គម្រោង ទណ្ឌិត សម រង្ស៊ី ហោះហើរពីទីក្រុងប៉ារីស ទៅទីក្រុងបាងកក ត្រូវបានបរាជ័យ, ក្រុមហ៊ុនអាកាសចរណ៍ Thai Airways មិនឲ្យឡើងយន្តហោះ
ភ្នំពេញ៖ គម្រោងរបស់ ទណ្ឌិត សម រង្សី ហោះហើរចាកចេញពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងបាងកក ត្រូវបានបរាជ័យ ដោយសារក្រុមហ៊ុនអាកាសចរណ៍មិនអនុញ្ញាតឲ្យយន្តហោះ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃក្រុមហ៊ុនអាកាសចរណ៍ Thai Airways ថ្លែងប្រាប់មន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
ប៉ូលីសបារាំងបានបណ្តេញ សម រង្ស៊ី និងអ្នកហែរហមចេញពីព្រលានយន្តហោះ Charles De Gaulle ហើយក្រុមនេះ បាននាំគ្នាទៅវត្តវិញ។
ប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់អន្តោប្រវេសន៍ ក៏បានបញ្ជាក់ដែរថា ភាគីខាងថៃបានបញ្ជាក់មកថា សម រង្ស៊ី មិនមានឈ្មោះឡើងលើយន្តហោះមកទីក្រុងបាងកកទេ។
ជាមួយគ្នានេះ សម រង្ស៊ី បានបញ្ជាក់លើ Facebook របស់ខ្លួនថា នៅនៅវេលាម៉ោង ៧ល្ងាចនេះ ម៉ោងប្រទេសកម្ពុជា នឹង Live ផ្ទាល់តែម្តងទៅកាន់ក្រុមរបស់ខ្លួន។ November 2019, 08:30 a.m – Sam Rainsy leaving for Cambodia (*)
ប៉ុន្មានម៉ោងខាងមុខនេះ លោក សម រង្ស៊ី រៀបចំឡើងយន្តហោះ ពីទីក្រុងប៉ារីស ទៅទីក្រុងបាងកក។ លោកបានផ្តល់បទសម្ភាសន៍ ឲ្យភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters ដែលបន្ទាប់មកភ្លាមបានចុះផ្សាយអត្ថបទមានចំណងជើង “ទោះជាប្រឈមការចាប់ខ្លួនយ៉ាងណា នៅប្រទេសកម្ពុជា ក៏លោក សម រង្ស៊ី នៅតែប្តេជ្ញាវិលត្រឡប់ទៅស្រុកកំណើតរបស់លោកវិញ”៕