ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក មានប្រជាពលរដ្ឋមកដើរលែងកំសាន្តនៅភ្នំពេញ ប្រមាណ៥លាន៥សែននាក់ជាមួយនឹងសន្តិសុខល្អ ប្រសើរ

71

ភ្នំពេញ៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុកឆ្នាំ២០១៩នេះ បានបញ្ចប់ទៅ ដោយរលូននិងទទួលបាននូវភាពជោគជ័យ ជាមួយនឹងសន្តិសុខល្អ ប្រសើរ ដោយក្នុងរយៈ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ មានប្រជាពលរដ្ឋមកដើរលែងកំសាន្តនៅភ្នំពេញ ប្រមាណ៥លាន៥សែននាក់។

  នេះបើតាមការបញ្ជាក់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការសុំច្បាប់បើកការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធម៉ុក កាលពីព្រឹកថ្ងៃទី១៤ វិច្ឆិកា នៅសាលារាជធានីភ្នំពេញ។ 

  លោក ឃួង ស្រេង បានបញ្ជាក់អោយដឹងថា សម្រាប់បីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បំណែ្តតប្រទីបសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩នេះ សម្រាប់ថ្ងៃទី១ មានមនុស្សមកដើរលែងកំសាន្តប្រមាណ៥៥ម៉ឺននាក់ ហើយសម្រាប់ថ្ងៃទី២ មានមនុស្សមកដើរលែងកំសាន្តមានចំនួនប្រមាណ១លាន៥សែន។ដោយឡែក សម្រាប់ថ្ងៃទី៣វិញ មាន មនុស្សមកដើរលែងកំសាន្តប្រមាណជា៣លាននាក់ ហើយបើសរុប៣ថ្ងៃនៃព្រះរាជពិធីនេះមានប្រជាពលរដ្ឋមកដើរលែងកំសាន្តចំនួនប្រមាណ៥លាន៥សែននាក់។

     លោក ឃួង ស្រេង បានបន្តទៀតថា សម្រាប់ កិច្ចការងារការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីនេះយើងអនុវត្តការងារបានល្អប្រសើរ បង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋ ។ ជាងនេះទៅទៀតការទុកដាក់សម្រាមនៅឆ្នាំនេះក៏មានលក្ខណៈកាន់តែល្អប្រសើរផងដែរ ដោយសារតែប្រជាពលរដ្ឋរបស់យើងមានការយល់ដឹងច្រើន ចេះទុកដាក់សម្រាមក្នុងធុងនិងកញ្ឆេរបានត្រឹមត្រូវ ។ នេះជាការបញ្ជាក់ភាពស៊ីវិល័យរបស់ប្រជាពលរដ្ឋកម្ពុជា ខណៈដែលសេដ្ឋកិច្ចប្រទេសជាតិចេះតែកើនឡើងជាលំដាប់។

    សូមបញ្ជាកថា ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក គឺព្រះរាជពិធីបុណ្យប្រចាំឆ្នាំដ៏ធំរបស់កម្ពុជាមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃ១៤កើត១៥កើតនិងថ្ងៃ១រោចខែកត្តិក ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវហើយបានឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំប្រជាពលរដ្ឋកម្ពុជា ក្រោមម្លប់សុខសន្តិភាពនៃការដឹកនាំរបស់រាជរដ្ឋាភិបាល

 

អត្ថបទដែលជាប់ទាក់ទង