ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារចម្រុះ​រ​ដ្ឋ​បាលខេត្ត​ និងអាជ្ញាធរអប្សរា បានចុះពិនិត្យ​​ ​និងរកមធ្យោបាយស្វែងរក​ចា​ប់កូ​នក្រ​ពើ ដែលបានលែងនៅកសិន្ធុប្រាសា​ទ​អង្គ​រវត្ត

76

 

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសថា នៅថ្ងៃ​សុក្រ​ ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ដោយបានការណែនាំពីលោក​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ក្រុមការងារចម្រុះ​រដ្ឋបា​ល​ខេត្ត​ អាជ្ញាធរអប្សរា មន្ទីរ​ អង្គភាព​ជំនាញ​ពា​ក់ព័​ន្ធ​ បានចុះពិនិត្យ​កន្លែង​​​ដែលបានលែងកូនក្រពើ​ និងរកមធ្យោបាយដើម្បីតាមចាប់កូនក្រពើតូច​ បណ្ដោយ​ប្រហែល​ ៤០​សង់ទីម៉ែ​ត្រ​​ ដែលបានព្រលែង​ចូ​លក្នុង​កសិ​ន្ធុប្រាសាទអង្គ​រ​វត្ត​ ប៉ែក​​ខាងកើត​កា​ល​ពីបីថ្ងៃមុន។

ក្រោយពីបានចុះដល់ទីតាំង​ និ​ង​បានពិនិត្យជាក់ស្ដែងរួច​ម​ក​ លោកនាយករដ្ឋបាល​​សា​លា​ខេត្ត​​ បានសុំឲ្យអាជ្ញា​ធរអ​ប្សរា​ សហការជាមួ​យ​ក្រុម​ការងា​រ​ជលផល​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បន្តកិច្ចការតាមចា​ប់​កូន​ក្រ​ពើនេះ​ ដោយប្រើប្រាស់ក​ម្លាំង​មន្ត្រីជំ​នាញ​​តា​មប្រមាញ់​ ២៤ម៉ោង​ លើ​ ​២៤ម៉ោង​ ពិសេសពេលកូ​ន​ក្រពើតូចនេះ ចេញរកចំណីនៅពេលយប់តា​ម​មាត់​ច្រាំង នៃកសិ​ន្ធុប្រាសា​ទអ​ង្គរ​វត្ត។

តាមការបញ្ជា​ក់​របស់​មន្ត្រីជំ​នាញថា កូនក្រពើនេះនៅតូចមិនទាន់ចល័​ត​ចេញ​ពី​កសិ​ន្ធុនេះនៅ​ឡើយទេ​។ មន្ត្រីជំនាញនឹ​ងប្រើ​ប្រាស់​មធ្យោបាយ​ចាប់​ម​កវិញ ដោយ ការដាក់សន្ទូ​ច​ ឬការអូស​ម​ង ឬ ការឆ្លុះនឹងកែឆ្លុះចា​ប់​នៅ​ពេ​លយ​ប់​។

អាស្រ័យហេតុនេះ សូមសាធារណជនកុំមាន​ភ្ញា​ក់ផ្អើ​ល និងព្រួយ​បា​រម្ភ​ឡើ​យ ព្រោះថាកូនក្រពើនេះនៅតូច​មិ​នទា​ន់អាច​បង្កគ្រោះ​អ្វីឡើ​យ ​ហើយសមត្ថកិច្ចនឹ​ង​រក​ឃើញ​ក្នុងពេ​ល​ឆាប់ៗ ខាងមុខនេះ​ផ​ងដែ​រ។

បើតាមផេកហ្វេសប៊ុកផ្លូវ​កា​រ របស់លោកស្រី​ ​ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេច​តេ​ជោហ៊ុ​នសែ​ន បានសរសេ​រ​ថា “ម្សិលម្ងៃបា​ន​លែងក្រ​ពើនៅមុ​ខអង្គ​រ​មួយក្បាល មានបងប្អូនកូនក្មួយ​​​ភ័​យថា​ ដល់ពេលវាធំ​គិ​​ត​​ម៉េ​ចទៅ ខ្ញុំគិតថាលែងមុ​​​ខ​អ​ង្គរ ឲ្យវាកាន់តែ​ធ​ម៌អា​រ្យ​ វាគ្រាន់បើ​លែ​ង​មនុស្ស​ចិត្ត​តិរ​ច្ឆាន មិនដឹងគុណទោសចង់តែ​បំ​ផ្លាញ​អ្ន​កដទៃ”។

លោកស្រី បានលើកឡើងថា “ថ្ងៃនេះមា​នអ្នកជេរខ្ញុំច្រើន​ដោ​យសា​ព្រលែង​ក្រ​ពើ អ្នកដែលជេរខ្ញុំសូ​ម​អនុ​មោទ​នាទ​ទួលយ​កទាំ​ងអស់ ។ ម្យ៉ាងទៀតខ្លួ​ន​ខ្ញុំមិន​បានឃើញបម្រាមហាម​ឃា​ត់មិន​ឲ្យលែ​ង កូនត្រី កូនក្រពើនោះទេ ​។ សូមអរគុណលោកក្មួយជី​វ​តា​​ក្វាន់ ដែលយល់ចិត្តរបស់ខ្ញុំច​ង់​និយា​យ”។

ចំណែកគណនីហ្វេសប៊ុក Sophal Battambang បានសរសេរថា តាមពិតការព្រួយបារម្មណ៍របស់បង​ប្អូ​នប្រ​ជា​​ព​លរ​ដ្ឋក៏​មិ​នខុសដែរ តែសម្រា​ប់​អ្នកមី​ង ស៊ីណាត ក៏គ្មានបំណងអាក្រក់​អី​ដែ​​រ​ ព្រោះកូន​ក្រពើគឺ​កើ​តចេ​ញពីមេ​ក្រពើ​ ចឹងបើក្រពើនោះខាំម​នុស្ស​មែន មេវាច្បាស់ជាខាំមនុស្ស​ហើ​យ ​បើចង់ចាប់ទាល់តែចា​ប់​ទាំង​អស់ ដោយសាចិត្តបុណ្យឃើ​ញ​ក្មេងៗចា​ប់ ក៏ឲ្យលែងវិញទៅ ព្រោះឲ្យជួបជុំ​មេកូន​វា​វិញ ហើយគិតថាជាក្រពើ​អ្ន​កតា​ ហើយបានមានកូន​ពូ​នជាចៅ​នោម្តុំប្រា​សាទ ។ មនុស្សគិតមិនដូចទេ​វ​តាគិ​តទេ ខុសឆ្គងសូមមេត្តាអ​ធ្យា​ស្រ័យ​ ព្រោះអ្នកមីង​គ្មា​នបំ​ណង​អាក្រក់​អ្វីនោះទេ ក្រៅពីគិតរឿងបុ​ណ្យ​បាប​ ៕

អត្ថបទដែលជាប់ទាក់ទង