មន្ត្រីរាជការអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យនិងព្រះបរមរូបក្នុងឱកាសបុណ្យឯករាជជាតិ៩វិច្ឆិកា ខួបលើកទី៦៦
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨វិច្ឆិកានេះថ្នាក់ដឹកនាំមន្ត្រីរាជការតាមបណ្តាក្រសួងស្ថាប័ននានាបានអញ្ជើញទៅដាក់កំរងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនយុទ្ធនារីវីរបុរសអ្នកស្នេហាជាតិដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជន ដែលបានធ្វើឡើងនៅវិមានឯករាជ្យ និងនៅព្រះមរបរូបក្នុងទិវាបុណ្យឯករាជ្យជាតិលើកទី៦៦(៩ វិច្ឆិកា១៩៥៣–៩ វិច្ឆិកា២០១៩)។
ទិវាបុណ្យឯករាជ្យ៩វិច្ឆិកាឆ្នាំ២០១៩នេះ ត្រូវបានប្រារព្វឡើងស្របគ្នាទៅនឹងថ្ងៃកំណើតលើកទី៦៦នៃកងយោពលខេមរៈភូមិន្ទផងដែរហើយក្នុងថ្ងៃទី៩វិច្ឆិកាស្អែកនេះប្រទេសកម្ពុជានឹងប្រារព្ធទិវាបុណ្យឯករាជ្យ៩វិច្ឆិកាក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកាបានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិនិងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋដែលព្រះអង្គបានលះបង់ព្រះកាយពលនិងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ចដើម្បីទាមទាឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជាឲ្យរួចចាកផុតពីអាណានិគមនិយមបារាំង៕