ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើក្រសួងយុត្តិធម៌អោយធ្វើការជាមួយតុលាការ និងព្រះរាជអាជ្ញា លើកលែងទោស​ ចំពោះអ្នកដែលបានចាប់ខ្លួន អំពើធ្វើរដ្ឋប្រហារ

70

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើក្រសួងយុត្តិធម៌អោយធ្វើការជាមួយតុលាការ និងព្រះរាជអាជ្ញា ក្នុងលើកលែងទោស​ អោយនៅក្រៅឃុំ ចំពោះអ្នកដែលបានចាប់ខ្លួន ពាក់ព័ន្ធនឹងអំពើធ្វើរដ្ឋប្រហារកាលពីថ្ងៃ​៩ វិច្ឆិកា។

នៅព្រឹកថ្ងៃទី១៤ វិច្ឆិកានេះ ក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់រោងចក្រស៊ីម៉ង់តិ៍ «ថៃ ប៊ុនរ៉ុង»នៅខេត្តកំពត សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលត្រូវបានចាប់ខ្លួននិងឃុំខ្លួនពាក់ព័ន្ធក្នុងគម្រោងធ្វើរដ្ឋប្រហារ៩ វិច្ឆិកា ២០១៩ មិនបានសម្រេច នោះ សម្តេចតេជោ បានស្នើអោយក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ និងព្រះរាជអាជ្ញា ក្នុងការដោះលែងអោយនៅក្រៅឃុំ តាមរយៈការស្នើសុំពីសាមីខ្លួន ពីក្រុមគ្រួសារ ឬពីមេធាវី។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកបងប្អូនទាំងអស់នោះ ជាអ្នកដែលចាញ់ឧបាយកលបោកការឃោសនារបស់ក្រុមជនក្បត់ជាតិ។ ការអនុគ្រោះដល់អ្នកចាញ់បោកទាំងនេះ គឺជាដំណើរនៃបង្រួបបង្រួមជាតិ ពីព្រោះអ្នកទាំងនោះចាញ់បោកក្រុមជនក្បត់ជាតិ ដែលពួកគេគ្រោងប្រើឈាមបងប្អូនប្រជាពលរដ្ឋ ដើម្បីសម្រេចមហិច្ឆតាអំណាចរបស់ពួកគេ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យអ្នកដែលរត់ទៅក្រៅស្រុក ហើយបើចូលមកវិញត្រូវអាជ្ញាធរ ឬសមត្ថកិច្ចចាប់ខ្លួន ត្រូវរាយការណ៍មក សម្តេចតេជោតាមរយៈ Facebook ផ្ទាល់របស់ សម្តេច ក៏បានដែរ ៕

អត្ថបទដែលជាប់ទាក់ទង