ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡុង ជិនបាត់បង់ឱកាសឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

89

ភ្នំពេញ៖ក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី៩វិច្ឆិកាអ្នកប្រដាល់ជើងខ្លាំងឡុង ជិនក្លិបខ្លារខិនមានរិទ្ធបានបាត់បង់ឱកាសឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់ជើងថ្មីទូច ដេវីដក្លិបអារុណរះកីឡាដោយពិន្ទុនោះ ។

ក្នុងការប្រកួតមានតែ៣ទឹកនោះឡុង ជិនត្រូវដេវីដវ៉ៃរាប់៨នៅទឹកទី២ ។តែនៅទឹកទី៣ឡុង ជិនវ៉ៃដេវីដឲ្យអាជ្ញាកណ្ដាលរាប់៨វិញ​។បន្ទាប់ពីប្រកួតចប់ទឹកទី៣ជ័យជំនះបានទៅលើទូច ដេវីដ ។លោកផុន ផាន់ណាដែលជាគ្រូបង្វឹករបស់​ឡុង ជិនរួមទាំងម្ចាស់ក្លិបផងនោះបានជេរ និងប្រើពាក្យសំដីមិនសមរម្យចំពោះអាជ្ញាកណ្ដាល ចោះក្រម ព្រមទាំងអ្នកវ៉ែជួងទៀតផង ។

នេះជាកាយវិការមួយដែលសហព័ន្ធប្រដាល់គុនខ្មែរគួរតែមានវិធានការចំពោះម្ចាស់ក្លិប គ្រូបង្វឹកដែលមិនទទួលយកការពិតហើយជេរប្រទិចបែបនេះ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែលកូយ ឡាយក្លិបទ័ពឆ័ត្រយោង៩១១ដែលត្រូវប្រកួតជាមួយស៊ន រ៉ាសគីមក្លិបរាហ៊ូ
ខេត្តបាត់ដំបងនោះត្រូវបានដាក់ឲ្យប្រកួតជាមួយណាម ម៉ូរ៉ាក់ក្លិបពន្លឺខេត្តបាត់ដំបងវិញដោយសារតែរ៉ាគីមមានបញ្ហាសុខ
ភាពមិនអាចប្រកួតបាន ។

ការប្រកួតនេះទោះបីកូយ ឡាយចាញ់ក៏គេបានឡើងទៅ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរព្រោះម៉ូរ៉ាក់មិនមែនជាគូប្រកួតរបស់គេឡើយ ។ទោះជាយ៉ាងណាក៏កូយ ឡាយផ្ដួលណាម ម៉ូរ៉ាក់នៅទឹកទី១​។

ការប្រកួតជមួយថៃវិញនោះអ្នកប្រដាល់កម្ពុជារិទ្ធ ភូលូក្លិបអាណាចក្រគុនខ្មែរប្រកួតឈ្នះអ្នកប្រដាល់ថៃអារ៉ាំ ប៊យ (Aram Boy)ដោយពិន្ទុ ៕

អត្ថបទដែលជាប់ទាក់ទង