ព្រះមហាក្សត្រផ្ញើសាជូនជនរួមជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ
ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានផ្ញើសារជូន“ជនរួមជាតិជាទីស្នេហា“។
ក្នុងជីវភាពប្រទេសជាតិនីមួយៗគ្មានអ្វីឲ្យមានតម្លៃជាងឯករាជ្យទេព្រោះឯករាជ្យជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរនិងសុភមង្គលទាំងឡាយដទៃទៀត។…”
ទាំងនេះគឺជាសម្រង់នៃព្រះបន្ទូលដ៏មានតម្លៃលើសអ្វីៗទាំងអស់នៃអង្គសម្តេចឪសម្តេចតាសម្តេចតាទួតព្រះវររាជបិតាឯករាជ្យជាតិ។
ទូលបង្គំជាកូនចៅចៅទួតចងចាំមិនភ្លេចនូវព្រះមហារាជបូជនីយកិច្ចដ៏មុះមុតអង់អាចដើម្បីទាមទារឲ្យនូវឯករាជ្យជូនជាតិមាតុភូមិកម្ពុជាពីសំណាក់អាណានិគមបារាំង។
ព្រះអង្គលះបង់នូវព្រះកាយពលសព្វបែបយ៉ាងដើម្បីធានានូវការទាមទារឯករាជ្យជាតិជូនជាតិរបស់ព្រះអង្គ។
នៅទីបំផុតក្នុងថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ១៩៥៣កម្ពុជាទទួលបាននូវឯករាជ្យជាតិពេញលេញក្រោមស្នាព្រះហស្ថដ៏ឧត្តុងឧត្តុមនៃសម្តេច”ព្រះបិតាឯករាជ្យជាតិ”
ក្រោយព្រឹត្តិការណ៍ដ៌វិសេសវិសាលនេះមកកម្ពុជាហៅខ្លួនឯងថា“ព្រះរាជអាណាចក្រកម្ពុជា” នេះជាការឈានដល់យុគមាសនៃប្រទេសកម្ពុជាដោយព្រះរាជដឹកនាំនៃអង្គសម្តេចព្រះបិតា៕