមអំពាវនា​វ​កុំឲ្យបង​ប្អូន​ប្រជាព​លរ​ដ្ឋ​ដែល​មាន​កូន​ចៅរ​ស់នៅ និងធ្វើការនៅរាជ​ធា​នីភ្នំ​ពេ​ញនោះ សូមកុំមានការព្រួយ​បា​រម្ភ​រឿង​ស​ន្តិសុខ សុវត្ថិភាព​​ក្នុង​រយៈ​ពេល​ប៉ុន្មា​នថ្ងៃ​ខាង​មុ​ខនេះ។ សម្តេចតេជោបានមា​ន​ប្រសា​សន៍ប​ញ្ជា​ក់ថា គ្មានរឿងអ្វីកើត​ឡើ​ងចំ​ពោះស​ម្តេច​ឡើយ​នៅ​ថ្ងៃ៩វិ​ច្ឆិកា ហើយយើងនឹងរីក​រា​យក្នុ​ងឱ​កាស​បុណ្យ​អុំ​ទូក​ខាងមុខ ហើយថ្ងៃ៩​វិ​ច្ឆិកានេះ យើងនឹងហូបអំបុកទាំង​អ​ស់គ្នាដើ​ម្បីកា​រ​ពារ ជាតិ សាសនា ព្រះមហាក្សត្រ៕

អត្ថបទដែលជាប់ទាក់ទង