ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ដែលបានផឹក​ស្រវឹងម្នាក់ ជិះទូកទៅលើកលប ធ្លាក់ចូលទឹក ស្លាប់​

124

 


ពោធិ៍សាត់៖ បុរស​ដែលបានផឹក​ស្រវឹង រួចក៏​ទៅលើកលប អស់រយៈពេល​ពេញមួយថ្ងៃ​មិនឃើញ ​ត្រឡប់​មកផ្ទះវិញ ក៏នាំគ្នា​ទៅរក​ប្រទះឃើញ​សាកសព​ អណ្តែតទឹកនៅ​ចំណុច​ល្បាំងលប​តាគី ស្ថិតក្នុង​ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលា​ម៉ោង១៧ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ​ជនរ​ងគ្រោះ​ឈ្មោះ ជៀម ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកនេសាទម្នាក់ ក៏ត្រូវបាន​ក្រុម​គ្រួសារ​ប្រទះឃើញ​ស្លាប់អណ្តែត​ទឹក។

ស្រ្តីឈ្មោះ ម៉ា សាវឿន អាយុ៣៣ឆ្នាំ មានកូន៣នាក់​ក្នុងបន្ទុក រស់នៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវជា​ប្រពន្ធជន​រងគ្រោះ បាន​ប្រាប់ឱ្យដឹង​ថា នៅថ្ងៃទី១៧​កក្កដា បុរសរង​គ្រោះជាប្តី​ បានផឹក​ស្រវឹង រួចក៏​ទៅលើកលប នៅ​ចំណុច​កើតហេតុ​ខាងលើ អស់រយៈពេល​ពេញមួយថ្ងៃ ​មិនឃើញ​ប្តីរបស់​គាត់ត្រឡប់​មកផ្ទះវិញ រហូតដល់ថ្ងៃទី១៨កក្កដា ​ក្រុមគ្រួសា​រក៏នាំគ្នា ​ទៅរក​នៅចំណុច​ខាងលើ ស្រាប់​តែប្រទះឃើញ ​សាកសព​បុរសរ​ងគ្រោះជាប្តី ស្លាប់អណ្តែតទឹក ។ ករណីនេះសមត្ថកិច្ច ​និងអាជ្ញាធរ​មូលដ្ឋាន បាន​ចុះដល់​កន្លែងកើត​ហេតុ ដើម្បីស្រាវជ្រាវ ។

លោកវរសនីយ៍ឯក ឯម រុន អធិការ​នគរបាលស្រុកក្រគរ បានប្រាប់ឱ្យដឹងថា បើតាមការ​ពិនិត្យរបស់​សមត្ថកិច្ច ​លើខ្លួនសាក​សពបុរស​រងគ្រោះ​ បានសន្និដ្ឋាន ការស្លាប់​របស់រូបនោះ ដោយ​ករណីជន​រងគ្រោះស្រវឹង ​ហើយឱន​លើក​លប ក៏ធ្លាក់​ពីលើ​ទូក​ ចូល​ទឹកបណ្តាល​ឱ្យស្លាប់​តែម្តង៕

អត្ថបទដែលជាប់ទាក់ទង