ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការប៉ូលិសស្រុកកៀនស្វាយដឹកនាំកម្លាំងចម្រុះចុះល្បាតក្នុងមូលដ្ឋានពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាជនពេលមកដើរលេងកម្សាន្តបុណ្យអុំទូកនៅភ្នំពេញ

95


កណ្ដាល៖កាលពីព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៩នេះលោកព្រុំ សំណាងអធិការប៉ូលិសស្រុកកៀនស្វាយបានដឹកនាំកម្លាំងចុះល្បាតពួនស្ទាក់ក្នុងភូមិសាស្រ្តស្រុកកៀនស្វាយខេត្តកណ្ដាលដើម្បីពង្រឹងលើការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់អោយបានល្អប្រសើរស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលគ្មាន៩យ៉ាង។
លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាងបានលើកឡើងដោយសង្កត់ធ្ងន់ថា៖ជានិច្ចកាលអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយតែងតែបើកកិច្ចប្រជុំគឺផ្ដោតសំខាន់ទៅលើការងាររក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ បញ្ហាបង្រ្កាប់គ្រឿងញៀន និងដាក់គោលដៅក្នុងមូលដ្ឋានចុះត្រួតពិនិត្យអវុធជាតិផ្ទុះ ត្រួតពិនិត្យអនុវត្តនូវច្បាប់ចរាចរណ៍ផ្លូវគោក វាស់ជាតិអាកុល និង ចុះល្បាតពួនស្ទាក់នៅគ្រប់ច្រកល្ហកក្នុងមូលដ្ឋានដើម្បីពង្រឹងការងារសន្តិសុខ សុវត្ថិភាព ដោយរក្សាភាពសុខសាន្តជូនដល់បងប្អូនប្រជាជនរ់នៅប្រកបដោយភាពកក់ក្ដៅហើយការងារនេះក្នុងនាមអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយបន្តធ្វើជាប្រចាំទាំងយប់ទាំងថ្ងៃអោយដូចភ្លៀងរលឹមជាពិសេសនាថ្ងៃចុងសប្ដាហ៍។
តួរយ៉ាងដូចនៅថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៩នេះកម្លាំងសមត្ថកិច្ចប៉ូលិសនៃអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយបានដាក់គោលដៅ២ទីតាំងនៅជាប់ព្រុំប្រទល់រវាងខណ្ឌអំពៅរាជធានីភ្នំពេញនិងស្រុកកៀនស្វាយខេត្តកណ្ដាលគឺនៅលើកំណាត់ផ្លូវជាតិលេខ១និងផ្លូវលេខ១១០ព្រុំប្រទល់រវាងសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅនិងភូមិឫស្សីស្រុកឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្ដាលដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព ណ្ដាប់ធ្នាប់សាធារណះជូនដល់បងប្អូនប្រជាជនពេលពួកគាត់ធ្វើដំណើរឆ្លងកាត់ភូមិសាស្រ្តស្រុកកៀនស្វាយសំដៅចូលមករាជធានីភ្នំពេញដើម្បីដើរលេងកម្សាន្តពិធីបុណ្យអុំទូក(ង)នៅភ្នំពេញនិងមើលការប្រគុំតន្រ្តីដែលមានរយៈពេលបីពោលគឺចាប់ពីថ្ងៃទី១០ ,១១ និង ១២ខែវិច្ឆិកាឆ្នាំ២០១៩នេះ។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានលើកឡើងអោយដឹងទៀតថាចាប់ពីពេលនេះឬថ្ងៃខណៈពេលជិតដល់ថ្ងៃបុណ្យអុំទូក(ង)គឺកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយក្រោមការដឹកនាំដោយរូបខ្ញុំផ្ទាល់គឺព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយដោយជំរុញដល់កម្លាំងសមត្ថកិច្ចទាំងអស់ដោយបង្កើនការងារ ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ទ្វេរដងដើម្បីជួយសម្របសម្រួលដល់បងប្អូនប្រជាជនពេលពួកគាត់មកពីបណ្ដាខេត្តនានាដោយឆ្លងកាត់មូលដ្ឋានស្រុកកៀនស្វាយមកដើរលេងកម្សាន្តមើលការប្រគុំតន្រ្តីនិងអុំទូក(ង) នាឱកាសពិធីបុណ្យអុំទូក(ង)នៅភ្នំពេញដែលមានរយះពេលបីថ្ងៃពោលគឺនាថ្ងៃទី១០,១១ និង១២ខែវិច្ឆិការឆ្នាំ២០១៩នេះ។ដូចនេះសូមអោយកម្លាំងសមត្ថកិច្ចចម្រុះទាំងអស់ពិសេសលោកមេប៉ុស្ដិ៍ និង អនុប៉ុស្ដិ៍នៅតាមបណ្ដាប៉ុស្ដិ៍និមួយៗត្រូវពង្រឹងលើការងារតាមតួនាទីភារៈកិច្ចរបស់ខ្លួនដែលបានប្រជុំបែងចែកដាក់ផែនការរួចហើយនោះរហូតដល់ថ្ងៃចប់ពិធី៕

អត្ថបទដែលជាប់ទាក់ទង