ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជីវិតនយោបាយរបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានបញ្ចប់ទាំងស្រុងមុនថ្ងៃអន្សាមកដល់

101

​ភ្នំពេញ៖ ដូចអ្វីដែលប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបានទស្សន៍ទាយទុកជាមុន ទណ្ឌិតក្បត់ជាតិសម រង្ស៊ី នឹងរកលេសដើម្បីគេចមិនវិលចូលមកប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ដូចការសន្យាក្តែងៗរបស់ខ្លួនឡើយ។ ការពិតត្រូវបានបង្ហាញគឺ នៅថ្ងៃទី០៨ ខែវិច្ឆិកា ទណ្ឌិតសម រង្ស៊ី បានរៀបចំឆាកល្ខោនថា បានព្យាយាមធ្វើដំណើរចេញពីប្រទេសបារាំងមកកាន់ប្រទេសថៃដូចការប្រកាស ហើយបានចោទក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវ៉េថា មិនអនុញ្ញាតឱ្យខ្លួនឡើងជិះយន្តហោះធ្វើដំណើរមកកាន់ប្រទេសថៃ។ ប៉ុន្តែលេសដែល សម រង្ស៊ី គិតថាអាចជួយសង្គ្រោះជីវិតនយោបាយរបស់ខ្លួនវិញនេះ បែរប្រែក្លាយទៅជាអាវុធដ៏មានឥទ្ធិពលបំផុតសម្លាប់ជីវិតនយោបាយខ្លួនទៅវិញ នៅពេលបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ ថៃ អ៊ែរវ៉េ បានវាយបកមកលើការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី ដោយបានការពារថា«ក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវ៉េមិនអនុញ្ញាតឱ្យ សម រង្ស៊ី ជិះយន្តហោះដោយសារតែ សម រង្ស៊ី មិនបានកក់សំបុត្រយន្តហោះទេ»។ តាមពិត សម រង្ស៊ី បាន ដឹងរួចជាស្រេចទៅហើយថារដ្ឋាភិបាលថៃមិនឱ្យខ្លួនជាន់ដីថៃ យកដីថៃបង្កើតកម្លាំងប្រឆាំងរដ្ឋាភិបាលកម្ពុ ជាឡើយ តើហេតុអ្វីសម រង្ស៊ី ធ្វើជាបង្ហាញសំបុត្រយន្តហោះ? តាមពិតវាជាសំបុត្រយន្តហោះក្លែងក្លាយមិន មែនជាសំបុត្រយន្តហោះពិត ព្រោះសម រង្ស៊ី មិនបានកក់ឡើយ។
​ នេះគឺជាភាពអាម៉ាស់ថ្មីមួយបន្ថែមទៀតសម្រាប់អ្នកនយោបាយកំសាកញីដូច សម រង្ស៊ី ហើយក៏បានធ្វើឱ្យសាធារណមតិជាតិនិងអន្តរជាតិដឹងច្បាស់រាប់ទាំងអ្នកដែលស្មោះស្ម័គ្រគាំទ្រសមរង្ស៊ី យល់ច្បាស់ ថាសម រង្ស៊ី គ្មានតម្លៃជាមនុស្សទៀតឡើយ ហើយសម រង្ស៊ី ក៏សមតែនឹងជាប់គុកដែរព្រោះបានកុហកបោក ប្រាស់ពលរដ្ឋខ្មែរ អ្នកគាំទ្រខ្លួន និងសហគមន៍អន្តរជាតិ។ ចុងក្រោយនេះ បោកប្រាស់ទាំងអ្នកនៅជុំវិញខ្លួនចុងក្រោយដែលខំតាមហែរហមដល់ព្រលានយន្តហោះ និងអ្នកគាំទ្រខ្លួនមួយចំនួនដែលខំទិញសំបុត្រយន្តហោះធ្វើដំណើរមកកាន់ប្រទេសថៃតាមខ្លួន។ តែទីបំផុត សម រង្ស៊ី ដេកផ្ទះនៅស្រុកបារាំងឯណេះឆ្កុយ! អ្នកដែលគិតថាទណ្ឌិត សម រង្ស៊ី ធ្វើមែនទែន និង ជឿស៊ប់ថាលើកនេះ សម រង្ស៊ី នឹងមិនមែនជាមនុស្សចោលម្សៀតនិយាយចោលដូចមនុស្សទូទៅបានដឹង នោះទេ តែនៅពេលដែលស្គាល់ សម រង្ស៊ី កាន់តែច្បាស់បានដឹងថា សម រង្ស៊ី គឺពិតជាអ្នកភូតអាជីពមែន ហើយកំពុងតែមានជំងឺបាក់ទឹកចិត្ត និងគិតថាខ្លួនឆ្លាតដែរ ប៉ុន្តែបែរជាខ្លួនក៏ត្រូវបានសម រង្ស៊ី បោកប្រាស់។ អ្នកខ្លះរត់ចោលស្រុក អ្នកខ្លះជាប់គុក អ្នកខ្លះខ្មាសនឹងសម្តីខ្លួនឯងដែលខំបំពងសំឡេងតាមសម រង្ស៊ី ប៉ុន្តែ តាមពិតគឺជាសម្តីបោកប្រាស់សោះ។ តើឱ្យ យកមុខទៅទុកឯណា?
​ តើនរណាជាអ្នករងគ្រោះពីការបោកប្រាស់ ភូតកុហក ញុះញង់របស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី? គឺអ្នកដែលស្មោះត្រង់បំផុតនៅជុំវិញសម រង្ស៊ី ដែលជឿលើសម រង្ស៊ី តែចុងក្រោយសម រង្ស៊ី បោកអស់គូថ ខោ។ ប្រជាពលកររស់នៅប្រទេសថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី ពលរដ្ឋនៅអាមេរិក និងអឺរ៉ុបជាដើមដែលខំបង្ហាញការគាំទ្រ ប៉ុន្តែទីបំផុតគឺ ត្រូវបានសម រង្ស៊ី បោកប្រាស់។ សកម្មជននៃខ្មោចបក្សសង្គ្រោះជាតិនៅក្នុងប្រទេសដែលជឿតាមការញុះញង់របស់ សម រង្ស៊ី រៀបចំផែនការផ្សេងៗដើម្បីត្រៀមទទួលសម រង្ស៊ី ចូលរួមញុះញង់កម្លាំងកងទ័ពមិនឱ្យ ស្តាប់បញ្ជា ចូលរួមផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ត្រូវបានតុលាការចោទប្រកាន់ ចាប់ខ្លួន និងរង់ចាំការជំនុំជម្រះក្តីពីបទរួមគំនិតក្បត់ជាតិ។ ទង្វើបោកប្រាស់របស់សម រង្ស៊ី បានធ្វើឱ្យតំណាងរាស្ត្រ និងមន្ត្រីនៃបក្សប្រឆាំងមួយចំនួនដែលសម រង្ស៊ី យកមកឡង់សេថានឹងអមដំណើរខ្លួនមកកម្ពុជាដឹងថា សម រង្ស៊ី ជាមនុស្សបោកប្រាស់ និងបានយកកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ខ្លួនមកលេងសើចជាមួយផែនការខ្យល់របស់សម រង្ស៊ី។ ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនក្នុងនោះវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកក៏ត្រូវបាន សម រង្ស៊ី បោកប្រាស់។ អ្នកសារព័ត៌មានខ្លះ គិតថាសម រង្ស៊ី ធ្វើមែនទែន ប៉ុន្តែតាមពិតរាក់កំផែល។​ ការបោកប្រាស់របស់ សម រង្ស៊ី នៅពេលនេះជាការផ្តល់មេរៀនថ្មីមួយនិងជឿជាក់ថា ជាលើកចុងក្រោយសម្រាប់ក្រុមប្រឆាំងក្នុងការវិនិច្ឆ័យ ទុកចិត្តលើអ្នកនយោបាយគង់ហ៊ាន ដូច សម រង្ស៊ី។ សម រង្ស៊ី ដែលគេទទួលស្គាល់ថាជាអ្នកនយោ បាយបោកអាជីព អ្នកញុះញង់អាជីព និងជា អ្នក នយោបាយគ្មានយុទ្ធសាស្ត្រច្បាស់លាស់ និងជាអ្នកនយោបាយមាន់សម្លរ និងអង្ករកំប៉ុង។
តម្រិះជិះកឯង! ការបង្កើតលេសថាក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវ៉េមិនឱ្យខ្លួនជិះយន្តហោះ គឺជាជម្រើសនៃការធ្វើអត្តឃាតនយោបាយខ្លួនឯង របស់ សម រង្ស៊ី ក្នុងការបន្តគេចខ្លួនពីសំណាញ់ ច្បាប់ មុនថ្ងៃទី៩ ខែវិច្ឆិកាមកដល់ដែល សម រង្ស៊ី ខ្លួនឯងបានដឹងច្បាស់ថានឹងមកវិលមកកម្ពុជាវិញទេ ប៉ុន្តែដើម្បីកុំឱ្យគេភ្លេចមុខខ្លួន ភ្លេចឈ្មោះខ្លួន និងស្វែងរកទីតាំងឈរជើងនយោបាយក្នុងជីវិតចុងក្រោយ ត្រូវតែប្រើការ ញុះញង់បង្កចលាចល ឱ្យអស់លទ្ធភាព និងចុងក្រោយនេះ បានប៉ុនប៉ងធ្វើរដ្ឋប្រហារ ឡើងកាន់អំណាចតាមមធ្យោបាយបដិវត្តន៍ហិង្សា។ ប៉ុន្តែពេលនេះ ជីវិតនយោបាយរបស់ជនក្បត់ជាតិ សម រង្ស៊ី ត្រូវបានបញ្ចប់ទាំងស្រុងនៅវេលាម៉ោង ៧ និង ២០ នាទីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខណៈ បុគ្គលិ កក្រុម ហ៊ុនអាកាសចរណ៍ថៃអ៊ែរវ៉េបចេញមកឆ្លើយតបនឹងការមួលបង្កាច់របស់ សម រង្ស៊ី ថាមិនឱ្យជិះយន្តហោះ ដោយលើកឡើងថា«សម រង្ស៊ី មិនបានទិញសំបុត្រយន្តហោះនោះទេ»។ ដូច្នេះជីវិតនយោបាយរបស់សម រង្ស៊ី បានស្លាប់បាត់មុនថ្ងៃអន្សាមកដល់ ហើយក៏ជាពេលវេលាដែលយើងបញ្ឈប់ការនឹកគិតដល់ជនបោក ប្រាស់ និងជនក្បត់ជាតិម្នាក់នេះទៀតជារៀងរហូត៕

អត្ថបទដែលជាប់ទាក់ទង