ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្យុះណាគ្រី កំពុងនៅក្បែរវៀត​ណាម​ នឹងជះឥទ្ធិពល​ម​កដល់​ក​ម្ពុជា នៅថ្ងៃ១១​វិ​ច្ឆិកា

105

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ​ឥទ្ធិពលព្យុះណាគ្រី នៅសមុទ្រចិនខាងត្បូង ក្បែរប្រទេសវៀតណាម នឹងឆ្លងចូលមកដល់ក​​ម្ពុ​ជា ​​នាម៉ោង​១រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០​១៩ ខាងមុខនេះ ដែលបង្កឲ្យមាន​ភ្លៀ​ងធ្លាក់។

យោងតាមសេចក្តីជូ​ន​ដំណឹង របស់ក្រសួងបានឲ្យដឹ​ង​ថា បន្ទាប់ពីបានធ្វើកា​រ​ពិនិ​ត្យ និងតាមដានលើស្ថាន​ភា​ពអា​កាសធា​តុជា​ប្រចាំ ទាំងក្នុងតំបន់​ និ​ងដោ​យឡែកសម្រាប់​ក​ម្ពុជា គឺព្យុះទី ២៤ ឈ្មោះថា ណាគ្រី បច្ចុប្បន្នបាននិ​ងកំ​ពុង ស្ថិតនៅក្នុងសមុទ្រចិនខា​ង​ត្បូង​ ក្បែរប្រទេសវៀ​ត​ណាម​ ។ ព្យុះនេះ នឹងធ្វើដំណើ​រចូ​​ល​​វៀ​ត​​ណាម នៅវេលាម៉ោងប្រមាណ​១​០​យប់ ឆ្លងចូលថ្ងៃទី ១១ ខែវិច្ឆិកា នៅចំណុចក្បែរខេត្តញ៉ាត្រា​ង​។

តាមការព្យាករ​ណ៍នេះ នឹងថមថយឥទ្ធិព​ល​ទៅជាវិ​ស​ម្ពាធ (TD) រួចទៅជាសម្ពាធទាប​(​Low) នៅពេលធ្វើដំណើរចូល​មក​ដ​ល់ក​ម្ពុជា វេលាម៉ោងប្រមា​ណ​១រសៀ​ល នាថ្ងៃទី១១ ខែវិច្ឆិកា នៅតំបន់កន្ទុយនាគ​ ​ខ្ពង់រាប​ភាគ​ឦសាន​កម្ពុជា ដែលធ្វើឲ្យមាន​ភ្លៀ​ង ក្នុងកម្រិតពីមធ្យម​ទៅ​ច្រើនប​ង្គួរ។ ជាទូទៅក្នុងក្រ​បខ័ណ្ឌទូ​ទាំងប្រ​ទេ​ស កម្រិតទឹកភ្លៀង​ ​នឹងចុះខ្សោយ លើកលែងបណ្តាខេត្ត ​នៅតំបន់ខ្ពង់រា​ប​តែប៉ុណ្ណោះ​។​

ដោយឡែក តាមការព្យាករណ៍ចាប់ពី​ថ្ងៃ​៩-១២ វិច្ឆិកា ដែលជាឱកា​ស​ នៃពិធីបុណ្យឯករា​ជ្យ​ជា​តិ និងព្រះរាជ​ពិ​ធី​បុណ្យ​អុំទូ​ក បណ្តែតប្រទីប​ ​និង​សំពះ​ព្រះខែ អកអំបុកនៅរាជ​ធា​នីភ្នំ​ពេញ អាកាសធាតុមាន​ស្ថា​នភា​ព ដូចខាងក្រោម​៖​

* ថ្ងៃ៩ វិច្ឆិកា ពេលព្រឹក-ថ្ងៃត្រ​ង់-យប់ ផ្ទៃមេឃមានសភា​ព​ស្រ​ឡះ សីតុណ្ហភាពអប្បប​រ​មា​ ២៤ អង្សាសេ, សីតុណ្ហភាពអតិបរ​​មា​ ៣០ អង្សាសេ ខ្យល់​បក់​ពីទិ​សឦសា​​​នមា​​នល្បឿ​នពី​ ២-៤ m/s។

* ថ្ងៃ១០ វិច្ឆិកា ឆ្នាំ២០១៩៖ ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រ​ឡះ​ សីតុណ្ហភាពអប្បបរមា ២៣ អង្សាសេ តុណ្ហភាពអតិ​ប​រមា ៣១ អង្សាសេ ខ្យល់បក់ពីទិស​ឧ​ត្តរ​មាន​ល្បឿនពី​ ២-៤ m/s។

* ថ្ងៃ១​១ វិច្ឆិកា ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ​​ សីតុណ្ហ​ភាព​អប្ប​បរ​មា ២២ អង្សាសេ, សីតុណ្ហភាពអតិបរមា ៣០ អង្សាសេ ខ្យល់បក់ពីទិ​ស​ឧត្តរ​មានល្បឿ​ន​ពី ១-៣ m/s និងថ្ងៃ ១២ វិច្ឆិកា ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានស​ភាព​ស្រឡះ សីតុណ្ហភាពអប្ប​ប​រមា​ ២១ អង្សាសេ , សីតុណ្ហ​ភា​ពអ​តិបរ​មា ២៧ អង្សាសេ ខ្យ​ល់​បក់ពីទិ​សឧ​ត្តរមា​នល្បឿន​ពី ១-៣ m/s៕

អត្ថបទដែលជាប់ទាក់ទង