ម្ចាស់ផ្ទះបានដាំទឹក នៅក្នុងរោងកន្លែង បញ្ចូលហ្គាស ស្រាប់តែមានភ្លើងឆាបចេញមក បណ្ដាលឆេះមានអ្នករបួស ផ្អើលអស់សមត្ថកិច្ច
ស្រុកកៀនស្វាយ: មានករណីគ្រោះថ្នាក់អគ្គីភ័យ បណ្តាលឲ្យរងរបួសចំនួន៤នាក់ ស្រី២នាក់ រោងស្តុក និងបញ្ចូលហ្គាសទំហំ៥គុណ៨ម៉ែត្រធ្វើអំពីដែក ប្រក់សង្ក័សី ដំបូល ជញ្ជាំងសង្ក័សី ធុងហ្គាសសរុបចំនួន៧១ធុង ធុងតូចចំនួន៦១ធុង ធុងធំចំនួន១០ធុង ផ្ទុះអស់ចំនួន០៣ធុងតូច។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទីនៅចំណុចផ្ទះឈ្មោះ ឈុន គង់ ភេទស្រី អាយុ៥៦ឆ្នាំ នៅភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះចំនួន៤នាក់ មានឈ្មោះស៊ីន សុខា ភេទប្រុស អាយុ៤៥ឆ្នាំជនជាតិខ្មែរ មុខរបរលក់ហ្គាស មានទីលំនៅភូមិព្រៃរមាស សង្កាត់បឹងធំ ខណ្ឌកំបូល រាធានីភ្នំពេញ (របួសធ្ងន់) ទី២.ឈ្មោះ យ៉ាន់ នាង ភេទស្រី អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរលក់ហ្គាស (របួសធ្ងន់) ទី៣.ឈ្មោះ ស៊ុន វិសាល ភេទប្រុស អាយុ៣ឆ្នាំ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុក (របួសស្រាល) ទី៤.ឈ្មោះ មឿន សុភាន ភេទស្រី អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរលក់ហ្គាស អ្នកទាំង៤នាក់ មានទីលំនៅភូមិឃុំជាមួយ ។ បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។
សម្ភារៈខូចខាតរួមមាន រោងស្តុកនិងបញ្ចូលហ្គាសទំហំ៥គុណ៨ម៉ែត្រធ្វើអំពីដែក ប្រក់សង្ក័សី ដំបូល ជញ្ជាំងសង្ក័សី ធុងហ្គាសសរុបចំនួន៧១ធុង ធុងតូចចំនួន៦១ធុង ធុងធំចំនួន១០ធុង ផ្ទុះអស់ចំនួន៣ធុងតូច។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ ជនរងគ្រោះបានដាំទឹកនៅក្នុងរោងបញ្ចូលហ្គាស ស្រាប់ឆាបអណ្តាតភ្លើងឆាបចេញពីចង្ក្រានដាំទឹក បណ្តាលឆះធុងហ្គាស និងផ្ទុះធុងហ្គាសបណ្តាល ឲ្យឆាបឆះរោងស្តុបហ្គាស បញ្ចូលហ្គាសពីធុងធំដាក់កំប៉ុង រួចក៏មានការឆាបឆេះឡើងបណ្តាលខូចខាតសម្ភារៈដូចបានរៀបរាប់ខាងលើ ។ ក្រោយទទួលបានព័ត៌មានថាមានភ្លើងឆេះ កម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុសហការជាមួយកម្លាំងប្រជាការពារ និងប្រជាពលរដ្ឋ បាញ់ទឹកពន្លត់បាន១០០% មិនរាលដាលដល់ផ្ទះប្រ
ជាពលរដ្ឋទេ ។ សមត្ថកិច្ចឥតបានប្រើប្រាស់រថយន្តពន្តត់អគ្គីភ័យទេ ដោយសារការបាញ់ទឹកនៅទីនោះ គ្រប់គ្រងសភាពការណ៍បានហើយ៕