ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានការផ្សព្វផ្សាយព័ត៌មាន រូបភាព និង វីដេអូ ថា មានបងប្អូនពល​ករ ​ពលការិនី ខ្មែរនៅប្រទេសថៃ​ រា​ប់​ម៉ឺននាក់ កំពុងរង់ចាំសម្រុកចូលក​ម្ពុជា

50

 

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសថា នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គណនីហ្វេសប៊ុក ឈ្មោះ Ratanakraksmey Ly បានផ្សព្វផ្សាយព័ត៌មាន រូបភាព និង វីដេអូ ដោយនិយាយថា មានបងប្អូនពល​ករ ​ពលការិនី ខ្មែរនៅប្រទេសថៃចំនួនរា​ប់​ម៉ឺននាក់ កំពុងរង់ចាំសម្រុកចូលមកប្រទេសក​ម្ពុជា ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាប​ថា​ ព័ត៌មាន និង រូបភាព ទាំងអស់នេះគឺជាការបំភ្លៃទាំ​ង​ស្រុង ។ ក្នុងរយៈពេលថ្មីៗកន្លងទៅ និ​ង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅរាល់បណ្តាច្រកព្រំដែ​នអ​ន្តរជាតិ កម្ពុជា ថៃ ទាំងអស់ពុំមានស្ថានភាពដូចនេះឡើ​យ​ គឺមានសភាពធម្មតា ពុំមានការកកកុញ ឬ​ចំ​នួនចេញ ចូលខុសប្រក្រតីនោះទេ ។ អគ្គនាយកដ្ឋានអន្តោប្រវេស​ន៍ បានរកឃើញថា រូបភាពវីដេអូ​ដែលបានបង្ហោះផ្សព្វផ្សាយនោះ គឺនៅច្រកព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបា​ត់ដំបង ដែលកើតមា​នឡើងតាំងតែពីឆ្នាំ២០១៣-២០១៤ មកម្ល៉េះ ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មាន និង ​រូបភាពវីដេអូ របស់គណនីហ្វេសប៊ុក ឈ្មោះ Ratanakraksmey Ly គឺមានចេ​តនាទុច្ចរិត ចង់ឲ្យមានការយល់ច្រឡំដល់សាធារណជន និង​ដែលអាចបង្កឲ្យមានសភាពការណ៍អាក្រក់​ណាមួយ​កើត​ឡើង ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់​សាធា​រណៈ ក្នុងគោលបំណងបម្រើកលល្បិចនយោ​បា​យ របស់ក្រុមប្រឆាំងប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង