សម្តេចតេជោ ស្នើឲ្យបងប្អូនកំពុងពួនលាក់ខ្លួននៅភ្នំក្រវ៉ាញ និងនៅតាមកន្លែងដទៃៗទៀត ចេញមករសារភាព
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈហ្វេសប៊ុកផ្លូវនៅថ្ងៃទី៨ខែវិច្ឆិកានេះ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមហូបអំបុកថ្ងៃទី ៩វិច្ឆិកា ២០១៩ ទាំងអស់គ្នា ហើយសម្តេច ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងបងប្អូនដែលកំពុងពួនលាក់ខ្លួននៅភ្នំក្រវ៉ាញ និងនៅតាមកន្លែងដទៃៗទៀត សូមចេញមករសារភាព កុំមានការភ័យខ្លាច ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ នៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ស្អែកនេះ និងនៅក្នុងព្រះរាជពិធីបុណ្យអំទូក អកអំបុក លយប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី ១០-១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩។
សម្តេចតេជោ បានថ្លែងថា នៅក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ កាលពីម្សិលថ្ងៃទី ៧ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងបងប្អូនដែលកំពុងពួនលាក់ខ្លួននៅភ្នំក្រវ៉ាញ និងនៅតាមកន្លែងដទៃៗទៀត សូមចេញមករសារភាព កុំមានការភ័យខ្លាច ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារនៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ស្អែកនេះ និងនៅក្នុងព្រះរាជពិធីបុណ្យអំទូក អកអំបុក លយប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី ១០-១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩។
សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា មានតែបុគ្គល(៩) នាក់ប៉ុណ្ណោះ ដែលមានសាលដីការតុលាការកំពុងស្វែងរកចាប់ខ្លួន។ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី សូមធានានូវសុវត្ថិភាពចំពោះបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិដែលមកទេសចរណ៍កម្សាន្តសប្បាយនៅក្នុងប្រទេស គឺមិនឲ្យមានការភ័យខ្លាចអ្វីឡើយ។
សូមអញ្ជើញបងប្អូននិងកូនក្មួយចូលរួមសប្បាយរីករាយក្នុងថ្ងៃ ៩ វិច្ឆិកា នៃទិវាបុណ្យឯករាជាតិ ជាមួយនឹងកម្មវិធីហូបអំបូក ទូទាំងប្រទេស (អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ) ដែលនឹងបន្តរហូតដល់ថ្ងៃទី ១០-១២ វិច្ឆិកា នៃព្រះរាជពិធីបុណអុំទូក អកអំបុក លយប្រទីប និង សំពះព្រះខែ ខាងមុនេះ៕