ការបេីកការដ្ឋានស្ថាបនាផ្លូវក្រុង ទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុនៅសល់តែ៣ថ្ងៃទៀតទេ
ខេត្តព្រះសីហនុ៖អភិបាលខេត្តព្រះសីហនុលោកគួចចំរេីននៅព្រឹកថ្ងៃពុធទី១៣ខែវិច្ឆិកាឆ្នាំ២០១៩នេះ បានចុះពិនិត្យមេីលផ្លូវសំខាន់ៗក្នុងក្រុងព្រះសីហនុក្នុងការស្ថាបនាផ្លូទាំងនោះវឡេីងវិញ។
ជាមួយគ្នានេះដែល លោកគួចចំរេីនបានមានប្រសាសន៍ថាពិធីសម្ភោធបេីកការដ្ឋានស្ថាបនាផ្លូវក្រុងទាំង ៣៤ខ្សែនេះគឺជាការបេីកទំព័រប្រវត្តិសាស្រ្តមួយនៃខេត្តព្រះសីហនុដែលមិនធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែបនេះ។
តាមរយ:ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធក្រោមការយកចិត្តទកដាក់ពីប្រមុខរាជរដ្ឋាភិបាលនឹងធ្វើអោយខេត្តព្រះសីហនុមានភាពស៊ីវិល័យទាក់ទាញការវិនិយោគបន្ថែមទៀតស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយអោយទៅជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់និងជាខេត្តបំពង់ករសេដ្ឋកិច្ចរបស់កម្ពុជា។
សូមបញ្ជាក់ផងដែរថាសម្តេចអគ្គមហាសេបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចគតិព្រឹត្តបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននឹងអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធបេីកការដ្ឋានស្ថាបនាផ្លូវក្រុងចំនួន៣៤ខ្សែក្នុងក្រុងព្រះសីហនុដែលនឹងប្រារព្ធធ្វេីឡេីងនៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩ខាងមុខនេះ៕