ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស៊ុន ចាន់ថុល៖ ផ្លូវដែកភាគខាងជើងត្រូវបានតភ្ជាប់ទាំងស្រុង និងគ្រោងតភ្ជាប់ ជាមួយផ្លូវដែករបស់ព្រះរាជាណាចក្រថៃនាពេលខាងមុខ បន្ទាប់ពីត្រូវបានបំផ្លាញទាំងស្រុងក្រោមរបប ខ្មែរក្រហមអាវខ្មៅ

97

ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រជាពលរដ្ឋមកពីស្រុកកោះធំប្រមាណ៦០០នាក់ ធ្វើដំណើរតាមរថភ្លើងពី ភ្នំពេញទៅខេត្តកំពង់ឆ្នាំង ដើម្បីឱ្យពួកគាត់បានស្វែងយល់ពីការរីកចម្រើន និងសមិទ្ធផលនានា ដែល សម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់មុនចាប់ ផ្តើមចេញដំណើរលោក ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ផ្លូវដែកភាគខាងជើង ត្រូវបានតភ្ជាប់ទាំង ស្រុងពីភ្នំពេញទៅប៉ោយប៉ែត និងគ្រោងតភ្ជាប់ជាមួយផ្លូវដែករបស់ព្រះរាជាណាចក្រថៃនាពេលខាងមុខ បន្ទាប់ពីត្រូវបានបំផ្លាញទាំងស្រុង ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយប៉ុលពត។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តទៀតថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សន្តិភាពនិយម និងគោលនយោបាយឈ្នះៗ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យត្រូវបានអភិវឌ្ឍ និងធ្វើទំនើបកម្ម ជាបន្តបន្ទាប់ លើសពីនេះទៀត រាជរដ្ឋាភិបាលបាននឹងកំពុងទាក់ទាញវិនិយោគិនឱ្យវិនិយោគលើវិស័យផ្លូវ ដែកល្បឿនលឿនពីភ្នំពេញទៅសៀមរាប និងពីភ្នំពេញទៅបាវិតផងដែរ។

ជាមួយគ្នានោះលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបផងដែរថា៖ ទន្ទឹមនឹងមានការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ រាជរដ្ឋាភិបាលក្រោមដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានគិតគូរយកចិត្តទុក ដាក់លើវិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍយ៉ាងសំខាន់ ជាក់ស្ដែងនិស្សិតអាហារូបករណ៍ខ្មែរ ចំនួន៣រូបមានឈ្មោះ កឹម ថានា វិន ដារ៉ាត់ និងអ៊ីម គីមហួយ មានកំណើតនៅស្រុកកោះធំ នឹងធ្វើដំណើរ តាមជើងយន្តហោះទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសម៉ាឡេស៊ី។

ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់លើគ្រប់ វិស័យក្នុងរយៈពេលត្រឹមតែពីរទស្សវត្សប៉ុណ្ណោះ ដោយផ្ដើមចេញពីបាតដៃទទេ បន្ទាប់ពីរំដោះចេញពីរបប កម្ពុជាប្រជាធិបតេយ្យនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សមិទ្ធផលដ៏វិសាលទាំងនេះកើតចេញពីសុខ សន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ក្រោមគោលនយោបាយឈ្នះៗរបស់សម្ដេចតេជោនាយក រដ្ឋមន្ត្រី។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានក្រើនរំលឹកផងដែរថា៖ យើងជាខ្មែរ ត្រូវស្រឡាញ់ ថែរក្សា និង ការពារសមិទ្ធផលដ៏មានតម្លៃរបស់យើងឱ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ ជាពិសេស សុខសន្តិ ភាពដែលទទួលបានដោយលំបាក យើងត្រូវទប់ស្កាត់ឱ្យបានជាដាច់ខាតនូវការជ្រៀតជ្រែករបស់បរទេស ក្នុងគោលបំណងបំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិយើង។

អត្ថបទដែលជាប់ទាក់ទង