នាំខ្លួនបុគ្គល២នាក់រួមគំនិតក្បត់ផ្តួលរំលំរាជរដ្ឋាភិបាល
ខេត្តតាកែវ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវបានឲ្យដឹងថានៅថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៩វេលាម៉ោង១៧និង០០នាទីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់បានចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ០៣៧ដ.ប.ខ/១៩ចុះថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៩របស់អយ្យការអមសាលាដំបូងខេត្តតាកែវដោយបាននាំខ្លួនបុគ្គលឈ្មោះថាវរិទ្ធិភេទប្រុសអាយុ៤៨ឆ្នាំមុខរបរកសិករមានទីលំនៅភូមិតាលាក់ខាងជើងឃុំគុសស្រុកត្រាំកក់ខេត្តតាកែវពាក់ព័ន្ធ“រួមគំនិតក្បត់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់“។
បន្ទាប់ពីសាកសួររួចនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១១ និង១៥នាទី កម្លាំងជំនាញបានបន្តស្រាវជ្រាវបក្ខពួកម្នាក់ទៀតឈ្មោះកូយចន្ថាភេទប្រុសអាយុ៣៥ឆ្នាំមុខរបរពេទ្យមានទីលំនៅភូមិត្រពាំងសោមឃុំត្រពាំងធំខាងត្បូងស្រុកត្រាំកក់ខេត្តតាកែវ ពាក់ព័ន្ធ“រួមគំនិតក្បត់ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់“។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕