ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបើកអោយដំណើរការស្ពានអាកាសផ្សារដីហុយ ដោះស្រាយបានមួយកម្រិត តែការកកស្ទះចរាចរនៅតែមាននិងខ្លាំងចាប់ពីគល់ស្ពានដល់ពេទ្យរ៉ូយ៉ាល់ភ្នំពេញ

154

ភ្នំពេញ៖ កំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ពិសេសចាប់ពីគល់ស្ពានអាកាសផ្សារដីហុយ ដល់ពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានទទួលរងការកកស្ទះចរាចរណ៍រាល់ថ្ងៃ បើទោះបីស្ពានអាកាសផ្សារដីហុយ ឬស្ពានអាកាសមិត្តភាពកម្ពុជា_ចិនសែន សុខ បានបើកសម្ពោធដាក់អោយប្រើប្រាស់ហើយក្តី។ 

   ពាក់ព័ន្ធនឹងការកកស្ទះចរាចរណ៍ ខាតម៉ោងខាតពេលនេះ ប្រជាពលរដ្ឋដែលជាអ្នកដំណើរបានសូមអោយមន្ត្រីជំនាញ ពិសេសក្រសួង មន្ទីរសាធារណការ ធ្វើសិក្សាឡើងវិញ ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាការកកស្ទះចរាចរនៅតំបន់នេះអោយបានប្រសើរឡើងវិញ។

  ប្រជាពលរដ្ឋបានលើកឡើងថា ការស្ថាបនា

ស្ពានអាកាសមិត្តភាពកម្ពុជា_ចិនសែន សុខ ហៅស្ពានអាកាសស្តុបផ្សារដីហុយ ពួកគាត់ពិតជារីករាយណាស់ ដោយសារគិតថា សមិទ្ធផលថ្មីនេះនឹងអាចដោះស្រាយការកកស្ទះកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី បានប្រសើរឡើង តែដឹងអី ពោលគឺក្រោយពីកសាងនិង បើកអោយដំណើរការប្រើប្រាស់ អាកាសស្តុបផ្សារដីហុយហើយ កំណាត់ផ្លូវនេះ ពិសេសនៅតំបន់ផ្សារទឹកថ្លានៅតែដោះស្រាយការកកស្ទះមិនបានដដែរ ។ ដោយពួកគាត់ត្រូវប្រើប្រាស់ពេលវេលាយ៉ាងយូទើបអាចរំដោះខ្លួនចេញពីការកកស្ទះនេះបាន។

   ប្រជាពលរដ្ឋបានអោយដឹងទៀតថា ពួកគាត់មិនមែនជាអ្នកជំនាញទេ តែបើតាមពួកគាត់ពិនិត្យ

មើលនឹងភ្នែកជាក់ស្តែង និងជាអ្នកបានធ្វើដំណើរឆ្លងកាត់តា់មបណ្តោយផ្លូវនេះជាក់ស្តែង គឺការកកស្ទះចរាចរនេះបណ្តាលមកពីមូលហេតុមួយចំនួន ក្នុងនោះរួមមានយានយន្តចេញពីម្តុំក្រោយផ្សារទឹកថ្លាមកផ្លូវសហព័ន្ធរុស្ស៊ីច្រើន  ហើយអ្វីដែលបង្កអោយមានការកកស្ទះចរាចរខ្លាំងនោះ គឺការបង្កើតអោយមានផ្លូវឆ្លង

កាត់របាំងពុះចែកទ្រូងផ្លូវចំនួន៣កន្លែង នោះគឺការបើកអោយមានច្រកចេញនិងចូលមុខវត្តទឹកថ្លា ផ្លូវឆ្លងកាត់ខាងកើតវត្តទឹកថ្លានិងការបង្កើតអោយមានផ្លូវកាត់របាំងពុះចែកទ្រូងផ្លូវ ជាប់ឈៀងខាងលិចមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ។

   ប្រជាពលរដ្ឋនៅតែបញ្ជាក់ដដែរទៀតថា គាត់មិនមែនជាមន្ត្រីជំនាញទេ តែបើតាមគាត់យល់ ខ្លួនឯង ដើម្បីដោះស្រាយចរាចរនៅតំបន់នេះអោយបានធូស្រាលមួយកម្រិត គឺមានតែបិទច្រកផ្លូវឆ្លងកាត់ទាំង៣កន្លែងនេះចោល ពោលគឺ បើអ្នកធ្វើដំណើរពីភ្នំពេញ(ពីកើតទៅលិច) ចង់បត់ឆ្វេងទៅក្រោយផ្សារទឹកថ្លា ឬទៅក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ គួរត្រូវបត់ក្រោមស្ពាន អាកាសផ្សារដីហុយចំណុច

មុខផ្សារផ្លាហ្សារទឹកថ្លា រួចទើបត្រឡប់ក្រោយវិញ(ទៅទិសខាងកើត) ដោយឡែកអ្នកដំណើរនៅម្តុំវត្តទឹកថ្លាបើចង់ចូលមកភ្នំពេញគួរត្រូវបត់ក្រោមស្ពាន អាកាសផ្សារដីហុយចំណុចមុខផ្សារផ្លាហ្សារទឹកថ្លានេះដែរ ។ ដោយហេតុថា ចំណុចបត់នេះមិនមានចរាចរមមាញឹកនោះទេ ។

   គួរបញ្ជាក់ថា ស្ពានអាកាសមិត្តភាពកម្ពុជា_ចិនសែន សុខ ហៅស្ពានអាកាសស្តុបផ្សារដីហុយ ដែលមានទីតាំងនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខនឹងបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០២កក្កដា នេះក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលស្ពានអាកាសថ្មីនេះមានបណ្តោយ៩០៥ម៉ែត្រ ទទឹង១៦.៥ម៉ែត្រ ស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធ រុស្ស៊ី និងផ្លូវហាណូយ (១០១៩) ដែលជាគម្រោង ហិរញ្ញប្ប ទាន របស់សាធារណរដ្ឋប្រជាមានិតចិននិងទទួលបានសិទ្ធិសាងសង់ ដោយ ក្រុមហ៊ុន សៀងហៃ រួមនិងការត្រួតពិនិត្យបច្ចេកទេសដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ប៉ុន្តែក្រោយបើកអោយដំណើរការប្រើប្រាស់ អាកាសស្តុបផ្សារដីហុយនេះហើយ កំណាត់ផ្លូវនេះ ពិសេសនៅតំបន់ផ្សារទឹកថ្លានៅតែដោះស្រាយការកកស្ទះមិនបានដដែរ ។ ដូច្នេះទេ ប្រជាពលរដ្ឋ ជាអ្នកដំណើរបានសូមអោយមន្ត្រីជំនាញ ពិសេសក្រសួង មន្ទីរសាធារណការ ធ្វើសិក្សាឡើងវិញ ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាការកកស្ទះចរាចរនៅតំបន់នេះអោយបានប្រសើរឡើង កុំអោយដូចសព្វថ្ងៃនេះកកស្ទះសម្បើមណាស់៕

 

អត្ថបទដែលជាប់ទាក់ទង