ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខល្បុកត្តោជួបអ្នកដែលត្រូវទៅស៊ីហ្គេម

86

ភ្នំពេញ៖លោកទេសរដ្ឋមន្រ្តី ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជានារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩បានញ្ជើញជួបសំណោះសំណាលជាមួយក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកីឡាគុនល្បុក្កតោមុនពេលទៅចូល

រួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម “SEA GAMES 2019” លើកទី៣០ នៅប្រទេសហ្វីលីពីន ។

លោកច័ន្ទ សារុនបានមានប្រសាសន៍ថាដោយត្រូវចេះគោរពស្រឡាញ់គ្នាអត់ឱនអនុគ្រោះអធ្យាស្រ័យឲ្យគ្នាទៅ

វិញទៅមកដើម្បីឲ្យក្រុមរបស់ខ្លួនមានភាពរឹងមាំទាំងការហ្វឹកហាត់និងការប្រកួតជាដើម។ការហ្វឹកហាត់ត្រៀមក៏ដូចជាការប្រកួតនេះត្រូវខិតខំធ្វើយ៉ាងណាឲ្យស៊ីសង្វាក់គ្នាខាងផ្នែកបច្ចេកទេសរីឯការស៊ីសង្វាក់គ្នាផ្នែកផ្លូវចិត្តអារម្មណ៍នោះក៏ត្រូវតែមានដូចគ្នា ដើម្បីជំរុញឲ្យការប្រកួតនេះមានភាពរលូននិងអាចស្វែងរកបាននូវលទ្ធផលកាន់តែប្រសើរផងដែរ។យើងមិនអាចប្រកាន់

ចិត្តខឹងធ្វើឲ្យចិត្តសាស្រ្តក្រុមនេះបែកឆ្ងាយពីគ្នានោះឡើយ ព្រោះការចាញ់ ឬឈ្នះ គឺជាលទ្ធផលក្រុមទាំងមូល។

ក្នុងរយៈពេលហ្វឹកហាត់ត្រៀមខ្លួននេះដោយត្រូវគោរពឲ្យបាននូវវិន័យក្រមសីលធម៌ស្តាប់បង្គាប់គ្រូបង្វឹកដោយមិនត្រូវហ្វឹកហាត់តាមអារម្មណ៍ផ្ទាល់ខ្លួនម្នាក់ៗនោះទេ ប៉ុន្តែត្រូវគោរពតាមកម្មវិធីហ្វឹកហាត់បច្ចេកទេស ដែលបានកំណត់ទុក។

ក្រុមកីឡាការិនីជម្រើសជាតិកីឡាគុនល្បុក្កតោកម្ពុជាត្រូវបង្កើនគុណភាពបច្ចេកទេសដើម្បីត្រៀមចូលប្រកួតនៅក្នុង

ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន ចុងឆ្នាំ២០១៩នេះ ដោយកម្ពុជា បានត្រៀមប្រភេទកីឡាសរុបចំនួន៣០ ក្នុងនោះមាន៩ប្រភេទកីឡាត្រូវបានក្រសួងអប់រំយុវជននិងកីឡាចាត់ចូលក្នុងប្រភេទកីឡាសក្តានុពលឈានទៅប្រជែងបានមេដាយ៕

 

អត្ថបទដែលជាប់ទាក់ទង