នគរបាលបញ្ជាក់ពីការពិន័យក្នុងស្ថានភាពគ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឈៀកដែលកំពុងល្បីលើបណ្តាញសង្គម
ភ្នំពេញ៖តាមរយៈផេកហ្វេសប៊ុកនគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈបានសរសេរកាលពីថ្ងៃទី៧វិច្ឆិកានេះថាសមត្ថកិច្ចសូមបញ្ជាក់ថាករណីឈ្មោះ គឹម វ៉ាង ត្រូវពិន័យក្នុងស្ថានភាពគ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឈៀក) និងគ្មានស្ទីកឃើរបិទកញ្ចក់រថយន្តនិយាយរួមជារថយន្តគ្មានឆៀកតែម្តង។ពេលនោះគឹមវ៉ាងបានយល់ព្រមផ្តិតមេដៃបង់ពិន័យដោយគ្មានការតវ៉ាអ្វីឡើយ។ក្រោយមកស្រាប់តែមានការប្រឌិតព័ត៌មានមិនពិតថាសមត្ថកិច្ចពិន័យក្នុងករណីរថយន្តមានស្ទីកឃើរឆៀកនៅកញ្ចក់ដោយគ្រាន់តែមិនបានយកវិញ្ញាបនបត្រតាមខ្លួនទៅវិញ។សមត្ថកិច្ចសូមធ្វើការបដិសេធន៍និងចាត់ការរកជនផ្សាយព័ត៌មានមិនពិតនេះព្រមទាំងស្នើសាធារណជនរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ។
បើតាមផេកហ្វេសប៊ុកលោកគឹមវ៉ាងបានសរសេរថា
លោកអាចនិយាយបែបហ្នឹងបានខ្ញុំហួស90មិនមែន70ទេផ្តិតមេដៃព្រមទទួលថាគ្មានវិញ្ញាបនបត្របញ្ជាក់លក្ខណៈបច្ចេកទេសមិនមែនគ្មានតែមខៀវទៅសូមលោកមេត្តាកុំហួសហេតុក្នុងVideoក្នុងមានតែមQR codeដែរយីដល់ម្លឹងៗពេកខ្ញុំចង់ចងកអោយងាប់អោយអស់លោកបន្តរឿងលោកខ្ញុំហត់នឹងមើលទង្វើអស់លោកហើយ។
ចំណែកលោក
អៃសំអានបានលើកឡើងក្នុងហ្វេសប៊ុកថា
ខ្ញុំបាទវរសេនីយ៍ឯកអៃសំអានអត្តលេខ៥៥៣៨៦ឋានៈអនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនិងជាប្រធានដឹកនំាក្រុមល្បាតចល័តនៅផ្លូវជាតិលេខ៤(កំណាត់ផ្លូវក្នុងខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុ)ដែលមានមន្ត្រីជំនាញចំនួន១៥(ដប់ប្រាំ)នាក់សូមធ្វើការបដិសេធទំាងស្រុងទៅលើគណនីFacebook ឈ្មោះKim Vang ដែលបានបង្ហោះសារថា(សុំចាញ់ហួសចិត្ត អាតែមខៀវនោះបិតធ្វើអីហាបើគង់តែចង់មើលអាធំដដែល?)និងមានVideoដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមFacebookមានការយល់ច្រឡំទៅលើមន្រ្តីនគរបាលដែលកំពុងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ថ្ងៃនេះខ្ញុំសូមបញ្ជាក់អំពីមូលហេតុដែលសមត្ថកិច្ចពិន័យគាត់ទី១រថយន្តរបស់គាត់គ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសនិងគ្មានលតាបត្របិតនៅជាប់លើកញ្ចក់រថយន្តទេទី២មុនចេញបង្កាន់ដៃពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកគឺបានពន្យល់ណែនំាឲ្យអ្នកបើកបរយានយន្តយល់អំពីអំពើល្មើសរបស់គាត់ជាមុន មុននិងឲ្យគាត់ផ្តិតមេដៃទទួលស្គាល់កំហុសរបស់គាត់បន្ទាប់ពីបានទទួលស្គាល់កំហុសហើយក៏ដោយ សាម៉ីខ្លួនដែលមិនសុខចិត្តមានសិទ្ឋប្តឹងតវ៉ារយៈពេលមិនលើសពី៣០(សាមសិប)ថ្ងៃយ៉ាងយូរគិតចាប់ពីថ្ងៃទទួលបង្កាន់ដៃពិន័យអន្តរការណ៍ទៅប្រធានអង្គភាពដែលគ្រប់គ្រងលើមន្រ្តីអនុវត្តផ្ទាល់ទី៣មុនចេញបង្កាន់ដៃបង់ប្រាក់គឺផ្អែកទៅលើអនុក្រឹត្យលេខ៤៤អនក្រ.បកស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនិងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករបស់រាជរដ្ឋាភិបាលកម្ពុជា(ដូចករណីនេះគឺអ្នកបើកបរគាត់ល្មើសត្រង់ចំណុចឃមាត្រា៩នៃអនុក្រឹត្យលេខ៤៤អនក្រ.បកចំនួនទឹកប្រាក់៦០០០០(ប្រាំមួយម៉ឺនរៀល) សម្រាប់យានយន្តធុនស្រាល។
សូមបញ្ជាក់បន្ថែមថាVideo ដែលគាត់បានបង្ហោះនៅលើបណ្តាញសង្គមFacebook គឺមិននៅទីតំាង
គោលដៅត្រួតពិនិត្យជាក់ស្តែងទេដែលធ្វើឲ្យបាត់បង់កិត្តិយសសេចក្តីថ្លៃថ្នូររបស់មន្រ្តីអនុវត្តច្បាប់ចរាចរណ៍ដែលកំពុងបំពេញភារកិច្ចត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌជាធរមាន។
សមត្ថកិច្ចនិងធ្វើលិខិតអញ្ជើញកោះហៅម្ចាស់គណនីFacebook ឈ្មោះKim Vang ឲ្យមកបំភ្លឺនៅនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ(ក្រសួងមហាផ្ទៃ)៕