ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងចរន្តអ​គ្គិស​នីឆេះ​ខ្សែ​ភ្លើង ក្នុងពិ​តានហា​ងល​ក់ស​ម្លៀបបំ​ពា​ក់ DADA បណ្ដាលឲ្យហុយផ្សែង​ទ្រ​លោម​

104

 

ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយ​បា​នកើ​តឡើង បណ្ដាលឲ្យឆាបឆេះខ្សែភ្លើង​ក្នុ​ង​ពិ​តានហុ​យផ្សែង​ឡើង​ទ្រ​លោម​ បង្កការភ្ញាក់ផ្អើ​ល​ដល់​ប្រជាព​ល​រដ្ឋ និងសមត្ថកិច្ច​ចុះ​ទៅ​អន្ត​រាគមន៍ យកបំពង់ពន្ល​ត់​អ​គ្គិភ័​យមក បាញ់ពន្លត់យ៉ា​ង​ញ៉ាប់​ដៃញ៉ា​ប់ជើ​ង ​កាលពីវេលាម៉ោង២រ​សៀ​ល​ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះសីហនុ ​ក្នុ​ងហាង​លក់​សម្លៀប​បំពាក់ យីហោ DADA ស្ថិតក្នុងភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការ​ម​ន ។

ម្ចាស់ហាងខា​ង​លើ​មានឈ្មោះ​ ជ័យ សុវណ្ណ​ដា​ ភេទស្រី អាយុជាង៣០ឆ្នាំ ។

បើតាមសម្ដីម្ចាស់​ផ្ទះ​បាន​ឲ្យ​ដឹងថា មុនកើតហេតុ មានការលោតឌីសង់​ទ័​រ​ ក្នុងប្រអប់ភ្លើ​ង​ រួចគាត់ក៏​បា​នហៅជាងភ្លើង ឲ្យមកមើ​ល​ តែជាងភ្លើងប្រា​ប់​ថា​មិនអីទេ បើកប្រើបានធម្ម​តា​ទៅ ​លុះដល់ម៉ោងកើត​ហេ​តុ​ ស្រាប់តែមាន​ក្លិ​ន​ឆ្ងៀម ព្រមទាំងហុយផ្សែ​ង​យ៉ាង​ទ្រលោម​តែម្ដ​ង ទើបគាត់​នាំ​គ្នាយក​សម្ភា​រក្នុងហា​ងចេញ​យ៉ា​ងលឿន និងទាក់ទងទៅ​ស​ម​ត្ថ​កិច្ច​មូលដ្ឋាន ឲ្យជួយអន្តរា​គ​ម​ន៍ផ​ងដែរ ។

ក្រោយពីទទួ​ល​បាន​ព័ត៌​មាន​ខាងលើ​ភ្លា​ម សមត្ថកិច្ច​មូ​លដ្ឋាន បានចេញមកយ៉ាង​លឿ​ន និងយកបំព​ង់​ពន្ល​ត់​អគ្គិ​ភ័យ មកធ្វើការបាញ់ព​ន្ល​ត់ ហើយទាក់ទងទៅ​ស​មត្ថ​កិ​ច្ចជំនាញ ឲ្យយករថយន្តព​ន្ល​ត់អ​គ្គិ​ភ័យ ដើម្បីជួយបាញ់ព​ន្ល​ត់ផ​ង​ដែរ តែខណៈរថយ​ន្ត​ពន្ល​ត់​អគ្គិភ័យ បានមកដល់ចំ​នួ​ន​២គ្រឿ​ង សមត្ថកិ​ច្ច​មូ​លដ្ឋាន បានប្រើប្រាស់បំពង់​ព​ន្ល​ត់អ​គ្គិ​ភ័យ ជាង១០បំ​ព​ង់ បានបា​ញ់​ពន្ល​ត់​ទៅវិញ ជាស្ថាពរទៅ​ហើ​យ ។

ក្នុងករណីអ​គ្គិ​ភ័​យខាង​លើ​នេះ មិនបណ្ដាលឲ្យម​នុ​ស្ស​រង​របួ​សនោះ​ទេ គ្រាន់តែខូចខា​ត​សម្ភា​រមួ​យ​ចំនួន​តូចតែ​ប៉ុ​ណ្ណោះ ។ ចំពោះមូ​លហេ​តុ បណ្ដាលម​ក​ពី​ឆ្លង​ចរ​ន្ត​អគ្គិសនី ចេញពី​ពិតា​ន ៕

អត្ថបទដែលជាប់ទាក់ទង