ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិនលើកទី២គឺជាការគាំទ្រគោលនយោបាយបើកចំហរទីផ្សារនិងពង្រីកសកលភាវូបពាណិជ្ជកម្ម

50

(សៀងហៃ, ចិន)រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកប៉ានសូរស័ក្តិបានគូសបញ្ជាក់ថាការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិនលើកទី២គឺជាការបង្ហាញនូវការគាំទ្ររបស់កម្ពុជាចំពោះគោលនយោបាយបើកចំហរទីផ្សារលើទំនិញនាំចូលពីបរទេសមកទីផ្សារចិននិងជាការជំរុញចលនាទៅមុខនៃសកលភាវូបពាណិជ្ជកម្មនិងសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់និងពិភពលោក។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងដូច្នេះនាឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូពាណិជ្ជកម្មកម្ពុជាទៅចូលរួមពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្តរជាតិចិនលើកទី២នាព្រឹកថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០១៩និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀតនៅទីក្រុងសៀងហៃប្រទេសចិន។

លោករដ្ឋមន្រ្តីបានជម្រាបភ្ញៀវជាតិនិងអន្តរជាតិដែលមានវត្តមាននៅក្នុងពិធីនេះថាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិនគឺជាវេទិកាដ៏សំខាន់បំផុតមួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគជាអន្តរជាតិរវាងប្រទេសចិននិងប្រទេសចូលរួមទាំងអស់នៅលើពិភពលោក។ដោយឡែកការចូលរួមរបស់ប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះកម្ពុជាបានរៀបចំសាងសង់ពន្លាជាតិកម្ពុជាតាមរចនាបទខ្មែរសម័យចតុមុខនៅលើផ្ទៃដីទំហំ២៥៦ម៉ែត្រការ៉េដោយក្នុងពន្លជាតិមានតុបតែងដាក់តាំងលម្អដោយរូបភាពនៃតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តរបស់កម្ពុជានិងមានបញ្ជរដាក់តាំងផលិតផលនិងសេវាកម្មដែលជាសក្តានុពលរបស់ប្រទេសដើម្បីស្វែងរកដៃគូពាណិជ្ជកម្មនិងវិនិយោគថ្មីៗបន្ថែមទៀតចូលលមកប្រទេសកម្ពុជា។ហើយក្នុងឆ្នាំ២០១៩នេះកម្ពុជាបានដឹកនាំក្រុមហ៊ុនគឺសហព័ន្ធស្រូវអង្ករនិងក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យនិងសំណង់ទេសចរណ៍ទៅចូលរួមផ្សព្វផ្សាយនិងស្វែងរកដៃគូវិនិយាគបន្ថែម។

ក្នុងអំឡុងពេលនៃការបំពេញបេសកកម្មនៅទីក្រុងសៀងហៃលោករដ្ឋមន្រ្តីនិងសមាជិកប្រតិភូបានអញ្ជើញចូលរួមវេទិកានិងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនដូចជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអង្គការពាណិជ្ជកម្មពិភពលោកក្រៅផ្លូវការដោយបានលើកយកបញ្ហាកំណែទម្រង់ប្រព័ន្ធរការងាររបស់អង្គការពាណិជ្ជកម្មពិភពលោក, ការជ្រើសរើសក្រុមប្រឹក្សាភិបាល, ប្រព្រឹត្តកម្មពិសេស, កសិកម្មនិងការឧបត្ថម្ភធនជលផល  យកមកពិភាក្សារកដំណោះស្រាយមុនការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃអង្គការពាណិជ្ចកម្មលើកទី១២នៅប្រទេសកាហ្សាក់ស្ថាននៅក្នុងខែមិថុនាឆ្នាំ២០២០ខាងមុខ។និងកិច្ចប្រជុំពិភាក្សាថ្នាក់រដ្ឋមន្រ្តីក្នុងអំឡុងពេលអាហារថ្ងៃត្រង់Lucheon ស្តីពីកិច្ចសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍដើម្បីស្វែងរកយន្តការរួមមួយក្នុងការបង្កើតក្របខ័ណ្ឌពហុភាគីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោកនាថ្ងៃអនាគតហើយបញ្ហានេះនឹងលើកយកទៅពិភាក្សាសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃអង្គការពាណិជ្ជកម្មលើកទី១២នៅប្រទេសកាហ្សាក់ស្ថានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង