ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ឈប់អាជីវកម្ម យកសត្វ ដំរីដឹក​​ជ​​ញ្ជូន​ភ្ញៀ​វទេ​សចរ​កម្សាន្ត ក្នុងរមណីយដ្ឋានអង្គរ នៅដើមឆ្នាំ២​០២​០

80

សៀមរាប៖ សមាគមគ្រប់គ្រងសត្វដំរីស​ហ​ការ​ជាមួ​យអា​ជ្ញាធរជាតិអប្សរា នឹងធ្វើការដឹក
ជញ្ជូន​ស​ត្វដំ​រីជាប​ណ្តើរ​ៗ ចេញពីរមណីយដ្ឋានអង្គ​រ​ សំដៅទៅរកការបញ្ឈប់សកម្ម​ភា​ពអាជី​វកម្ម​ក្នុ​ង
ការយកសត្វ ដំរី​ម​កផ្តល់ជា​សេវាដឹ​កជញ្ជូ​នភ្ញៀវ​ទេសច​រ​កម្សាន្ត ក្នុងរមណីយដ្ឋានអង្គរនៅដើម​ឆ្នាំ​២០​២០​។

នៅ ថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាបានចេញសេ​ច​ក្តីជូន​ដំណឹ​ង ស្តីពីការដឹកជញ្ជូនសត្វដំរី​មួ​យចំ​នួន​ចេញពី​រមណី​យដ្ឋា​នអ​ង្គរ។

អស់រយៈពេលច្រើនឆ្នាំមក​ហើ​យ ដែលសត្វដំរីបានចូលរួមចំ​ណែ​កយ៉ាង​សកម្ម​ក្នុង​ការ​បម្រើ
វិស័យទេសចរណ៍នៅរម​ណី​យដ្ឋាន​អង្គរ។ សត្វដំរីទាំងនោះមិនត្រឹមតែផ្ត​ល់​នូវ​ភាពទា​ក់ទាញ​ដ៏អ​ស្ចារ្យ
ក្នុងការផ្តល់សេវាកម្ម​ស​ម្បូរ​បែប​ក្នុងរម​ណីយដ្ឋា​នអង្គ​រប៉ុ​ណ្ណោះទេ ថែមទាំងបានបន្សល់ទុកនូ​វ​អនុ​
ស្សាវរីយ៍ជាច្រើនដ​ល់​ភ្ញៀវ​ជាតិ​ និងអ​ន្តរជា​តិ ។

ក្នុងបរិបទថ្មីនៃការ​អ​ភិវឌ្ឍ​វិស័យទេ​សច​រណ៍ ក៏ដូចជាដើម្បីលើកកម្ពស់ជីវិតនៃកា​រ​រស់​នៅបែប​
ធម្មជាតិរបស់សត្វ​ដំ​រី សមាគមគ្រប់គ្រងសត្វដំ​រី​សហកា​រជា​មួ​យអាជ្ញា​ធរ​ជាតិអប្ស​រានឹ​ង​ធ្វើការដឹក
ជញ្ជូនសត្វដំរី​ជា​បណ្តើ​រៗ​ចេញពីរ​មណីយ​ដ្ឋាន​អង្គរ សំដៅទៅរកការបញ្ឈប់សក​ម្ម​ភាព​អាជី​វកម្ម​ក្នុង
ការយកសត្វ ដំរី​ម​កផ្ត​ល់ជា​សេវាដឹ​កជ​ញ្ជូនភ្ញៀ​វទេ​សច​រកម្សាន្តក្នុងរមណីយដ្ឋា​ន​អ​ង្គរនៅ​ដើម​ឆ្នាំ២០២០
តទៅ។ ក្នុងន័យនេះ នៅ​ថ្ងៃ​ទី១​៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សមាគមគ្រប់គ្រងសត្វដំ​រី​នឹង​ធ្វើ​ការ​ដឹក
ជនសត្វដំរីមួ​យ​ចំនួ​នចេញពីរមណីយដ្ឋាន​អ​ង្គរ​ទៅកាន់​ព្រៃស​ហគ​មន៍​បុស្សធំ ស្ថិតក្នុងឃុំខ្នាពោធិ៍ ស្រុកសូ​ទ្រនិគម ខេត្តសៀមរាប ដើម្បី​ឲ្យ​សត្វដំ​រី​រស់នៅតាមលក្ខណៈធ​ម្ម​ជាតិ និងក្រោមការ​មើ​លថែទាំ​រប​ស់សមា​គមគ្រ​ប់គ្រ​ងស​ត្វដំរី។ ដោយឡែក សត្វដំរីដែលនៅ​ស​ល់នឹង​បន្ត​ដឹក​ជញ្ជូ​នចេ​ញ​ពីរមណីយដ្ឋានអង្គរជាបន្ត​ប​ន្ទាប់នា​ពេល​ក្រោយ​។

អាស្រ័យហេតុនេះ សូម​ភ្ញៀ​វទេ​សចរ​ជាតិ-អន្តរជាតិ សមាគមមគ្គុទ្ទេសក៍ទេ​ស​ចរ​ណ៍ ស្ថាប័ន
ពាក់ព័ន្ធ និងសា​ធារណជនទាំងអស់​ជ្រា​បជា​ព័ត៌​មាន៕

អត្ថបទដែលជាប់ទាក់ទង