ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ាត់ ចំរើន៖អ្នកទៅស៊ីហ្គេមទាំងអស់ មិនត្រូវមាននរណាម្នាក់ មិនចូលរួមប្រកួតឡើយ

224

    ភ្នំពេញ៖អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោកវ៉ាត់ ចំរើនបានព្រមានថាគ្រប់កីឡាករ កីឡាការិនីទាំងអស់ដែទៅចូលរួមប្រកួតកីឡាស៊ីហ្គេមត្រូវតែចូលរួមប្រកួតទាំងអស់គ្នា ។

គ្មាននរណាម្នាក់ដែលទៅដល់ហើយលើកយកហេតុផលនេះ ហេតុផលនោះមកធ្វើជាលេសមិនចូលរួមប្រកួតនោះទេ ។ ប្រភេទកីឡាប្រយុទ្ធដែលត្រូវប្រយ័ត្នប្រយែងជាងគេពិសេសបញ្ហាទម្ងន់និងការយឺតយ៉ាវពេលគេហៅ ឈ្មោះ៣ដងបើមិនទាន់ចេញមកគេកំណត់ឲ្យចាញ់តែម្ដង ។

កីឡាករ កីឡាការិនីទាំងជាង៣០០នាក់ ទៅប្រទេសហ្វីលីពីនគឺទៅប្រកួតមិនមានកីឡាករ ឬ កីឡាការិនីណាម្នាក់មិនចូលរួមប្រកួតនោះទេ លើកលែងតែមានបញ្ហាសុខភាពជាយថាហេតុនោះ ទើមមិនអាចចូលរួមប្រកួតបាន ។

ចំពោះគ្រូបង្វឹកត្រូវតែមានសៀវភៅបច្ចេកទេស(Technical Handbook)នៅក្នុងដៃ ដឹងពី​ទីកន្លែងប្រកួតដឹងពីបទបញ្ជា នៃការប្រកួតដឹងពីពេលវេលាប្រកួត ស្គាល់ពីរថយន្ដដែលត្រូវធ្វើ ដំណើរពីកន្លែងស្នាក់នៅទៅកន្លែងប្រកួត ។

ការប្រជុំបច្ចេកទេស គឺជាបញ្ហាសំខាន់ណាស់ដែលគ្រូបង្វឹក អគ្គលេខាធិការរបស់សហ ព័ន្ធជាតិនីមួយៗត្រូវតែចូលរួម និងចូលរួមឲ្យទាន់ពេលវេលា ។ប្រសិនបើកីឡាករ កីឡាការិនីមានបញ្ហាសុខភាពទាំងគរូបង្វឹក អគ្គលេខាធិការត្រូវប្រញាប់ប្រញាល់ ស្វែងរកពេទ្យ ។

អត្ថបទដែលជាប់ទាក់ទង