ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីកាំកុងត្រូលចុះត្រួតពិនិត្យទំនិញនិងចំណីអាហារនៅជុំវិញកន្លែងប្រារព្ធព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុក

61

(ភ្នំពេញ)ដើម្បីធានាបាននូវសុខភាពសុវត្ថិភាពនិងទទួលបាននូវភាពកក់ក្តៅក្នុងការទទួលទានចំណីអាហារជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាកីឡាករអុំទូកដែលអញ្ជើញមកចូលរួមកម្សាន្ដក្នុងពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៩អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មដោយបានការឯកភាពពីគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិអន្តរជាតិបានចាត់តាំងឲ្យមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលនាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះទៅអង្កេតពិនិត្យទំនិញពិសេសចំណីអាហារដែលដាក់តាំងលក់ក្នុងបរិវេណនិងជុំវិញកន្លែងប្រារព្ធព្រះរាជពិធីបុណ្យ។

ការត្រួតពិនិត្យនេះគឺសំដៅពិនិត្យទៅលើអនាម័យស្លាកសញ្ញាផលិតផលថ្ងៃផុតកំណត់រយៈពេលប្រើប្រាស់និងសារធាតុគីមីហាមឃាត់ដែលប្រើប្រាស់លើផលិតផលចំណីអាហារមួយចំនួនដែលសង្ស័យមានហានិភ័យខ្ពស់។

ទន្ទឹមនេះមន្រ្តីកាំកុងត្រូលក៏បានចែកផ្សាយនូវផ្ទាំងរូបភាពPoster និងបានណែនាំឲ្យអាជីវករអ្នកលក់ដូរនិងប្រជាពលរដ្ឋសូមមេត្តាពិនិត្យមើលលក្ខណៈអនាម័យនៃការដាក់តាំងលក់មិនត្រូវដាក់តាំងលក់ផលិតផលភេសជ្ជ: និងផលិតផលដទៃទៀតនៅក្រោមកំដៅថ្ងៃផលិតផលហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ឬទំនិញដែលមានសារធាតុគីមីហាមឃាត់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកទទួលទាន៕

អត្ថបទដែលជាប់ទាក់ទង