ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌជួបជាមួយកងកម្លាំងនគរបាលដាស់តឿនឱ្យយកចិត្តទុកដាក់ រក្សា សន្តិសុខ និងសណ្តាប់ធ្នាប់សាធា រណៈ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត

131

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ លោក លីម សុភា អភិបាលខណ្ឌ ៧មករា ជាអធិបតីពិធីសំណេះសំណាលជាមួយ
កងកម្លាំងនគរបាលខណ្ឌ និងសង្កាត់ ក្នុងគោល បំណងបង្កើនការលើកទឹកចិត្ត ដល់បេសកម្មថែ រក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធា រណៈ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។

ក្នុងពិធីសំណេះ សំណាលនោះ ជាការលើកទឹកចិត្តដល់កងកម្លាំងលោកអភិបាលខណ្ឌ បានឧបត្ថម្ភថវិកាដល់កងកម្លាំងចំនួន ២៣៣នាក់ ដោយ ១នាក់ ទទួលបានថវិកា ១០ដុល្លារ សរុបស្មើនឹង ២ ៣៣០ដុល្លារអាមេរិក៕

 

អត្ថបទដែលជាប់ទាក់ទង