មនុស្សម្នាក់ស្លាប់ និងដប់ប្រាំនាក់ បានរងរបួស នៅពេលដែលការផ្ទុះបីលើក នៅហាងកាហ្វេ នៅកណ្តាលទីក្រុងBishkek
សារព័ត៌មាន Sputnik បានផ្សាយនៅថ្ងៃទី៨វិច្ឆិកានេះ យោងទៅតាមសាក្សីបានឱ្យដឹងថា ការផ្ទុះលើកទី ១ កើតឡើង បន្ទាប់ ២ លើក ហើយភ្លើងបានឆាបឆេះឡើង។ ក្រុមពន្លត់អគ្គិភ័យ កំពុងធ្វើការនៅកន្លែងកើតហេតុ។
មនុស្សម្នាក់បានស្លាប់ និងដប់ប្រាំនាក់ បានរងរបួស បន្ទាប់ពីការផ្ទុះចំនួន ៣លើក នៅក្នុងហាងកាហ្វេមួយ នៅកណ្តាលរដ្ឋធានីKyrgyz កាលពីថ្ងៃសុក្រ។
យោងតាមនាយកមជ្ឈមណ្ឌលជំនួយ វេជ្ជសាស្រ្តបន្ទាន់ លោក Iskender Shayakhmetov បាននិយាយថា អ្នកស្លាប់ គឺជាបុគ្គលិកនៅហាងកាហ្វេ។ គាត់បានស្លាប់ភ្លាមៗ បន្ទាប់ពីទទួលរងការរលាក។
មនុស្សពីរនាក់ ត្រូវបានជម្លៀសចេញ ប៉ុន្តែចំនួនពិតប្រាកដ នៃអ្នករងរបួស មិនទាន់ត្រូវបានគេប្រកាស ជាសាធារណៈនៅឡើយទេ។
យោងទៅតាមទិន្នន័យបឋម របស់អ្នកពន្លត់អគ្គីភ័យ ស៊ីឡាំងឧស្ម័នដែលបានដំឡើង នៅក្នុងហាងកាហ្វេ ប្រហែលជាបានផ្ទុះឡើង៕