មនុស្សម្នាក់ត្រូវបានសម្លាប់ និង ៣ នាក់ផ្សេងទៀត បានរងរបួស ក្នុងការបាញ់ប្រហារនៅតំបន់ Blagoveshchensk របស់ប្រទេសរុស្ស៊ី
សារព័ត៌មាន Sputnik នៅថ្ងៃទី១៤ខែវិច្ឆិកា បានផ្សាយថា ក្រសួងសុខាភិបាលនៃតំបន់ Amur បានប្រាប់សារព័ត៌មាន Sputnik ដោយដកស្រង់ទិន្នន័យបឋមថា នៅថ្ងៃព្រហស្បតិ៍នេះ មនុស្សម្នាក់បានស្លាប់និង ៣ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងហេតុការណ៍ បាញ់ប្រហារមួយ នៅឯមហាវិទ្យាល័យមួយ ក្នុងទីក្រុង Blagoveshchensk នៃប្រទេសរុស្ស៊ី។
ក្រសួងបាននិយាយថា“ យោងតាមទិន្នន័យបឋមមនុស្សម្នាក់បានស្លាប់ និងមនុស្ស ៣ នាក់ បានរងរបួសនៅក្នុងការបាញ់ប្រហារ នៅមហាវិទ្យាល័យ។ អ្នករងរបួសរួមមានយុវជន ២ នាក់និងយុវជនម្នាក់៕